ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើគ្រញូង​២២ដុំ​ ដឹក​តាម​​រថយន្ត​កាមរី​គូទ​​ប៉ោង​​ត្រូវសមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​​បាន​នៅ​​ត្រពាំង​ចាន់​

9 ឆ្នាំ មុន

ខេត្តកំពង់​​ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​​បានស្ទាក់​ចាប់​​រថយន្ត​ដឹក​ឈើ​ប្រណីត​​ ប្រភេទ​គ្រញូង​​មួយ​គ្រឿង​នៅ​វេលាម៉ោង​៣និង​​៣០នាទី​រសៀល​ថ្ងៃទី​១៧ កញ្ញា​​ ​​នៅ​លើ​​ផ្លូវ​លំ​មួយ​កន្លែង​​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​​ចាន់ ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍​​ ខណៈ​ដែល​​រថយន្ត​ដឹក​ឈើ​នោះ​ ព្យាយាម​​បើក​រត់​ចុះ​ពី​​ថ្នល់​ជាតិ​ចូល​ទៅ​តាម​ភូមិ​បំណង​គេច​ពី​សមត្ថកិច្ច​ប្រដេញ​តាម​ចាប់ ។

​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់​ការ​៥០១របស់​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ ឱ្យដឹង​​ថា រថយន្ត​ដឹក​ឈើ​​នោះ​ម៉ាក​កាម​រី​គូ​ទប៉ោង​សេរី​៩៥ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2C-3887 ក្នុង​រថយន្ត​មាន​ឈើ​ចំនួន​២២​ដុំ ។ ប្រភព​ដដែល​បាន​និយាយថា មុន​ពេល​​មានការ​ចាប់​រថយន្ត​ល្មើសខាងលើ​នេះ មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង បាន​ប្រដេញ​ចាប់​រថយន្ត​ខាងលើ​នេះ​ពី​ខេត្តពោធិ៍សាត់ មកខេត្តកំពង់ឆ្នាំង ប៉ុន្តែ​​ដេញ​មិន​ទាន់ ទើប​សុំ​សហការ​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់​ការ​៥០១ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ចាន់ ពេល​នោះ​ដែរក៏​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បរិបូរ​ណ៏បានត្រៀមស្ទាក់​ចាប់​រថយន្ត​ខាងលើ ។ នៅ​ពេល​រថយន្ត​ដឹកឈើ​នោះ​មក​ដល់​ឃើញ​កម្លាំង​សមត្ថកិច្ចស្ទាក់ពីមុខបែប​នេះ អ្នក​បើករថយន្ត​ល្មើស បាន​បើករថយន្ត​រត់​ចុះ​ពី​ថ្នល់ជាតិ ចូល​តាម​ផ្លូវលំក្នុងភូមិត្រពាំង​ចាន់ ហើយ​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​រហូត ប៉ុន្តែ​ពេល​ដល់​កន្លែង​ស្ងាត់​អ្នក​បើក​រថយន្ត​​បាន​ឈប់​រថយន្តទុកចោល​ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។ នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់​ឃើញ​តែ​រថយន្ត និង​ឈើ​គ្រ​ញូ​ង ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅស្នាក់​ការ​រដ្ធបាល​ព្រៃឈើ​បរិបូរ​ណ៏​ជា​បណ្តោះអាសន្ន ។ ​

ក្រោយមក​មន្ត្រី​សាលាដំបូង​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​មួយ​រូប បាន​ចុះ​ទៅពិនិត្យ និង​រាប់​ចំនួន​ឈើ​គ្រ​​ញូ​ង​នោះ​មាន​ចំនួន​២២​ដុំ និង​បានឱ្យ​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ទីនោះតែ​ម្តង តែ​បានឱ្យមន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ៕​