ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Rathi Menon គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​សិង្ហ​បុរី​ឆ្នាំ​2014

9 ឆ្នាំ មុន

កីឡាការិនី​ប្រណាំង​កង់ និង​ជា​អ្នកជំនាញ​ផ្នែក​ឱសថ​សាស្ត្រ​វ័យ​២៣​ឆ្នាំ នាង Rathi Menon គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​សិង្ហ​បុរី ប្រចាំឆ្នាំ​២០១៤ បន្ទាប់​ពី​ផ្តួល​បេ​ក្ខ​នារី​ចំនួន​១១​នាក់​ផ្សេង​ទៀត ។ នាង Arrian North ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​នាង Ijechi Nwaozuzu ។ វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ

​កីឡាការិនី​ប្រណាំង​កង់ និង​ជា​អ្នកជំនាញ​ផ្នែក​ឱសថ​សាស្ត្រ​វ័យ​២៣​ឆ្នាំ នាង Rathi Menon គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​សិង្ហ​បុរី ប្រចាំឆ្នាំ​២០១៤ បន្ទាប់​ពី​ផ្តួល​បេ​ក្ខ​នារី​ចំនួន​១១​នាក់​ផ្សេង​ទៀត ។ នាង Arrian North ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​នាង Ijechi Nwaozuzu ។ វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ Shangril-La ដោយ​មាន​អ្នកចូលរួម​ទស្សនា​៤០០​នាក់ ។

នាង Rathi Menon និយាយ​ពី​អារម្មណ៍​ត្រេកអ​រថា «​នាង​ខ្ញុំ​ពិតជា​រំភើប និង​មាន​មោទនភាព​ណាស់​នៅ​ពេល​ដែល​គណៈកម្មការ​ជ្រើសរើស​រូប​នាង​ខ្ញុំ​ជា​បវរកញ្ញា​ចក្កវាឡ​សិង្ហ​បុរី ប្រចាំឆ្នាំ​២០១៤» ។ នាង Rathi Menon នឹង​តំណាង​ឱ្យ​ប្រទេស​សិង្ហ​បុរី​ដើម្បី​ទៅ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភពលោក​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អង់គ្លេស​នា​ខែធ្នូ ឆ្នាំ​២០១៤៕              ​