ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ យ៉ា​នុ​ត សន្យា​វិល​ចូល​ប្រដាល់​វិញ​ក្រោយ​រៀន​ចប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មាន​សម្ពាធ​ពី​លោក អេ ភូ​ថង ជា​ឪពុក ដើម្បី​ឱ្យ​ចាក​ចេញពី​ការ​ប្រដាល់​នោះ​ក៏​ដោយ ក៏​កី​ទ្បា​ការិនី​ជើង​ខ្លាំង នាង​អេ យ៉ា​នុ​ត នៅ​តែ​សន្យា​វិល​ចូល​អាជីព​នេះ​វិញ ប៉ុន្តែ​នាង​មិន​ហា​៊​ន​អះអាង​ពី​ភាព​ជាប់លាប់ ប្រសិនបើ​មានឱកាស​ទ្បើ​ង​ប្រដាល់​ជា​ថ្មី​នោះ​ទេ ។ ជាមួយនឹង​ការ​ដើរ​ចេញ​ដោយ​អារម្មណ៍​សោក​ស្តាយ ក៏​មាន​អ្នក​ស្នេហា​វិស័យ​កី​ទ្បា​ប្រដាល់​មិន​តិច​នាក់​ប៉ុន្មាន​ទេ បង្ហាញ​ពី​ការ​នឹករលឹក​ដល់ អេ យ៉ា​នុ​ត ដែល​ធ្លាប់តែ​ទ្បើ​ង​អង្រួន​សង្វៀន​ប្រដាល់​ជាតិ និង​អន្តរជាតិ​ក្នុងស្រុក ។

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មាន​សម្ពាធ​ពី​លោក អេ ភូ​ថង ជា​ឪពុក ដើម្បី​ឱ្យ​ចាក​ចេញពី​ការ​ប្រដាល់​នោះ​ក៏​ដោយ ក៏​កី​ទ្បា​ការិនី​ជើង​ខ្លាំង នាង​អេ យ៉ា​នុ​ត នៅ​តែ​សន្យា​វិល​ចូល​អាជីព​នេះ​វិញ ប៉ុន្តែ​នាង​មិន​ហា​៊​ន​អះអាង​ពី​ភាព​ជាប់លាប់ ប្រសិនបើ​មានឱកាស​ទ្បើ​ង​ប្រដាល់​ជា​ថ្មី​នោះ​ទេ ។ ជាមួយនឹង​ការ​ដើរ​ចេញ​ដោយ​អារម្មណ៍​សោក​ស្តាយ ក៏​មាន​អ្នក​ស្នេហា​វិស័យ​កី​ទ្បា​ប្រដាល់​មិន​តិច​នាក់​ប៉ុន្មាន​ទេ បង្ហាញ​ពី​ការ​នឹករលឹក​ដល់ អេ យ៉ា​នុ​ត ដែល​ធ្លាប់តែ​ទ្បើ​ង​អង្រួន​សង្វៀន​ប្រដាល់​ជាតិ និង​អន្តរជាតិ​ក្នុងស្រុក ។

