ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់បើក​កិ​ន​​ម៉ូតូ​វ៉េវ​សំណាង​ល្អ​អ្នក​ជិះ​លោតចេញ​ទាន់​ រង​របួស​ស្រាល​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ ​​ម៉ូតូ​​វ៉េវ​ បើក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ ដឹក​ខ្សាច់​មួួយ​គ្រឿង​​បណ្តាល​ឱ្យ​ដួល​ទៅលើ​ផ្លូវ​ត្រូវ​រថយន្ត​​បើក​កិន​ពីលើ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ប៉ុន្តែ​សំណាង​ល្អ​អ្នក​ជិះ​លោត​ចេញ​ទាន់​គ្រាន់តែ​រលាត់​ដៃ​ជើង​តិច​តួច ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង​១០​នាទី យប់​ថ្ងៃ​ទី ១៦ ​កញ្ញា ២០១៤

រាជ​ធានី​ភ្នំ​ពេញ ៖​ ​​ម៉ូតូ​​វ៉េវ​ បើក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ ដឹក​ខ្សាច់​មួួយ​គ្រឿង​​បណ្តាល​ឱ្យ​ដួល​ទៅលើ​ផ្លូវ​ត្រូវ​រថយន្ត​​បើក​កិន​ពីលើ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ប៉ុន្តែ​សំណាង​ល្អ​អ្នក​ជិះ​លោត​ចេញ​ទាន់​គ្រាន់តែ​រលាត់​ដៃ​ជើង​តិច​តួច ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង​១០​នាទី យប់​ថ្ងៃ​ទី ១៦ ​កញ្ញា ២០១៤ នៅ​ចំណុច​ស្តុប​ចំការមន ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូ​វ៉េវ RS មួយ​គ្រឿង​ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1CD-2312 ជិះ​ដោយបុរស​ម្នាក់​តាម​ផ្លូវ​សុធារស ក្នុង​ទិសដៅ​ពីកើត​ទៅ​លិច ស្រប​ ទិសគ្នា ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹកខ្សាច់ ពាក់ស្លាក​លេខ​ព្រះសីហនុ 3A-1117 ខណៈមក​ដល់​ចំណុច​ស្តុប​ចំការមន រថយន្ត​និង​ម៉ូតូ​ បាន​ឈប់​ចាំ​ ស្តុប​ ហើយ​ពេល​ដែល​សញ្ញា​ភ្លើង​ស្តុប​ បើក​ឱ្យ​ទៅ រថយន្ត​និង​ម៉ូតូ​ទាំង​ពីរ​បាន​បើក​ទៅ​ស្រប​គ្នា​ ហើយ​បាន​ប៉ះ​គ្នា​នៅ​កណ្តាល​ស្តុប(ផ្លូវបែកជាបួន)​ បណ្តាល​​ឱ្យម៉ូតូ​​ដួល​ទៅលើ​ផ្លូវ​ត្រូវ​រថយន្ត​​បើក​កិន​ពីលើ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ប៉ុន្តែ​សំណាង​ល្អ​អ្នក​ជិះ​លោត​ចេញ​ទាន់​គ្រាន់តែ​រលាត់​ដៃ​ជើង​​តិច​តួច ។​

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ខាង​រថយន្ត​បាន​ទូរស័ព្ទ​ហៅ​ក្រុម​ហ៊ុន ធានារ៉ាប់រង ដើម្បី​ឱ្យ​មក​ជួយ​ដោះ​ស្រាយ​។