ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បត់​មុខ​រថយន្តកុង​តឺន័រ​ត្រូវ​រថយន្ត​កុង​តឺន័របុក​និង​កិន​ពីលើ​ម៉ូតូ​សំណាង​ល្អ​អ្នក​ជិះ​លោត​ចេញ​ទាន់​ រង​របួស​ស្រាល​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​ម៉ូតូ​វីវ៉ាមួយ​គ្រឿង​បើក​ដោយ​ស្រ្តី​ម្នាក់​បត់​ឆ្លង​ផ្លូវ​កាត់​ពីមុខ​រថយន្ត​កុង​តឺន័រ​ត្រូវ​រថយន្ត​កុង​តឺន័រ​ចាប់​ហ្រ្វាំង​មិន​ទាន់​ជ្រុល​បុក​និង​កិន​ពី​លើ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​តែ​សំណាង​ល្អ​អ្នក​ជិះ​ម៉ូតូ​លោត​ចេញ​ពី​ម៉ូតូ​ទាន់​​បណ្តាល​ឱ្យ​រង​របួស​ស្រាល ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨និង​១០ នាទី យប់ ថ្ងៃ​ទី ១៦

រាជធានី​ភ្នំ​ពេញ ៖ ​ម៉ូតូ​វីវ៉ាមួយ​គ្រឿង​បើក​ដោយ​ស្រ្តី​ម្នាក់​បត់​ឆ្លង​ផ្លូវ​កាត់​ពីមុខ​រថយន្ត​កុង​តឺន័រ​ត្រូវ​រថយន្ត​កុង​តឺន័រ​ចាប់​ហ្រ្វាំង​មិន​ទាន់​ជ្រុល​បុក​និង​កិន​ពី​លើ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​តែ​សំណាង​ល្អ​អ្នក​ជិះ​ម៉ូតូ​លោត​ចេញ​ពី​ម៉ូតូ​ទាន់​​បណ្តាល​ឱ្យ​រង​របួស​ស្រាល ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨និង​១០ នាទី យប់ ថ្ងៃ​ទី ១៦ កញ្ញា ២០១៤ នៅ​ចំណុច​ស្តុប​០៧ កែង​នឹង​ផ្លូវ​ណត​ប្រ៊ីត ស្ថិត​ក្នុង​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូ​វីវ៉ា ពណ៌ក្រហម​ មួយ​គ្រឿង ពាក់ស្លាក​លេខ​កណ្តាល 1J-7890 បើក​ដោយ​ស្រ្តី​ម្នាក់​តាម​ផ្លូវ​ណត​ប្រ៊ីត ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​ក៏បាន​បត់ឡើង​ផ្លូវ​សហព័ន្ធរុស្ស៊ី កាត់ពីមុខ​រថយន្ត​កុង​តឺន័រ ពណ៌ខៀវ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 3A-6153 បើកបរ​ក្នុង​ទិសដៅ​ស្រប​គ្នា​ ​ហើយ​រថយន្ត​កុង​តឺន័រ​មក​ពីក្រោយ​ខំប្រឹង​ចាប់​ហ្រ្វាំង​ទាំង​បង្ខំតែមិន​ជាប់ ក៏ជ្រុល​ចង្កូត​ទៅបុក​និង​កិន​ពីលើ​ម៉ូតូ​ខាងលើ​ខ្ទេច​មួយ​កំណាត់មុខ សំណាង​ល្អ​អ្នក​បើក​បរ​លោត​ចេញ​ទាន់ គ្រាន់តែ​រលាត់ដៃជើង​តិច​តួច ។

ក្រោយពេល​កើតហេតុ​ភាគី​រថយន្ត​កុង​តឺន័រ​បាន​ចុះមក​សម្រួល​គ្នា​ជាមួយ​ភាគីខាង​ម៉ូតូ​ដោយ​ភាគី​ខាង​តថយន្ត​កុង​តឺន័រ​សុខ​ចិត្ត​ចេញ​ថ្លៃ​ការជួស​ជុល​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ។