ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​​ច្រើន​ជិត​បុណ្យ​ភ្ជុំ​បិណ្ឌ​

9 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​ដែល​បុណ្យ​ភ្ជុំបិណ្ឌ​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ពលករ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ និង​ពលករ​ទើប​ចេញពី​កម្ពុជា​តាម​ច្រករបៀង​នានា ត្រូវ​បាន​ភាគី​ថៃ​ចាប់​បញ្ជូន​មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាន់តែ​មាន​ចំនួន​ច្រើន​ជាង​សព្វមួយដង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ។ ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​បញ្ជូន​ត្រឡប់​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ​មិនមែន​មាន​តែ​ខ្មែរ​ទេ មួយ​ចំនួន​តូច​ក៏​ជា​ខ្មែរ​អ៊ិ​ស្លា​ម​ផង​ដែរ ។

ពលករ​មួយ​ចំនួន​ធំ​បាន​ប្រាប់​ថា ពួក​គេ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ដើម្បី​មក​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តែ​នៅ​ពេល​មក​ដល់​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​តាម​ដងផ្លូវ​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ដោយ​ពួក​គេ​ជា​ពលករ​ខុសច្បាប់​ក៏​ត្រូវ​គេ​ចាប់​បញ្ជូន​។​ដោយឡែក ពលករ​មួយ​ចំនួន​តូច​ប្រាប់​ថា ពួក​គេ​ទើប​ចេញពី​កម្ពុជា​តាម​ច្រករបៀង​នានា ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​តែ​ក្រោយ​ពី​ឆ្លង​ព្រំដែន​ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ត្រឡប់​វិញ ។ រីឯ​ប្រភព​ពី​អ្នក​រកស៊ី​ប្ដូរ​ប្រាក់​និង​អ្នក​ចាប់​ម៉ូយ​ឲ្យ​រថយន្ត​តាក់ស៊ី​បាន​ប្រាប់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ពលករ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ចំនួន​ច្រើន​ជាង​សព្វមួយដង ហើយ​គេ​ឃើញ​មាន​កុមារ​ច្រើន ។

ផ្ទុយ​ទៅ​វិញ​ជុំវិញ​ករណី​នេះ លោ​កសេម  មក​រា ប្រធាន​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ចំនួន​ពលករ​បញ្ជូន​ពី​ថៃ​គ្មាន​អ្វី​ជា​ការ​កត់សម្គាល់​ទេ គឺ​មាន​ចំនួន​ដូច​ពី​មុន​គ្មាន​អ្វី​ប្រែប្រួល​ឡើយ ។ លោក​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ពី​២០០​នាក់​ទៅ​៣០០​នាក់​តែ​ប៉ុណ្ណោះ ហើយ​ពលករ​ទាំងនេះ​មិនមែន​ភាគី​ថៃ​ចាប់​បញ្ជូន​មក​ទេ គឺ​ពួក​គេ​វិល​ត្រឡប់​មក​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តែ​ពេល​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​គ្មាន​ឯកសារ​ស្របច្បាប់​ក៏​ត្រូវ​គេ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​តែ​ម្ដង​។

គួរ​រំលឹក​ថា ក្រោយ​ពី​អាជ្ញាធរ​យោធា​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុក​វិញ​ដូច​ទឹកបាក់​ទំនប់​រហូត​ដល់​ចំនួន​ជាង​២៥​ម៉ឺន​នាក់ តាម​ច្រក​ទ្វារ​អន្តរជាតិ​នានា ពលករ​ដែល​ភាគី​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​គេ​ដឹក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​នៅ​ចំណុច​ផ្សារ​មង្គល​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត ។ ប៉ុន្តែ​ក្នុង​រយៈពេល​ជាង​០១​ស​ប្ដា​ហ៍​មកនេះ ក្រុម​ពលករ​ខុសច្បាប់​ត្រូវ​គេ​បញ្ជូន​មក​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ដូច​កាលពីមុន​ដដែល ព្រោះតែ​អាជ្ញាធរ​នៅ​ទីនោះ​រវល់​រៀបចំ​ទីតាំង​ថ្មី​ដើម្បី​ទទួល​ពលករ​ឲ្យ​បាន​សមរម្យ ៕