លោក អេ ភូ​ថង ប្រាប់​ថា ការ​សម្រេចចិត្ត​ឱ្យ​កូនស្រី​ឈប់​ប្រដាល់ គឺ​ដោយសារ​តែ​នាង​កាន់តែ​មាន​វ័យ​ពេញក្រមុំ ហើយ​ត្រូវ​ស្វែងរក​វិជ្ជា​មួយ​ច្បាស់លាស់ និង​ដើម្បី​កុំឱ្យ​មានការ​រិះគន់​ចំពោះ​លោក​បន្ត​ទៅ​ទៀត ។ ម្យ៉ាង​ការ​ប្រដាល់​កន្លង​មក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ពេលវេលា​សិក្សា​រៀនសូត្រ​របស់​កូនស្រី ។ គាប់​ជួន​នាង​ជា​កូនស្រី​តែ​ម្នាក់​នៅ​ក្នុង​គ្រួសារ​ផង ទើប​លោក​ត្រូវ​តែ​បង្ខំ​យ៉ាង​ដាច់ខាត ឱ្យ​អេ យ៉ា​នុ​ត ឈប់​ប្រដាល់ ។ លោក​មាន​បំណង​ឱ្យ​នាង​សម្ងំ​រៀន​ជំនាញ​ផ្នែក​អ៊ុតសក់ និង​រៀនសូត្រ​ឱ្យ​បាន​ចប់​ចុង​ចប់​ដើម​សិន ទាន់​វ័យ​របស់​នាង​នៅ​ទទួល​ចំណេះដឹង​បាន​ល្អ ។ លោក​ក៏​ស្រ​ទ្បា​ញ់​ការ​ប្រដាល់​ផង​ដែរ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ល្អ​ទ្បើ​យ បើ​នៅ​តែ​បណ្តោយ​ឱ្យ​កូនក្រមុំ​របស់​ខ្លួន ងប់ងុល​នឹង​ការ​វាយតប់​លើ​រេញ ហើយ​គ្មាន​ចំណេះវិជ្ជា​អ្វី​សោះ​ជាប់​ខ្លួន ។

វា​មិន​អាច​ដើរទៅ​ស្របគ្នា​បាន​ទេ បើ​ឱ្យ​នាង​ចាប់​ការ​សិក្សា​ផង និង​ការ​ប្រដាល់​ផង ព្រោះ​អាច​ឱ្យ​នារី​វ័យក្មេង​ដូច​ជា​រូប​នាង ឈ្លក់​វង្វេង​ការ​ហ្វឹកហាត់ និង​ការ​ប្រដាល់ ជាង​ការ​អាន​សៀវភៅ ។ ម្យ៉ាង​ការ​ប្រដាល់​ផ្នែក​នារី​នៅ​ស្រុក​ខ្មែរ រក​ចំណូល​មិនសូវ​បាន​ទ្បើ​យ ទើប​មិន​អាច​បណ្តោយ​ទៀត​បាន​ទេ ។ គ្រប់ពេល​ទ្បើ​ង​ប្រដាល់​ម្តង​ៗ អេ យ៉ា​នុ​ត ខាត​ពេល​នឹង​ការ​ហ្វឹកហាត់​ច្រើន​ណាស់ ត្រង់​ហ្នឹងហើយ ដែល​លោក​មិន​អាច​បណ្តោយ​ឱ្យ​នាង​បន្ត​ការ​ប្រកួត​វិញ​បាន ។ អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា​លោក អេ ភូ​ថង បញ្ជាក់​ដូច​គ្នា​ថា ជីដូន​ជីតា​របស់​អេ យ៉ា​នុ​ត បង្ខំ​ឱ្យ​ឈប់​ប្រដាល់​បែប​នេះ​យូរ​មក​ហើយ ប៉ុន្តែ​មក​ពី​កូនស្រី​ខ្លួនឯង​ចង់បាន​ប្រាក់ និង​ស្រ​ទ្បា​ញ់​ការ​ប្រដាល់ ទើប​ចេះ​តែ​បណ្តោយ​តាំងពី​អាយុ​១២​ឆ្នាំ ។ អ្នកស្រី​មាន​គម្រោង​ឱ្យ​កូនស្រី​ទ្បើ​ង​ប្រកួត​ជា​ថ្មី ប្រសិនបើ​នាង​រៀន​ចប់​ជំនាញ​អ៊ុតសក់ ហើយ​មាន​លំនឹង​ច្បាស់លាស់​សម្រាប់​ជីវិត ។ ក្នុង​ពេល​នេះ អ្នកស្រី​ប្រាប់​ថា អេ យ៉ា​នុ​ត នៅ​តែ​បង្ហាញខ្លួន​ជួយ​បង្វឹក​ក្មេង​ៗ និង​សិស្ស​នារី​ដែល​មាន​បំណង​ស្រ​ទ្បា​ញ់​ការ​ប្រដាល់​នៅ​ក្នុង​ក្លិប​ហាត់គុន​របស់​ឪពុក ដោយ​គ្រាន់តែ​តម្រូវ​មិន​ឱ្យ​នាង​បង្ហាញខ្លួន​ជាប់លាប់ គ្រប់ពេល​ដែល​ត្រូវ​សិក្សា​នោះ​តែ​ប៉ុណ្ណោះ ។

