ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ណែនាំ​ស្មា​ត​ហ្វូ​ន​Samsung Galaxy Grand Perime

9 ឆ្នាំ មុន

ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន​របស់​កូរ៉េ និង​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​ក្រុមហ៊ុន Apple គឺ​ក្រុមហ៊ុន​សាំ​សុ​៊​ង​ណែនាំ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ Samsung Galaxy Grand Prime តម្លៃ ២៣៥​ដុល្លារ ។ លក្ខណៈ​ពិសេស​របស់​Samsung Galaxy Grand Prime គឺ​មាន​ទំហំ​អេ​ក្រង់​៥​អុ​ី​ញ​កម្រិត​ពន្លឺ​QHD ។ Processor quad-core Snapdragon400 មាន​ល្បឿន​ប្រើប្រាស់​១.២ ជី​ហ្គា​ហឺត ។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន​របស់​កូរ៉េ និង​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​ក្រុមហ៊ុន Apple គឺ​ក្រុមហ៊ុន​សាំ​សុ​៊​ង​ណែនាំ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ Samsung Galaxy Grand Prime តម្លៃ ២៣៥​ដុល្លារ ។ លក្ខណៈ​ពិសេស​របស់​Samsung Galaxy Grand Prime គឺ​មាន​ទំហំ​អេ​ក្រង់​៥​អុ​ី​ញ​កម្រិត​ពន្លឺ​QHD ។ Processor quad-core Snapdragon400 មាន​ល្បឿន​ប្រើប្រាស់​១.២ ជី​ហ្គា​ហឺត ។ RAM១​ជី​ហ្គា​បៃ ផ្ទុក​អង្គ​ចង​ចាំ​៨ ជី​ហ្គា​បៃ និង​ប្រើ​Memory​កាត microSD ។ កាមេរ៉ា​មុខ​ទំហំ​៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​ទំហំ​៨ មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​មាន​ពន្លឺ​LED Flash ។

Samsung Galaxy Grand Prime ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ​Android 4.4.2 និង​ភ្ជាប់​ប្រព័ន្ធ​ទាក់ទង​3G, Wi-Fi, Bluetooth និង GPS ។ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​ប្រើប្រាស់ស៊ី​ម​កាត​បាន​ពីរ ។ ក្រុមហ៊ុន​សាំ​សុ​៊​ង​អះអាង​ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយ​ប្រភេទ​នេះ​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម​នៅ​ខែ​ក្រោយ​នេះ ។ ថាមពល​ថ្ម​ប្រើប្រាស់​របស់​វា​គឺ​២៦០០mAh ។ កម្រាស់​របស់​វា​គឺ​72×144 x 8.6 មី​លី្ល​ម៉ែត្រ រំលេច​ដោយ​ពន្លឺ​ពណ៌​ស និង​ពណ៌​ខ្មៅ ៕