ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ជន​ជាតិចិន​ពីបទ​បៀត​បៀន​កេរ្តិ៍​ខ្មាស​នារី​ខ្មែរ​​

9 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ក្រុង​បាន​លុង​ធ្វើការ​ឃាត់ខ្លួន​ពីបទ​បៀត​បៀន​កេរ្តិ៍​ខ្មាស​នារី​ខ្មែរ​ជាបុគ្គលិក​ធនាគារ​ម្នាក់​ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីថ្ងៃ​ទី ១៤ កញ្ញា ២០១៤ នៅ​វេលា​ម៉ោង​៧ និង​ ៣០​នាទី យប់ ស្ថិតនៅ​លើ​ផ្ទះ​នារី​ជា​ដើម​បណ្តឹង ក្នុង​ភូមិ​ជ័យ​ជំនៈ សង្កាត់​ឡាបាន​សៀក ក្រុង​បាន​

ខេត្ត​រតនគិរី ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ក្រុង​បាន​លុង​ធ្វើការ​ឃាត់ខ្លួន​ពីបទ​បៀត​បៀន​កេរ្តិ៍​ខ្មាស​នារី​ខ្មែរ​ជាបុគ្គលិក​ធនាគារ​ម្នាក់​ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីថ្ងៃ​ទី ១៤ កញ្ញា ២០១៤ នៅ​វេលា​ម៉ោង​៧ និង​ ៣០​នាទី យប់ ស្ថិតនៅ​លើ​ផ្ទះ​នារី​ជា​ដើម​បណ្តឹង ក្នុង​ភូមិ​ជ័យ​ជំនៈ សង្កាត់​ឡាបាន​សៀក ក្រុង​បាន​លុង ។

តាម​ប្រ​ភព​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​ជាប់ចោទឈ្មោះ ជាន ឃុន ភេទ​ប្រុស ជន​ជាតិចិន អាយុ២៥ឆ្នាំ ជា​បុគ្គលិក​ធ្វើ​ផ្លូវ ហើយ​បាន​មក​ជួលផ្ទះស្នាក់នៅ​ក្បែរ​ផ្ទះ​​នារី​ដើមបណ្តឹង​​ខាង​លើ ។ ចំណែក​នារី​រងគ្រោះ មាន​អាយុ​២១​ឆ្នាំ នៅ​លីវ ជា​បុគ្គលិក​ធនាគារ នឹង​មាន​លក់​គ្រឿង​ទេស​នៅ​ក្នុង​ផ្ទះផងដែរ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​បន្ត​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ពី​នារី​​រង​គ្រោះ​ខាង​លើ​សមត្ថ​កិច្ច​ក៏ចុះ​ទៅ​ចាប់​បាន​ជន​សង្ស័យ​នៅ​វេលា​ម៉ោង ៨ យប់​ថ្ងៃ​ដដែល ។ តាម​ពាក្យ​បណ្តឹង​នារី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​ជន​ជាប់​ចោទ​ខាង​លើ​បាន​មក​ផ្ទះ​របស់​នារី​រង​គ្រោះ​តែម្នាក់ឯង ហើយ​មាន​ស្ថាន​ភាពស្រវឹង និង​បាន​មក​សួរ​រក​ទិញ​ភេសជ្ជៈ​មួយ​កំប៉ុង រួចក៏មក​ស្ទុះ​ចាប់ឱប​នារីរង​គ្រោះ ធ្វើ​ឱ្យ​នារីរង​គ្រោះ​ខឹង​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​ចាប់ខ្លួន​តែម្តង ។