ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​ភាព​គូប្រកួត​​ប្រដាល់​កំពូល​​អ្នក​ប្រយុទ្ធ​​គុន​ខ្មែរ​នៅ​​លើ​រេញ​​ស៊ី​ធី​អិន​​ស​ប្តា​ហ៍​​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​ថ្ងៃអាទិត្យ ទី​២១ កញ្ញា​ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៦ ហើយ ។ សម្រាប់​សមាសភាព​កីឡាករ​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន​៥​គូ និង​៣​ប្រភេទ​ទម្ងន់​ក្នុង​នោះ​ទម្ងន់​៦៥​គីឡូក្រាម​មាន​២​គូ ទម្ងន់​៦០​គីឡូក្រាម​មាន​១​គូ និង​ទម្ងន់​៥៧​គីឡូក្រាម​មាន​២​គូ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​ថ្ងៃអាទិត្យ ទី​២១ កញ្ញា​ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៦ ហើយ ។ សម្រាប់​សមាសភាព​កីឡាករ​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន​៥​គូ និង​៣​ប្រភេទ​ទម្ងន់​ក្នុង​នោះ​ទម្ងន់​៦៥​គីឡូក្រាម​មាន​២​គូ ទម្ងន់​៦០​គីឡូក្រាម​មាន​១​គូ និង​ទម្ងន់​៥៧​គីឡូក្រាម​មាន​២​គូ ។

ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​មាន​កីឡាករ​រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃវែង ជួប​ប្រកួត​ជាមួយ​កីឡាករ​វ៉ុ​ន ម៉​ន មក​ពី​ក្លិប​ខេត្តព្រះវិហារ និង​កីឡាករ​ថៃ រិ​ទ្ធី មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ជួប​ប្រកួត​ជាមួយ​កីឡាក​រង៉ែ​ត្រ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​ខេត្តកំពង់ធំ ។ រិ​ន សា​រដ្ឋ មក​ដល់​ពេល​នេះ ប្រកួត​បាន​២​លើក ឈ្នះ​១​លើក និង​ចាញ់​១​លើក ឯ​វុ​៉​ន ម៉​ន ប្រកួត​បាន​២​លើក ចាញ់​ទាំង​២​លើក ។ ដូច្នេះ​នៅ​សល់​៥​ប្រកួត បើ​ការ​ប្រកួត​លើក​ក្រោយ​ៗ​មិន​មាន​សមត្ថភាព​ស្រោចស្រង់​ការ​បរាជ័យ​បាន​មក​វិញ​ទេ​នោះ អាច​នឹង​ជ្រុះ​ចេញពី​វគ្គ​នេះ​មិន​ខាន ។

ចំណែក​ថៃ រិ​ទ្ធី និង​ង៉ែ​ត្រ ប៊ុ​ន​ធឿ​ន ក៏​ទើប​ឆ្លងកាត់​ការ​ប្រកួត​បាន​២​លើក​ម្នាក់​ដូច​គ្នា បុ​៉​ន្តែ​លទ្ធផល​មិន​ដូច​គ្នា​ទេ ដោយ​ថៃ រិ​ទ្ធី ឈ្នះ​១​លើក ចាញ់​១​លើក ឯ​ង៉ែ​ត្រ ប៊ុ​ន​ធឿ​ន ឈ្នះ​ទាំង​២​លើក​។ សម្រាប់​ការ​ប្រកួត​លើក​នេះ គេ​មាន​ជំនឿ​លើ ង៉ែ​ត្រ ប៊ុ​ន​ធឿ​ន ថា​នឹង​ឈ្នះ​ជា​បន្ត​ទៀត ។ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម កីឡាករ​រី​គី ណា​រដ្ឋ មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ជួប​ប្រកួត​ជាមួយ​កីឡាករ​ព្រីង ដា​រិ​ន មក​ពី​ក្លិប​ខេត្តបាត់ដំបង ។ រី​គី ណា​រដ្ឋ ប្រកួត​បាន​២​លើក ចាញ់​ទាំង​២​លើក​តែ​ម្តង ឯ​ព្រីង ដា​រិ​ន ប្រកួត​បាន​២​លើក​ដូច​គ្នា ក្នុង​នោះ​ឈ្នះ​១​លើក ចាញ់​១​លើក​។ លើក​នេះ​ពួក​គេ​ត្រូវការ​ឈ្នះ​ដូច​គ្នា ជា​ពិសេស រី​គី ណា​រដ្ឋ តែ​ម្តង ព្រោះ​ប្រសិនជា​ចាញ់​លើក​នេះ​ទៀត​នោះ ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​មាន​តិចតួច​បំផុត ។

ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម កីឡាករ​ម៉ឺន ដា មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ជួប​ប្រកួត​ជាមួយ​កីឡាករ​សេង កំសត់ មក​ពី​ក្លិប​ខេ​ម​រិ​ន្ទ​មាន​ឫទ្ធិ និង​កីឡាករ​នឿ​ន ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង ប៊ុ​ន​យី​ម មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ ម៉ឺន ដា និង​សេង កំសត់ ប្រកួត​បាន​២​លើក​ដូច​គ្នា ក្នុង​នោះ​ចាញ់​១​លើក និង​ឈ្នះ​១​លើក​ដូច​គ្នា ។ សម្រាប់​ការ​ប្រកួត​លើក​នេះ សេង កំសត់ ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ច្រើន​ជាង ។ រីឯ​នឿ​ន ប៊ុ​ន​ធឿ​ន និង​ឡុ​ង ប៊ុ​ន​យី​ម ប្រកួត​បាន​២​លើក​ដូច​គ្នា ក្នុង​នោះ នឿ​ន ប៊ុ​ន​ធឿ​ន ចាញ់​ទាំង​២​លើក ឯ​ឡុ​ង ប៊ុ​ន​យី​ម ឈ្នះ​ទាំង​២​លើក ។ លើក​នេះ ឡុ​ង ប៊ុ​ន​យី​ម នៅ​តែ​ទទួល​បាន​ទំនុកចិត្ត​ពី​សំណាក់​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​ថា គេ​នឹង​ដណ្តើម​បាន​ជ័យជម្នះ​ទៀត​មិន​ខាន ។

ទោះបី​យ៉ាងណា ក៏​មាន​អ្នកខ្លះ​យល់​ឃើញ​ផ្ទុយ​ពី​នេះ​ដោយសារ​កន្លង​មក​អ្នក​ដែល​ធ្លាប់​ឈ្នះ​មិន​ប្រាកដ​ថា​ឈ្នះ ឯ​អ្នក​ដែល​ធ្លាប់​ចាញ់​មិន​ប្រាកដ​ថា​ចាញ់​ទៀត ដូច្នេះ​បើ​ចង់​ដឹង​នរណា​ឈ្នះ នរណា​ចាញ់ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​នៅ​លើ​សង្វៀន​បុ​៉​ណ្ណោះ ទើប​អាច​ជម្រះ​មន្ទិល​នេះ​បាន ៕