ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​​ស្រុក​សំឡូតចូល​លួច​កា.ប់​ឈើ​​គ្រញូង​ក្នុង​ទឹក​ដី​ថៃ​​ ត្រូវ​​ទាហា​​ន​ឈុត​ខ្មៅ​ថៃ​​បា.ញ់​ឱ្យរបួសនិង​ចាប់​​ខ្លួន​​ម្នាក់​​

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ប្រជា​ពល​​រដ្ឋ​​ស្រុក​សំឡូត​ម្នាក់​​ ក្នុងចំណោម​គ្នា​​ប្រហែល​​១០​នាក់ បាន​រង​របួស​​ចំ​ជើ​​ងហើយ​​ត្រូវ​ទាហាន​​ថៃ​ចាប់​​ខ្លួន​​ បន្ទាប់​ពី​ពួក​គេ​​ចូល​លួច​កា.ប់​ឈើ​​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ។

ខេត្ត​បាត់​ដំបង ៖ ប្រជា​ពល​​រដ្ឋ​​ស្រុក​សំឡូត​ម្នាក់​​ ក្នុងចំណោម​គ្នា​​ប្រហែល​​១០​នាក់ បាន​រង​របួស​​ចំ​ជើ​​ងហើយ​​ត្រូវ​ទាហាន​​ថៃ​ចាប់​​ខ្លួន​​ បន្ទាប់​ពី​ពួក​គេ​​ចូល​លួច​កាប់​ឈើ​​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ។

ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​​វេលា​រសៀល​ថ្ងៃទី​១៦ កញ្ញា​​ នៅ​ចំណុច​​ចម្ការ​​គ្រញូង​ ស្ថិត​ក្នុងភូមិចែ​ចៃ ឃុំ​តើន​ប្រុស ស្រុក​​មឿង​​ ខេត្ត​ត្រាត​​ ប្រទេស​​ថៃ ចម្ងាយពី​ព្រំ​ដែន​ខ្មែរ​​​​ប្រហែល​​១០​គី​ឡូម៉ែត្រ​ ទល់​មុខ​​ភូមិ​អូរ​ត្រែង​​ ឃុំ​​តា​ប៉ាង​ ស្រុក​សំឡូត​​ ។

បើ​តាមសេចក្តី​រាយការណ៍​ឱ្យដឹង​ថា ជន​រងគ្រោះ​ដែល​ត្រូវ​​ទាហាន​ថៃ​ចាប់​ខ្លួន​ឈ្មោះ​​ ប៉ែល ហៅ​តាវ ភេទប្រុស អាយុ​២៨​​ឆ្នាំ មាន​លំនៅ​ភូមិ​អន្លង់​ពោក ឃុំ​តាសាញ ស្រុក​សំឡូត​​ ចំណែក​​បក្សពួក​ដែល​ទៅ​ជា​មួយ​​​​កំពុង​រត់​​គេ​ច​​ខ្លួន​នៅ​តាម​បន្ទាត់​ព្រំដែន​​ ដោយ​មិនទាន់ចូល​​ស្រុក​នៅ​ឡើយ​ ៕

ព័ត៌មាន​លម្អិតនឹង​មានផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព​