ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EMAXX សហការ​ជាមួយ Huawei បំពាក់​ប្រព័ន្ធ 4G LTE ក្នុង​ប្រទេស​កម្ពុជា

9 ឆ្នាំ មុន

នៅ​ព្រឹក​១៧ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមហ៊ុន Huawei និងក្រុមហ៊ុន EMAXX បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចសន្យា​មួយ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ដើម្បី​បំពាក់​ប្រព័ន្ធ 4G LTE ដល់​ក្រុមហ៊ុន EMAXX ។ ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ រួម​មាន លោក Li Zhigong ទីប្រឹក្សានយោបាយ​ និង​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា, លោក​កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា លោក

នៅ​ព្រឹក​១៧ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមហ៊ុន Huawei និងក្រុមហ៊ុន EMAXX  បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចសន្យា​មួយ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ដើម្បី​បំពាក់​ប្រព័ន្ធ 4G LTE ដល់​ក្រុមហ៊ុន EMAXX ។ ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ រួម​មាន លោក Li Zhigong ទីប្រឹក្សានយោបាយ​ និង​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា, លោក​កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា លោក Ye Qiong អគ្គ​nayk ​ក្រុមហ៊ុន EMAXX អគ្គនាយក​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន Keybridge International (Hong Kong) Investment អគ្គនាយក​ក្រុមហ៊ុន Shenzhen KeyBridge Communications Technology លោក​ជំទាវ Yang Jianping អគ្គនាយក​ក្រុមហ៊ុន Keybridge International (Hong Kong) Investment លោក Sean  Ngu សមាជិក​ក្រុមហ៊ុន EMAXX BOD Telecom លោក Ai Min អគ្គនាយក​ក្រុមហ៊ុន EMAXX Telecom លោក Yu Quan អនុប្រធាន​ផ្នែក​យុទ្ធសាស្ត្រ Wireless Product Line នៃ​ក្រុមហ៊ុន HUAWEI លោក Weng Kefeng អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Huawei Technologies (Cambodia) និង​បណ្តាសារ​ព័ត៌មាន​ប្រមាណ​២០​អង្គភាព​ផ្សេង​ទៀត​។

បើ​យោង​ទៅ​តាម​កិច្ចសន្យា​សហការ​គ្នា ដែល​ជា​ដំណាក់កាល​ដំបូង​នៃ​គម្រោង រួម​មាន​ស្ថានីយ​មូលដ្ឋាន​បណ្តាញ 4G LTE ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​ចំនួន​៨ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង​។ គម្រោង​ទាំងមូល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ត្រូវការ​រយៈពេល​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ ដើម្បី​សម្រេច​គោលបំណង​នៃ​ការ​កសាង​បណ្តាញ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានការ​សាងសង់​មជ្ឈមណ្ឌល​ប្រមូល​ទិន្នន័យ អ៊ី​ន​ធើ​ណេ​ត​(IDC) បណ្តាញ​ច្រក​ចេញចូល​តែ​មួយ និង​បណ្តាញ​ទូរគមនាគមន៍​ថ្នាក់​ជាតិ​ជាមួយនឹង​ល្បឿន 400Gb ក្នុង​១​វិនាទី​។ ខណៈ​ដែល​គម្រោង​បាន​សម្រេច​ជោគជ័យ បណ្តាញ​ទាំងមូល​នឹង​បម្រើប្រជាជន​ចំនួន​៩០% នៃ​ទីក្រុង​នានា​ទាំង​៨​នៅ​កម្ពុជា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព