ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​អតីត​តារាចម្រៀង​ឡុ​ង សុខ​ហៀ​ង ផលិត​CD​ស្មូត្រ​ចែក​ជា​ធម្មទាន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​៣​ហើយ ដែល​អតីត​តារាចម្រៀង​ផលិតកម្ម​ក្លា​ស៊ី​ក​លោក​ឡុ​ង សុខ​ហៀ​ង បាន​ផលិត​CD​ស្មូត្រ​ដើម្បី​ចែក​ជូន​ជា​ធម្មទាន​ដល់​ពុទ្ធបរិស័ទ​ក្នុង​ន័យ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ផង និង​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើបុណ្យ​ទាន​ឲ្យ​បាន​ច្រើន​ផង​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​៣​ហើយ ដែល​អតីត​តារាចម្រៀង​ផលិតកម្ម​ក្លា​ស៊ី​ក​លោក​ឡុ​ង សុខ​ហៀ​ង បាន​ផលិត​CD​ស្មូត្រ​ដើម្បី​ចែក​ជូន​ជា​ធម្មទាន​ដល់​ពុទ្ធបរិស័ទ​ក្នុង​ន័យ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ផង និង​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើបុណ្យ​ទាន​ឲ្យ​បាន​ច្រើន​ផង​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

CD​វ៉ុល​ទី​៣ ដែល​លោក​ឡុ​ង សុខ​ហៀ​ង បាន​ផលិត​នេះ​មាន​ចំនួន​១០​បទ​ភាគច្រើន​ជា​បទ​ស្មូត្រ​ទាក់ទង​ទៅ​នឹង​ពិធីបុណ្យ​បែប​ពុទ្ធ​សាសនា​ហើយ​សម​ស្រប​ក្នុង​ពេល​ដែល​ប្រជាជន​ខ្មែរ​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​នេះ ។ លោក​ឡុ​ង សុខ​ហៀ​ង អះអាង​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​លោក​បាន​ធ្វើ​ជា​CD បែប​ស្មូត្រ​ដើម្បី​ចែក​ជូន​ជា​ធម្មទាន​ដល់​ពុទ្ធបរិស័ទ​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ប្រតិបត្តិ​ក្នុង​ផ្លូវ​ពុទ្ធសាសនា​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ គោលបំណង​ដែល​លោក​បាន​ធ្វើ​សកម្មភាព​នេះ​ឡើង​គឺ​ចង់​ផ្សព្វ​ពី​ព្រះធម៌​ផង និង​តាម​សមត្ថភាព​ក្នុង​នាម​ជា​អ្នកសិល្បៈ​ម្នាក់​ដែល​បាន​ប្រមូល​អារម្មណ៍​ពី​ការងារ​ជួយ​ទ្រទ្រង់​ដល់​សាសនា​ផង​។

តាម​ការ​បញ្ជាក់​ពី​អតីត​អ្នក​ធ្លាប់​រៀន​នៅ​វត្ត​រូប​នេះ​ឲ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​មិនមែន​ធ្វើ​ឡើង​តែ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ ពោល​បច្ចុប្បន្ន​លោក​កំពុង​តែ​ខិតខំ​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ផលិត​ជា​CD ទាក់ទង​ទៅ​នឹង​ពិធីបុណ្យ​បែប​សាសនា​ទាំងអស់​។ លោក​ឡុ​ង សុខ​ហៀ​ង និយាយ​ថា បច្ចុប្បន្ន​លោក​កំពុង​តែ​ត្រៀម​ធ្វើ​CD​វ៉ុល​ទី​៤ បន្ថែម​ទៀត​ទាក់ទង​ទៅ​នឹង​បុណ្យមាឃបូជា និង​ពិសាខបូជា ដើម្បី​ឲ្យ​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​បានដឹង​ពី​ពិធីបុណ្យ​នេះ​គេ​ធ្វើ​ឡើង​ដើម្បី​អ្វី ហើយ​ដំណើរការ​ធ្វើ​អ្វី​មុនគេ ។  បើ​ទោះបីជា​លោក​មិន​បាន​ធ្វើ​បែប​នេះ​ក៏​ដោយ​ក៏​ពិធី​នេះ​ជា​ប្រពៃណី​ដែល​ប្រជាជន​ខ្មែរ​យើង​ប្រារព្ធ​ជា​ធម្មតា ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​គឺ​លោក​ចង់​បញ្ជាក់​ពី​សមត្ថភាព​របស់​លោក ក្នុង​ការ​ជួយ​មួយ​ចំណែក​តូច​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឡុ​ង សុខ​ហៀ​ង កន្លង​មក​ការ​ផលិត​CD​ចែក​ជា​ធម្មទាន​នេះ​គឺ​លោក​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន ប៉ុន្តែ​នៅ​ក្នុង​វ៉ុល​ថ្មី​នេះ​បានការ​ជួយ​ឧបត្ថម្ភ​ពី​ពុទ្ធបរិស័ទ​មួយ​ផ្នែក​ធំ ដោយសារ​តែ​ពួក​គាត់​គាំទ្រ​គោលបំណង​ដ៏​ល្អ​របស់​លោក ។ លោក​ឡុ​ង សុខ​ហៀ​ង ថ្លែងអំណរគុណ​ដល់​ពុទ្ធបរិស័ទ​ដែល​បាន​ជួយ​ឧបត្ថម្ភ​លោក​សម្រាប់​ផលិត​CD​ស្មត ្រ​មាន​ដូច​ជា​លោក​ឡុ​ង គឹ​ម​ឈាន និង​អ្នកស្រី​ហាន ចាន់​ថា ម្ចាស់​មណ្ឌល​កំសាន្ត​ឌី​យ៉ា​ម៉​ង់​គ្រុប លោក​យ៉េន សា​រិ​ទ្ធ និង​អ្នកស្រី ឈុ​ន ណា​រិ​ន ជា​ម្ចាស់​មហោស្រព​ខេត្តកំពង់ឆ្នាំង និង​លោក​សោម ម៉ា​ធន និង​អ្នកស្រី​មួយ លេង ព្រមទាំង​បុត្រ ៕