ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជន​ទទួល​ផល​ចោរ​កម្ម​រឹប​អូស​បាន​ខោ​៧.១៦៧ក្នុង​ចំនួន​ដែល​បាត់​២ម៉ឺន​៥​ពាន់​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​លួច​ខោ​រោងចក្រ​កាត់ដេរ​រ៉ូ​ស៊ី​ង​ហ្គា​មេន ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ហាញខ្លួន​នោះ​ឈ្មោះ ផែ សុធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មានមុខរ​បរជា​កម្មករ​ច្រក​ខោអាវ​រោងចក្រ ។

ពិធី​បង្ហាញមុខ​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​វរសេនីយ៍ទោ អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ។ ក្នុង​ពិធី​នោះ លោក អេ​ង សោភា មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​វែង​ឆ្ងាយ ក្រៅ​តែ​ពី​លទ្ធផល​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​លួច​ខោ​រោងចក្រ និង​ដកហូត​មក​វិញ​នូវ​ខោ​ខូ​វ​ប៊​យ​យឺត​ពណ៌​ខ្មៅ មា​៉​ក DIVIDED & DENI ប្រមាណ​៧.១៦៧​ខោ ។ ជនសង្ស័យ​ម្នាក់​នេះ ត្រូវ​បាន​មន្ត្រី​នគរបាល​និយាយ​ថា មិនមែន​ជា​ចោរ​ទេ គេ​គ្រាន់តែ​ជាប់​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម រីឯ​ចោរលួច​ពិតប្រាកដ​គឺ​អាច​ជា​សន្តិសុខ​៤​នាក់​ដែល​គេចខ្លួន​បាត់ ។ ចំណែក​២​នាក់​ដែល​ឃាត់ខ្លួន​មក​ជាមួយ ជា​អ្នក​រត់​ម៉ូតូឌុប​ស៊ីឈ្នួល​ច្រក​ខោអាវ​ឱ្យ​គេ ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ទៅ​ផ្ទះ​វិញ​អស់ហើយ​ដែរ ។

បន្ទាប់​ពី​បង្ហាញមុខ​ជនសង្ស័យ សមត្ថកិច្ច​បាន​ប្រគល់​ខោ​ខូ​វ​ប៊​យ​ដកហូត​ចំនួន​៧.១៦៧​ឱ្យទៅ​ដើមបណ្តឹង​វិញ ហើយ​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ មិនដឹង​ថា​ខោ​រោងចក្រ​ដែល​ត្រូវ​លួច​នោះ​ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​លក់​នៅ​ទីណា​ខ្លះ​នោះ​ទេ ។ ជនសង្ស័យ​មិន​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​ប៉ូលិស​ថា ខ្លួន​ទិញ​ពី​ពួក​ចោរ​នោះ​ប៉ុន្មាន​ទេ ។ សម្រាប់​តម្លៃ​ខោ​ខូ​វ​ប៊​យ​យឺត​ដែល​ចោរលួច​នេះ បើ​លក់​នៅ​ក្រៅប្រទេស​នោះ​បាន​តម្លៃ​ជាង​១៩​ដុល្លារ និង​ជា​ខោ​ច្រើន​តែ​ស្ត្រី​ជា​អ្នក​ប្រើប្រាស់ និង​ពណ៌​ខ្មៅ​ទាំងអស់ ៕