ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រាំ FLASH MOBS ដ៏​ធំ​បំផុត​ធ្វើ​ឲ្យ​កក្រើក​ពេញទី​ក្រុងភ្នំពេញ

9 ឆ្នាំ មុន

ក្នុង​រយៈពេល​ជាង​ពី​រស​ប្តា​ហ៍​កន្លង​មកនេះ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងមូល​បាន​ទទួល​ភាព​ភ្ញាក់​ផ្អើល​ជាមួយ​បទ​ចម្រៀង ​និង​ក្បាច់​រាំ​ដ៏​ពិសេស​ដែល​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់​ ដើម្បី​ផ្សព្វផ្សាយ​ពី​សេវា​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់​ត្រឹមតែ​២.៥​ដុល្លារ​ក្នុង​មួយ​ខែ​។

ក្នុង​រយៈពេល​ជាង​ពី​រស​ប្តា​ហ៍​កន្លង​មកនេះ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងមូល​បាន​ទទួល​ភាព​ភ្ញាក់​ផ្អើល​ជាមួយ​បទ​ចម្រៀង ​និង​ក្បាច់​រាំ​ដ៏​ពិសេស​ដែល​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់​ ដើម្បី​ផ្សព្វផ្សាយ​ពី​សេវា​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់​ត្រឹមតែ​២.៥​ដុល្លារ​ក្នុង​មួយ​ខែ​។

មាន​យុវវ័យ​ជាង​៣០​នាក់ ​បាន​បង្ហាញខ្លួន​ និង​ចាប់ផ្តើម​រាំ​តាម​ចង្វាក់ភ្លេង​ ហើយ​ការ​រាំ​នេះ​បាន​កើតឡើង​នៅ​ទី​នេះ​នៅ​ទីនោះ និង​នៅ​គ្រប់​ទីកន្លែង​។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ចង់​បង្កើត​នូវ​ការ​ចង់​ចាំ​តាម​រយៈ​សកម្មភាព​សប្បាយ​រីករាយ​ដែល​ទាន់សម័យ​ និង​មិន​ធ្លាប់​មាន ដើម្បី​ផ្សព្វផ្សាយ​ពី​សេវា​ប្រើ​អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់​របស់​ខ្លួន ដោយ​គ្រាន់តែ​ចំណាយ​ត្រឹមតែ​២.៥​ដុល្លារ ក្នុង​មួយ​ខែ និង​អាច​ឲ្យ​អតិថិជន​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​និង​៧​ថ្ងៃ​ក្នុង​មួយ​ស​ប្តា​ហ៍ រយៈពេល​៣០​ថ្ងៃ​។ សេវាកម្ម​ប្រើ​អ៊ី​ន​ធើ​ណិត​ឥត​កំណត់​ត្រឹមតែ​២.៥​ដុល្លារ​ ក្នុង​មួយ​ខែ​ អាច​ឲ្យ​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​បាន​យ៉ាងច្រើន​បែប​ដូច​ជា Chat, Video Call, Facebook, Youtube, ទាញ​យក​កម្មវិធី​ផ្សេង​ៗ​និង​ការ​ប្រើប្រាស់​ជា​ច្រើន​ទៀត​។

ឥឡូវនេះ​បណ្តា​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​កំពុង​តែ​រំជើបរំជួល​ជាមួយនឹង​សេវា​មិត្ត​ហ្វូ​ន​អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់ ព្រោះតែ​ក្រុមហ៊ុន​បាន​កំពុង​តែ​ធ្វើការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​ដល់​អតិថិជន​ដោយ​ចំណាយ​ត្រឹមតែ​២.៥​ដុល្លារ​ក្នុង​មួយ​ខែ រួម​ជាមួយ​ការ​សំដែង​ក្បាច់​រាំ Flash Mobs ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត​!​។ ​ការ​រាំ Flash Mobs គឺ​បង្កើត​អោយ​មាន​ភាព​សប្បាយ​រីករាយ​ទាំង​អ្នក​ទស្សនា និង​ទាំង​អ្នក​យក​ព័ត៌មាន ហើយ​ពួក​គេ​នាំ​គ្នា​និយាយ​អំពី​រឿង​នេះ​ជាង​មួ​យស​ប្តា​ហ៏​មកនេះ ទាំងនេះ​គឺ​ដោយសារ​តែ​ពួក​គេ ​គឺជា​អ្នក​ដែល​ឃើញ​ដោយ​​ផ្ទាល់​នូវ​ការ​សំដែង​ដែល​អស្ចារ្យ និង​មាន​គ្នា​ច្រើន​ដូចនេះ​។ ​ជាង​នេះ​ទៅ​ទៀត​ គឺ​ពួក​គេ​បាន​ធ្វើការ​ណែនាំ​នូវ​សេវា​អ៊ី​ន​ធើណិ​ត ឥត​កំណត់​តាម​របៀប​មួយ​ដែល​ថ្មី​ គឺ​FlashMobs​នេះឯង​។​ រូបភាព​ និង​វី​ដេ​អូ​នៃ​សកម្មភាព​របស់​ក្រុម​រាំ ​Flash Mobs ត្រូវ​បាន​ដាល់​បញ្ចូល​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​។ លោក​អ្នក​អាច​ទស្សនា​វី​ដេ​អូ​នៃ​ការ​សម្តែង​នៅ​ក្នុង​ទំព័រ​មិត្ត​ហ្វូ​ន ​Facebook និង​មិត្ត​ហ្វូ​ន ​Youtube​ ។