ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ​លួចចាក់សាំងដុត​រថយន្ត​ និង​ម៉ូតូ​ប៉ុន​ប៉ងដុត​ផ្ទះ​សម្លា.ប់​មនុស្ស​មួយ​គ្រួសារ ម្ចាស់​ដឹងខ្លួន​ចុះ​ពន្លត់​ទាន់​​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​១គ្រឿង និង​ម៉ូតូ​ឌ្រីម​C125 ឡើង​តែម​២០០០ ពណ៌​ខ្មៅ​១​គ្រឿងដែល​ម្ចាស់​ទុក​នៅ​ក្រោម​ផ្ទះ​​ត្រូវ​ជន​មិន​ស្គាល់មុខ​​​ធ្វើ​សកម្មភាព​យក​ដប​ប្រេងសាំងមក​ចាក់​ស្រោច​ ​រួច​ដុត​ឆេះសន្ធោសន្ធៅ​​ប៉ុនប៉ង​ដុត​ផ្ទះ​​សម្លា.ប់​មនុស្ស​មួយ​គ្រួសារ​ តែ​សំណាង​ល្អ​ម្ចាស់​ផ្ទះ​ដឹង​ខ្លួន​​​នាំ​គ្នា​ដង​ទឹក​ស្រោច​ពន្លត់​ទាន់​ពេល។

ខេត្តកំពង់ចាម​ ៖ រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​១គ្រឿង និង​ម៉ូតូ​ឌ្រីម​C125 ឡើង​តែម​២០០០ ពណ៌​ខ្មៅ​១​គ្រឿងដែល​ម្ចាស់​ទុក​នៅ​ក្រោម​ផ្ទះ​​ត្រូវ​ជន​មិន​ស្គាល់មុខ​​​ធ្វើ​សកម្មភាព​យក​ដប​ប្រេងសាំងមក​ចាក់​ស្រោច​ ​រួច​ដុត​ឆេះសន្ធោសន្ធៅ​​ប៉ុនប៉ង​ដុត​ផ្ទះ​​សម្លាប់​មនុស្ស​មួយ​គ្រួសារ​ តែ​សំណាង​ល្អ​ម្ចាស់​ផ្ទះ​ដឹង​ខ្លួន​​​នាំ​គ្នា​ដង​ទឹក​ស្រោច​ពន្លត់​ទាន់​ពេល។

​ហេតុការ​ណ៍​នេះ​កើតឡើងកាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៦ កញ្ញា ២០១៤ នៅផ្ទះ​របស់​បុរស​ឈ្មោះ សុខ ចំរើន អាយុ​៤៧ឆ្នាំ នៅ​ភូមិ​បឹង​សាង​លិច ឃុំ​សូ​គង ស្រុក​កងមាស ​។

លោក​វរ​សេនី​យ៏​ត្រី សូ សា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កងមាសប្រាប់​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​ហេតុ​ការ​ណ៍នោះកើតឡើង​កម្លាំង​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​សូ​គងបាន​ចុះ​ទៅ​ដល់​ផ្ទះ​កើត​ហេតុ​​ទាំង​យប់ និង​តាម​ប្រមាញ់​រក​ជនមិន​ស្គាល់​អត្តសញ្ញាណ​រូប​នោះ តែ​មិនឃើញ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១៧ កញ្ញា ម្ចាស់ផ្ទះ​បាន​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​​សូ​គងឲ្យ​ជួយ​អន្តរា​គម​ន៍​ស្រាវជ្រាវ​តាម​ចាប់​ជន​ពុំ​ស្គាល់​អត្តសញ្ញាណរូប​នោះ​មក​ផ្ត​នា្ទ​ទោស​តាម​ច្បាប់ ។ 

ផ្អែក​តាម​ការ​ស៊ើបអង្កេត​បុរស​ម្ចាស់ផ្ទះ​ខាងលើមានមុខ​របរ​ទិញបន្លែ​ពី​រាជធានី​ភ្នំពេញដឹក​មក​លក់​នៅ​ស្រុក​កងមាស ដោយ​មាន​រ៉ឺម៉ក​ម៉ូតូ​ដឹក​ចែកចាយ​តាម​ភូមិឋាននានា​​​ផង​ដែរ ។  ​នៅ​ពេល​មុន​នេះ​ជាង​១​ខែ គ្រួសារ​នេះ​ធ្លាប់​មាន​បញ្ហា​ទំនាស់ កន្លែង​លក់ដូរ​នៅ​ផ្សារ​ត្លុកជ្រៅ តែ​មិនជា​ធំដុំ​នោះ​ទេ  ។ ចំពោះ​ករណី​ប៉ង​ដុត​រថយន្ត​ និង​ម៉ូតូ​ព្រមទាំង​ផ្ទះ​នេះពិតជា​​​កើត​ចេញពី​រឿង​គំនុំ​ណាមួយ​នា​ពេល​កន្លង​មក ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព