ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ស្គុបពីពន្លះម៉ូតូ​ហុង​ដាឌ្រីមសេ១២៥​ពីក្រោយពេញ​ទំហឹង​របួសធ្ងន់-ស្រាល​៣នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ម៉ូតូ​ស្គុបពី​មួយ​គ្រឿង​បើក​ទៅ​បុក​ពី​ក្រោយ​ម៉ូតូ​ហុង​ដា​ឌ្រីម​មួយ​គ្រឿង​ទៀត​ពេញ​ទំហឹង​បណ្តាល​ឱ្យ​របួស​ធ្ងន់-ស្រាល ៣​នាក់ ចំណែក​ម៉ូតូ​ខូច​ខាត​ទាំង​សង​ខាង ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី ១៦​ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ច្រក​ចូល​មន្ទីរ​ពេទ្យ​បង្អែក​ពោធិ៍ចិនតុង តាម​​

​រាជធានី​ភ្នំ​ពេញ ៖ ម៉ូតូ​ស្គុបពី​មួយ​គ្រឿង​បើក​ទៅ​បុក​ពី​ក្រោយ​ម៉ូតូ​ហុង​ដា​ឌ្រីម​មួយ​គ្រឿង​ទៀត​ពេញ​ទំហឹង​បណ្តាល​ឱ្យ​របួស​ធ្ងន់-ស្រាល ៣​នាក់ ចំណែក​ម៉ូតូ​ខូច​ខាត​ទាំង​សង​ខាង ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី ១៦​ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ច្រក​ចូល​មន្ទីរ​ពេទ្យ​បង្អែក​ពោធិ៍ចិនតុង តាម​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​នៅ​ក្នុង​សង្កាត់​កាកាប  ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ជនរង​គ្រោះ​ទី១.ឈ្មោះ សួន ចាន់ធា ភេទ​ស្រី  អាយុ២៨ឆ្នាំ ជា​កម្ម​ការនី​រោង​ចក្រ ​របួស​ធ្ងន់ និង​ទី២.ឈ្មោះ ហ៊ិន វណ្ណឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ របួសស្រាល​។​ ជនរង​គ្រោះ​ទាំង​២​ ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ រស់នៅ​ម្តុំស្ថានីយ៍​ទូរ​ទស្សន៍​​អាស៊ី​អាគ្នេយ៍  ចំ​ណែក​ទី៣.ឈ្មោះ ផន ផានិត ភេទ​ប្រុស អាយុ​៣១ឆ្នាំ របួស​ស្រាល ជិះ​​ម៉ូតូ​ស្គុបពី រ​ស់នៅ​ក្នុង​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​កាកាប ខណ្ឌពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូ​ស្គុប​ពី មួយ​គ្រឿង​ពណ៌​ក្រហម ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1BP-2182 បើក​ដោយ​បុរស​ម្នាក់​ តាម​មហា​វិថី សហព័ន្ធរុស្ស៊ី​ក្នុង​ទិសដៅ ពីលិច​ទៅកើត​ ខណៈមក​ដល់​ចំណុច​កើត​ហេតុ ក៏បាន​ជិះ​ទៅបុក​ពីក្រោយ​ម៉ូតូ ហុង​ដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 1BZ-1332 ជិះ​ដោយ​បុរស​នារី​២នាក់ ស្រប​ទិសគ្នា ពេញ​ទំហឹង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់-ស្រាល ៣នាក់ ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​ទាំង​សង​ខាង ។

ក្រោយ​ពេល​កើតហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មក​ទទួលយក​ទៅ​សង្រ្គោះ​ហើយ​​ភាគី​ទាំង​ពីរ​បាន​ធ្វើការ​សម្រួល​គ្នា​តែមិន​ត្រូវ​គ្នា ដូច្នេះ​សមត្ថកិច្ច​ក៏បាន​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅដោះ​ស្រាយ​គ្នា​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​កាកាប តាមនិតិវិធីច្បាប់ ។