ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​អាវុធ​ហត្ថ​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន​៤នាក់​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​៤​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា ​​២០១៤ ខណៈ​កំពុង​ជួញដូរ​ថ្នាំ​ញៀន​​នៅ​ក្នុងភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​៤​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា ​​២០១៤ ខណៈ​កំពុង​ជួញដូរ​ថ្នាំ​ញៀន​​នៅ​ក្នុងភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​គង់ ជា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ទី​២-​ឈ្មោះ​កៀន ប្រុស​(​ហៅ ក្តាម​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ទី​៣-​ឈ្មោះ​នាង អឿ​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី​៤-​ឈ្មោះ ហេ ឆាយ​(​ហៅ​ម៉ា​ប់​) ភេទ​ប្រុស អាយុ២៤​ឆ្នាំ ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាង​លើ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​​ឃាត់ខ្លួនជន​សង្ស័យ ​សមត្ថកិច្ច​កងរាជអាវុធហត្ថបាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​៨គ្រាប់​ដាក់​ក្នុង​បំពង់​បឺត​ទឹក កញ្ឆា​មួយ​ចំនួន ថែម​ទាំង​​​ម៉ូតូមួយ​គ្រឿង និងទូរស័ព្ទ​ជា​ច្រើន​គ្រឿង​ថែម​ទៀត​ផង ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព