ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​៦​នាក់​ត្រូវ​តុលាការខេត្ត​កំពង់​ឆ្នាំង​ប្រកាស​សាលក្រម​លើកលែង​ការ​ចោទប្រកាន់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ ​តុលាការខេត្ត​កំពង់ឆ្នាំង​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៦ ​កញ្ញា ​២០១៤​​ បាន​ប្រកាសសាលក្រម​លើកលែង​ការ​ចោទប្រកាន់​លើ​អ្នកកាសែត​ចំនួន​៦​នាក់ បន្ទាប់​ពី​បាន​បើក​សវនាការ​ជំនុំ​ជំ​រះ​ទោស​ជា​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ​កញ្ញា ​២០១៤ កន្លង​មក ដែល​បាន​ជាប់ចោទ​ពី​បទ​កំហែង​យក​ប្រាក់​ពី​អ្នក​បររទេះក្របី​ដឹកឈើ​គ្រញូ​ង​២​គ្រឿង ដែល​បាន​ប្រ​ព្រឹត្ត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១០ នៅ​ចំណុច​ទំនប់តា​នៃ ក្នុងភូមិ​តា​នៃ ឃុំ​ជៀប ស្រុក​ទឹ​ផុស​។

​លោក​មេធាវីការពារ​ក្រុម​អ្នកកាសែត​ទាំង​៦​នាក់​បាន​និយាយកាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៦ ​កញ្ញា ​២០១៤ ក្រោយ​ពី​បាន​ស្តាប់​ការ​ប្រកាស​សាលក្រម​របស់​ចៅក្រម​ជំនុំ​ជំ​រះ​ក្តី​ចោទ​ប្រកាន់​​ខាងលើ​នេះ​ថា​​ ​ក្រោយ​ពី​តុលាការខេត្ត​កំពង់ឆ្នាំង​បាន​បើក​សវនាការ​ជំនុំ​ជំ​រះ​ក្តី​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ​កញ្ញា និង​ដោយ​មានការ​សាកសួរ​ដេញដោលទៅ​លើ​ជន​ជាប់​ចោទឈ្មោះ​ចាន់ ធី ភ្នាក់ងារ​កាសែត​ដើម​អំពិល និង​សាកសួរ​ដេញដោល​លើ​សាក្សី៣​នាក់​របស់​ដើមបណ្តឹង​រួច​មក ការ​ឆ្លើយ​បំភ្លឺ​របស់​ជនជាប់ចោទ និង​ការ​ឆ្លើយ​បំភ្លឺ​របស់​សាក្សី​ដើមបណ្តឹង គឺ​ពុំ​មាន​ស៊ីសង្វាក់​គ្នា ខុស​ម៉ោង​ពេល និង​ថ្ងៃខែ​ក្នុង​ពេល​កើតហេតុ​។​

លោក ចាន់​ធី បាន​និយាយ​ថា បាន​ជួបរទេះក្របី ដឹកឈើគ្រ​ញូ​ង​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​​២០១០​ និង​មិន​បាន​កំហែង​យក​ប្រាក់​ឡើយ ។ ឯ​សាក្សី​ដើមបណ្តឹង​ឆ្លើយ​ថា ពួក​អ្នកកាសែត​ទាំង​៦​នាក់​បាន​កំហែង​យក​ប្រាក់​ចំនួន​៦០០​ដុល្លារ នៅ​ម៉ោង​៤​ទៀបភ្លឺ​ ថ្ងៃទី​៣០ ​វិច្ឆិកា ​២០១០​ តែ​មិន​បាន​ស្គាល់​មុខ ​និង​ឈ្មោះ​អ្នកកាសែត​ទាំង​៦​នាក់ នោះ​​ទេ​ ព្រោះយប់​ងងឹតមើល​មិនឃើញ​។

ដោយ​សារ​តែ​ហេតុនេះ​ហើយ​ទើប​លោក​មេធាវី​ការពារ​អ្នកកាសែត​ទាំង​៦​នាក់​ជា​ជនជាប់ចោទ​យល់​ឃើញ​ថា ពាក្យបណ្តឹង​របស់​តំណាង​អយ្យការ​ និង​សាក្សី​ដាក់បន្ទុក​ធ្វើ​ឡើង​គ្រាន់តែ​ចង់​ទម្លាក់​កំហុស​មក​លើ​ក្រុម​អ្នកកាសែត​តែ​ប៉ុណ្ណោះ គឺ​គ្រាន់តែ​មានការ​សង្ស័យ​គ្មាន​ភ​ស្តុ័​តាង​បញ្ជាក់​ច្បាស់លាស់​នោះ​ឡើយ​ ដូច្នេះ​លោក​បាន​សំ​ណូ​ម​ពរ​ដល់លោកចៅក្រម​ជំនុំ​ជំ​រះ​លើកលែង​ការ​ចោទប្រកាន់​លើ​អ្នក​​កាសែត​ទាំង​៦​នាក់​នេះ​។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​កញ្ញា ​​២០១៤ លោក​ចៅក្រម​ជំនុំ​ជំ​រះ​រឿង​ក្តី​នេះ​បាន​ប្រកាសសាលក្រមលើកលែង​ការ​ចោទប្រកាន់​ជា​ស្ថាពរ​លើ​រូប​អ្នកកាសែត​ទាំង​៦​នាក់​ពី​បទ​កំហែង​យក​ប្រាក់ឱ្យ​​មាន​សេរីភាព​ឡើង​វិញ​។​ លោក ចាន់ ធី ភ្នាក់ងារ​កាសែត​ដើម​អំពិល​បាន​និយាយថា​​ ​លោក​តំណាងឱ្យ​​អ្នកកាសែតជា​ជនជាប់ចោទ​ទាំង​៦​នាក់​មាន​ឈ្មោះ​យ៉ុ​ង ​សុខា​,​ កែវ​ ហួរ​,​ ពិន​ ពី​ន​, ជា ខេន​,​និងមាស​ សុខា ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព