ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ប៉ះពារ​​​គ្នា​​តិច​​តួច ចុះ​វាយ​​កញ្ចក់​​រថយន្ត​​ត្រូវ​​សមត្ថកិច្ច​​ឃាត់​​ខ្លួន​

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ យុ​វជន​​៣នាក់ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​ បន្ទាប់​ពី​ពួក​​ជិះ​​ម៉ូតូ​​ម៉ាក​​CBR គ្មាន​លេខ​​ ពណ៌​ក្រហម ប៉ះ​ពារ​គ្នា​ជាមួយ​រថយន្ត​ម៉ាក​​TOYATA PRIUS ពណ៌ស ស៊េរី​២០០៦ ពាក់​ស្លាកលេខ​​2A-7171 បន្តិច​​បន្តួច​ក៏​ជិះម៉ូតូ​​ដេញ​តាម​ទៅ​​វាយ​​កញ្ចក់​​រថយ​ន្ត​​របស់​គេ​​បណ្តាល​​ឱ្យ​បែក​​ ហើយ​ត្រូវ​សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​​យក​​ទៅ​សួរ​នាំ​​តែម្តង ។

ខេត្ត​បាត់​ដំបង ៖ យុ​វជន​​៣នាក់ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​ បន្ទាប់​ពី​ពួក​​ជិះ​​ម៉ូតូ​​ម៉ាក​​CBR គ្មាន​លេខ​​ ពណ៌​ក្រហម ប៉ះ​ពារ​គ្នា​ជាមួយ​រថយន្ត​ម៉ាក​​TOYATA PRIUS ពណ៌ស ស៊េរី​២០០៦ ពាក់​ស្លាកលេខបាត់​ដំបង​​​​2A-7171 បន្តិច​​បន្តួច​ក៏​ជិះម៉ូតូ​​ដេញ​តាម​ទៅ​​វាយ​​កញ្ចក់​​រថយ​ន្ត​​របស់​គេ​​បណ្តាល​​ឱ្យ​បែក​​ ហើយ​ត្រូវ​សមត្ថ​កិច្ច​​​ឃាត់​​​យក​​ទៅ​សួរ​នាំ​​តែម្តង ។

ហេតុការណ៍​​នេះកើត​ឡើង​កាល​ពី​វេលាម៉ោង​​៦ល្ងាចថ្ងៃទី​១៦ កញ្ញា នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លាកែត ក្រុង​បាត់​ដំង ។

យុវ​ជន​​ទាំង​​៣នាក់ដែល​សមត្ថកិច្ច​ឃាត់​​ខ្លួន​ ១-ឈ្មោះ លឹម ឡុង ភេទប្រុស អាយុ​២៧​ឆ្នាំ ២-ឈ្មោះ អ៊ឹង សម្បត្តិ ហៅ​ង៉ា ភេទប្រុស អាយុ​២២​​ឆ្នាំ និង​​៣​-ឈ្មោះ លឹម គុង​ហ៊ាវ ភេទប្រុស អាយុ​២១​ឆ្នាំ ចំណែក​​ម្ចាស់​រថយន្ត​​ដែល​ត្រូវ​គេ​វាយ​​កញ្ចក់​​ឈ្មោះ ជៀម ច័ន្ទ​គ្រឹស្នា​ ភេទប្រុស អាយុ​២៥​​ឆ្នាំ ជាមន្ត្រី​រាជការ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព