ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​នឹង​បើកសវនាការ​មេដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​សួន សេរីរ​ដ្ឋា និង​សមាជិក​៣​នាក់​ពី​បទ«​​​រួមគំនិត​ក្បត់​»​នៅ​ថ្ងៃ​ទី​១៨​ កញ្ញា

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ ​យោង​តាម​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ​កញ្ញា ​២០១៤​ ថា តុលាការ​នឹង​បើក​សវនាការ​កាត់ទោស​លោក សួន សេរីរ​ដ្ឋា ​​មេដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ និង​បុរស​៣​នាក់​ទៀត​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកក្កដា ឆ្នាំ​២០១៣​។ ​ប៉ុន្តែ​លោក​​សួន សេរីរ​ដ្ឋា បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ​លោក​នឹង​មិន​ចូលរួម​សវនាការ​នេះ​ទេ ព្រោះលោក​មិន​ទទួលស្គាល់​ការ​ចោទប្រកាន់​នេះ​ទេ​។

​ក្នុង​សេចក្តី​ថ្លែង​របស់​លោក​សួន សេរីរ​ដ្ឋា ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៤ ​​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ​២០១៤ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​ការ​ជម្រះក្តី​រូប​លោក​ជា​លើក​ទី​២​ និង​សកម្មជន​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​ទៀត​ដែល​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ខែ​កក្ក​ដា​ ​២០១៣​ ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​។​

ការ​ចោទប្រកាន់​នេះ​ជា​ការ​ប្រមូល​ការ​ដាក់បន្ទុក​មក​លើក​រូប​លោក ​និង​សកម្មជន​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្នែ​រ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង ​វា​ជា​ការ​រំលោភសិទ្ធិ​នយោបាយ​របស់​លោក ​ហើយ​ជា​ការ​រំលោភសិទ្ធិ​សេរីភាព​ចូលរួម​ក្នុង​ជីវ​ភាព​នយោបាយ​របស់​សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ និង​ពលរដ្ឋ​ដែល​គាំទ្រ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​។

​ក្នុង​សំណុំរឿង​នេះ​ដែរ​ តុលាការ​បាន​កោះហៅ​ព្រះសង្ឃ​លួ​ន សាវ៉ា​ត គង់នៅ​វត្ត​ឧណ្ណាលោម ​និង​ព្រះសង្ឃ សៀង សុ​វ​ណ្ណា​ ចៅអធិការ​វត្ត​សាមគ្គី​រង្សី​និមន្ត​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​១៨ ក​ញ្ញា ​​២០១៤ ​ដែរ​។ ​មន្ត្រី​តុលាការ​បាន​អះអាង​ថា​ ដី​កាកោះ​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​​​បាន​ផ្ញើ​រួច​ហើយ តែ​មិន​ច្បាស់​ទេ​ថា ​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​​​នឹង​និមន្ត​ចូលរួម​សវនាការ​ ឬក៏មិន​ចូល​។​

ទោះ​បីយ៉ាងណា​ព្រះសង្ឃ​លួ​ន សាវ៉ា​ត​ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ ខណៈ​ព្រះសង្ឃ​សៀង សុ​វ​ណ្ណា​ បដិសេធ​មិន​ព្រម​ទទួល​ដីកាកោះ​ចូល​ជា​សាក្សី​ទេ​។ គួរ​រំលឹក​ថា​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចេញ​ដីកាកោះ​លោក សួន សេរីរ​ដ្ឋា ដែល​ជា​មេដឹកនាំ​ចលនា​មួយ​ប្រឆាំង​រដ្ឋាភិបាល​ដែល​កំពុង​និរទេស​នៅ​ក្រៅប្រទេស ​កាល​ពី​ដើម ខែកក្កដា​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព