ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ចាំទី​ក្លិប Fc Muri របស់​ស្វ៊ី​ស​គំរាម​ប្តឹង​អ្នកគាំទ្រ​ពី​បទ​ជុះនោម​ដាក់​ដប​ទឹក

9 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​១៧ កញ្ញា ឆ្នាំ​២០១៤ បានឱ្យ​ដឹង​ថា កីឡាករ​ចាំទី Reto Felder មក​ពី​ក្លិប FC Muri ក្រប​ខណ្ឌ​ស្វ៊ី​ស​ឌី​វី​ហ្សិ​ន​៤ គំរាម​ប្តឹង​អ្នកគាំទ្រ​មក​ពី​ក្លិប Baden ដែល​បាន​លួច​ជុះនោម​ដាក់​ក្នុង​ដប​ទឹក​របស់​លោក។ កីឡាករ Reto Felder បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​ម្នាក់​របស់​ក្រុម Baden បាន​បញ្ចុះបញ្ចូល​ក្មេង​រើស​បាល់​ឱ្យ​យក​ដប​ទឹក​របស់​

តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​១៧ កញ្ញា ឆ្នាំ​២០១៤ បានឱ្យ​ដឹង​ថា កីឡាករ​ចាំទី Reto Felder មក​ពី​ក្លិប FC Muri ក្រប​ខណ្ឌ​ស្វ៊ី​ស​ឌី​វី​ហ្សិ​ន​៤ គំរាម​ប្តឹង​អ្នកគាំទ្រ​មក​ពី​ក្លិប Baden ដែល​បាន​លួច​ជុះនោម​ដាក់​ក្នុង​ដប​ទឹក​របស់​លោក។ កីឡាករ Reto Felder បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​ម្នាក់​របស់​ក្រុម Baden បាន​បញ្ចុះបញ្ចូល​ក្មេង​រើស​បាល់​ឱ្យ​យក​ដប​ទឹក​របស់​ខ្លួន​មក​ឱ្យ​គាត់ រួច​លួច​ជុះនោម​ដាក់​ក្នុង​ដប ហើយ​បិទ​គម្រប​ជិត​មុន​នឹង​មក​ដាក់​ឱ្យ​ខ្ញុំ​ផឹក ។

កីឡាករ Reto Felder បានឱ្យ​ដឹង​ទៀត​ថា ៖ «​នៅ​ពេល​ខ្ញុំ​ផឹក​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា ទឹក​របស់ខ្ញុំ​ក្តៅ​ឧណ្ហ​ៗ តែ​មិន​មាន​ក្លិន​ទឹកនោម​ទេ ក៏​ប៉ុន្តែ​ពេល​ខ្ញុំ​ផឹក​បន្ត​ទៀត ទើប​ខ្ញុំ​ដឹង​ថា វា​គឺជា​ទឹកនោម​របស់​មនុស្ស​» ។ ទាក់ទង​ទៅ​នឹង​ការ​គំរាម​ប្តឹង​នេះ​ដែរ ប្រធាន​ក្លិប​បាល់ទាត់ Baden ក៏​បាន​សុំ​ទោស​ចំពោះ​ក្លិប Fc Muri ជា​ពិសេស​កីឡាករ Reto Felder ហើយ​ចុង​ក្រោយ​យល់ព្រម​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​ត្រឹមនេះ ៕