ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈអភិបាល​ខណ្ឌ​៧មករា​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេនទី៩នៅវត្ត​ «ព្រះពុទ្ធមានបុណ្យ»

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ គណៈ​​អភិបាល​ខណ្ឌ​​៧​មក​រា ដែល​ដឹកនាំ​​ដោយ​លោក​​លី​ម សុភា អភិ​បាល​ខណ្ឌ​​ កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​១៧ ​កញ្ញា បាន​​អញ្ជើញ​​ចូលរួម​​កាន់បិណ្ឌវេន​ទី​៩នៅ​វត្ត​ «ព្រះពុទ្ធ​មាន​បុណ្យ» ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ដើម្បី​ឧ​ទ្ទិ​សកុសលផល​បុណ្យ​ជួន​ដល់​បុព្វ​កា​រី​ជន ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោ​ក និង​នាំ​មក​វិញ​នូវ​សេ​ចក្តី​សុខ​ចម្រុង​ច​ម្រើន​ដល់​ខ្លួន​ផង និង​ក្រុម​គ្រួសារ​​ ព្រមទាំង​មន្ត្រី​

រាជ​ធានីភ្នំពេញ ៖ គណៈ​​អភិបាល​ខណ្ឌ​​៧​មក​រា ដែល​ដឹកនាំ​​ដោយ​លោក​​លី​ម សុភា អភិ​បាល​ខណ្ឌ​​ កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​១៧ ​កញ្ញា បាន​​អញ្ជើញ​​ចូលរួម​​កាន់បិណ្ឌវេន​ទី​៩នៅ​វត្ត​ «ព្រះពុទ្ធ​មាន​បុណ្យ» ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ដើម្បី​ឧ​ទ្ទិ​សកុសលផល​បុណ្យ​ជួន​ដល់​បុព្វ​កា​រី​ជន ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោ​ក និង​នាំ​មក​វិញ​នូវ​សេ​ចក្តី​សុខ​ចម្រុង​ច​ម្រើន​ដល់​ខ្លួន​ផង និង​ក្រុម​គ្រួសារ​​ ព្រមទាំង​មន្ត្រី​រាជ​ការ​នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំងអស់​ផង​ដែរ ។

លោក​បានឱ្យ​ដឹងថា ​​​ការ​អភិវឌ្ឍ​រីក​ចម្រើន​គ្រប់​វិ​ស​យ័​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ក្រោ​មការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី  ។ លោក​បន្ត​ថា ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ប្រជា
ជា​តិ​ខ្មែរ​​យើង ក្នុង​ការ​ប្រារ​ព្ធ​​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​មាន​តាំងពី​ដូនតា​​រៀង​មក ដែលមាន​​ប្រជា​ពលរដ្ឋ គ្រ​ហស្ថ ព្រះសង្ឃ ប្រារ​ព្ធ​ធ្វើ​ឡើង​មិន​​ដែល​ខាន​ឡើយ ។