ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​៦​នាក់​ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​រៀប​ការ​ជាមួយ​បុរស​ចិន​បាន​ត្រឡប់​មក​វិញ​ថ្ងៃ​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៥ កញ្ញា បានឱ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​៦​នាក់​នឹង​ត្រូវ​វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ចំណែក​ពលករ​៧​នាក់​ទៀត ក៏​ត្រូវ​បាន​វិល​ត្រឡប់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែរ ។ ទាក់ទិន​នឹង​ស្ត្រី​ខ្មែរ​រង​គ្រោះ​ចំនួន​៦​នាក់​ដែល​នឹង​មក​ពី​ប្រទេស​ចិន លោក កុយ គួ​ង ឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៥ កញ្ញា បានឱ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​៦​នាក់​នឹង​ត្រូវ​វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ចំណែក​ពលករ​៧​នាក់​ទៀត ក៏​ត្រូវ​បាន​វិល​ត្រឡប់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែរ ។ ទាក់ទិន​នឹង​ស្ត្រី​ខ្មែរ​រង​គ្រោះ​ចំនួន​៦​នាក់​ដែល​នឹង​មក​ពី​ប្រទេស​ចិន លោក កុយ គួ​ង ឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​៦​នាក់ ដែល​រង​គ្រោះ​ដោយសារ​មេខ្យល់​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន ។

ស្ត្រី​ខ្មែរ​ទាំង​៦​នាក់​នេះ ១-​ឈ្មោះ សែ​ម ចាន់​ណា​ក់ រស់នៅ​ខេត្តកំពង់ចាម ២-​ឈ្មោះ ខន សុ​ភី រស់នៅ​ខេត្តកណ្តាល ៣-​ឈ្មោះ សំ ស្រី​លាភ រស់នៅ​ខេត្តកំពង់ចាម ៤-​ឈ្មោះ គុន ច​ន្ធូ រស់នៅ​ខេត្តកំពង់ចាម ៥-​ឈ្មោះ យួន ស៊ី​វៃ រស់នៅ​ខេត្តកំពង់ចាម និង​៦-​ឈ្មោះ ដ​ន ចំរើន រស់នៅ​ខេត្តកំពង់ចាម ។ តាម​ការ​ណែនាំ​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានទូត​បាន​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពួក​គាត់​មក​កម្ពុជា​វិញ ដោយ​អង្គការ​នេះ​បាន​ឧបត្ថម្ភ​សំបុត្រ​យន្តហោះ​ដល់​ស្ត្រី​ខ្មែរ​ខាងលើ បាន​ចំនួន​៤​នាក់ ក្នុង​ចំណោម​៦​នាក់ ។ ស្ត្រី​ខ្មែរ​ទាំង​៦​នាក់ នឹង​មក​ដល់​មាតុប្រទេស​វិញ នៅ​ថ្ងៃ​ទី​១៧ កញ្ញា វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ។

ឆ្លៀតឱកាស​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ចាញ់បោក​មេខ្យល់​ដែល​ប្រើ​ល្បិច​លួងលោម​បោក​បញ្ឆោត ដើម្បី​យក​កូនស្រី​ខ្មែរ​យើង​ទៅ​ធ្វើការ ឬ​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ដោយ​សន្យា​ថា​នឹង​បាន​លាភ​សក្ការ​ផ្សេង​ៗ​ឱ្យ​សោះ ។ កន្លង​មក គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ២០១៤ ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​បញ្ជូន​មក​កម្ពុជា​វិញ នូវ​ស្ត្រី​ខ្មែរ​ដែល​រង​គ្រោះ​តាម​រូបភាព​បែប​នេះ បាន​ចំនួន​ជាង​៣០​នាក់​ហើយ ក្នុង​ចំណោម​ពាក្យបណ្តឹង​យ៉ាងច្រើន​ដែល​ក្រសួង​បាន​ទទួល​ពី​ជន​រង​គ្រោះ គ្រួសារ​ជន​រង​គ្រោះ និង​ភាគី​ពាក់ព័ន្ធ ។

ចំណែក​ពលករ​ខ្មែរ​ចំនួន​៧​នាក់​នឹង​មក​ពី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នៅ​ចុងខែ​កញ្ញា​នេះ​ដែរ បន្ទាប់​ពី​មាន​សំណើ​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ស្ថានទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​ជួយ​អន្តរាគមន៍​សម្របសម្រួល​ដោះស្រាយ​ពលករ​ខ្មែរ​ចំនួន​៧​នាក់ ដែល​បាន​ទៅ​សុំ​ជំនួយ​ពី​ស្ថានទូត​ថៃ​នៅ​ទីនោះ ក្រោយ​ពី​ពួក​គាត់​រង​គ្រោះ​ដោយ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។ ពលករ​ខ្មែរ​ទាំង​៧​នាក់​នេះ​មាន ១-​ឈ្មោះ អា​ស្មា​ត ស្លេះ ២-​ឈ្មោះ កុសល គង់ ៣-​ឈ្មោះ ហុ​ី​ម ម៉ាត់ ៤-​ឈ្មោះ ការ ទៀត​ម៉ាត់ ៥-​ឈ្មោះ អ៊ែ​ល ម៉ាត់ ៦-​ឈ្មោះ ស្លៃ​ម៉ា​ន យ៉ូ​ប និង​៧-​រ៉ា​សា ម៉ាត ។

ដោយ​មានការ​ជួយ​សម្របសម្រួល​ពី​ស្ថានទូត​ថៃ ថៅកែ​ក្រុមហ៊ុន​បាន​បើក​ប្រាក់ខែ​ឱ្យ​គ្រប់​ចំនួន និង​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ឱ្យ​ពួក​គាត់​ទាំងអស់ ។ ពលករ​ខ្មែរ​ទាំង​៧​នាក់​ខាងលើ គ្រោង​នឹង​មក​ដល់​កម្ពុជា​វិញ​នៅ​ចុងខែ​កញ្ញា បន្ទាប់​ពី​បំពេញបែបបទ​ចប់​សព្វគ្រប់​ហើយ ៕