មិន​ខុស​ពី​ការ​លើក​ទ្បើ​ង​ខាងលើ អេ យ៉ា​នុ​ត ប្រាប់​ថា ការ​ប្រដាល់​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​របស់​នាង ដូច្នេះ​នាង​ពិតជា​បង្ហាញមុខ​ក្នុង​ពេល​អនាគត ។ នាង​មាន​បំណង​ស្នង​តំណែង​ឪពុក​ដើម្បី​ឱ្យ​ក្លាយ​ខ្លួន​ជា​កី​ទ្បា​ការិនី​ល្បីឈ្មោះ​មួយ​រូប នៅ​ក្នុង​ពិភព​ប្រដាល់សេរី និង​ប្រដាល់​ដាក់​ទ្រុង​ជាដើម ។ ប៉ុន្តែ​មើលទៅ​បំណង​នេះ ប្រហែលជា​បាត់បង់​ហើយ បើ​ទោះជា​ក្រោយ​រៀន​ចប់​ជំនាញ​នៅ​តែ​អាច​ឱ្យ​នាង​ទ្បើ​ង​ប្រកួត​ម្តង​ៗ ដើម្បី​រំលឹក​ក្បាច់គុន ។ នាង​បញ្ជាក់​ថា នារី​ទ្បើ​ង​ប្រដាល់​ពិតជា​មានការ​រើសអើង​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នៅ​ទ្បើ​យ អី​ុ​ចឹ​ង​ហើយ​ទើប​នាង​គិត​ថា ការ​ដាក់​សម្ពាធ​របស់​ឪពុក គឺ​ដើម្បី​ឱ្យ​នាង​មាន​អនាគត និង​ចៀស​ផុត​ពី​ជីវិត​តែលតោល ។

គម្រោង​ដកថយ​នា​ពេល​នេះ នាង​អះអាង​ថា នឹង​មាន​ផ្លូវ​ពីរ គឺ​អាច​វិល​មក​វិញ​ម្តងម្កាល​ជា​ថ្មី ឬ​អាច​បាត់​មុខ​រហូត​ក៏​ថា​បាន ប្រសិនបើ​នាង​ស្រាប់តែ​មានឱកាស​ធ្វើ​ជា​ជាង​អ៊ុតសក់ ឬ​បើកហាង​ខ្លួនឯង​ក្រោយ​រៀន​ចប់ ។ យ៉ាងណា​ក៏​ដោយ នាង​នៅ​តែ​មាន​ជំនឿ​ថា អាច​វិល​មក​កាន់ការ​ប្រដាល់​ម្តងទៀត​មិនយូរ​មិនឆាប់ បន្ទាប់​ពី​នាង​រយាល​ពី​ការ​សិក្សា ហើយ​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​នាង​បាន ។ ការ​សម្រេចចិត្ត​របស់​នាង មហាជន​ភាគច្រើន​មានការ​គាំទ្រ​ខ្លាំង បើ​ទោះជា​ផ្លូវ​នោះ គឺ​បន្ត​ការ​ប្រដាល់​ដូច​មុន ឬ​ដើរ​ចេញ​ដើម្បី​ទៅ​រៀប​ផ្លូវ​សម្រាប់​អនាគត​ថ្មី​នោះ​ក្តី ៕