ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​កំ​ពុង​លិច​ផ្លូវ​ជាតិលេខ​៤ ​ចំណុច​ស្ពាន​ស្ទឹង​ច្រាល​ ក្នុង​ស្រុក​​កំពង់សិលា តែចរាច​រណ៍​ដំណើរ​ការ​​ធម្មតា​

9 ឆ្នាំ មុន

ខេត្ត​​ព្រះ​សី​ហនុ ​៖​ ​​បើតាម​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិ​ភាព​ប្រ​ចាំ​ខេត្ត​ព្រះ​សីហ​នុ​​ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី ១៦ កញ្ញា ២០១៤​នេះ​ទឹក​បាន​លិច​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​ច្រាល ស្ថិត​នៅ​ចន្លោះគី​ឡូ​ម៉ែត្រលេខ​១១៥ និង ១១៦ ក្នុង​ឃុំ​អូរ​បាក់​រទេះ​ ស្រុក​កំពង់សិលា

ខេត្ត​​ព្រះ​សី​ហនុ ​៖​ ​​បើតាម​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិ​ភាព​ប្រ​ចាំ​ខេត្ត​ព្រះ​សីហ​នុ​​ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី ១៦ កញ្ញា ២០១៤​នេះ​ទឹក​បាន​លិច​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​ច្រាល ស្ថិត​នៅ​ចន្លោះគី​ឡូ​ម៉ែត្រលេខ​១១៥ និង ១១៦ ក្នុង​ឃុំ​អូរ​បាក់​រទេះ​ ស្រុក​កំពង់សិលា ខេត្ត​ព្រះ​សីហនុ ។

បើតាម​លោក សៅ បុរី​វឌ្ឍន អភិបាល​ស្រុក​កំពង់សិលា​ដែល​កំពុ​ង​មាន​វត្តមាន​​ដឹក​នាំ​កម្លាំ​ង​សមត្ថ​កិច្ច​ ចុះ​ជួយ​សម្រួល​ចរាចរណ៍នៅ​ទីនោះ​បាន​ឱ្យ​ដឹង​ថា មក​ទល់​នឹង​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ដដែល​នេះ​ទឹក​នៅ​តែបន្ត​លិច​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គី​ឡូម៉ែត្រ​លេខ​១១៥ និង​១១៦ នៅ​ឡើយ​ទេ ​ហើយ​កម្រិត​ទឹក​ដែល​លិច​នាពេល​នេះ​គឺ​មាន​​​​កំពស់ប្រហែល​១​តឹក និង​មាន​បណ្តោយ​ប្រ​ហែល​៨០​ម៉ែត្រ ។ ទោះ​បី​ជាពេល​នេះ​ទឹក​លិច​ផ្លូវ​​យ៉ាង​ណា​ក៍​ដោយ ក៏​យាន​យន្ត​គ្រប់​ប្រ​ភេទ​អាច​ធ្វើ​ចរាចរណ៍​ទៅ​មក​ជា​ធម្ម​តា​ មិន​មាន​អ្វី​រាំង​ស្ទះ​នោះ​ទេ​ ដោយ​មាន​សមត្ថ​កិច្ច​ចាំ​ជួយ​សម្រួល​ចរាចរណ៍​នៅ​ទី​នោះផងដែរ ។

លោក​អភិ​បាល​ស្រុក​កំពង់សិលា​បាន​បន្ត​ថា ប្រសិន​ជា​អាកាស​ធាតុ​​មិន​អនុគ្រោះ​នៅតែបន្ត​ធ្លាក់​ភ្លៀង​ទៀត​នោះ​ផ្លូវ​នៅ​ចំណុច​ស្ពាន​ស្ទឹង​ច្រាល​នឹង​អាច​លិច​ខ្លាំង​ហើយ​ចរាចរណ៍​អាច​និង​បិទ​មួយ​រយៈ​ក៏ប៉ុន្តែ​ប្រសិន​បើ​ជា​យប់នេះ​មេឃ​មិន​មាន​ធ្លាក់​ភ្លៀង​ទៀត​នោះ​ គឺមិន​មាន​​បញ្ហា​​សម្រាប់ការ​ធ្វើ​ចរាចរណ៍​នោះ​​ទេ ។

គួរបញ្ជាក់​ផងដែរ​ថា កាលិច​ផ្លូវ​ជាតិ​លេខ៤ ចំណុច​ស្ពាន​ស្ទឹង​ច្រាល ស្ថិត​នៅ​ចន្លោះគី​ឡូ​ម៉ែត្រលេខ​១១៥ និង ១១៦​នាពេល​នេះ​គឺ​ស្រប​ពេល​ដែល​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយមកម្ពុជា​​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១៦​ កញ្ញា ២០១៤ នេះ​ថា​មាន​ព្យុះ​ទី​១៥ ឈ្មោះ​ កាល់ម៉េជី  បាន​នឹង​កំពុង​ស្ថិត​នៅ​លើ​សមុទ្រ​ប្រ​ទេស​ចិ​ន​​ខាង​ត្បូង​ ហើយ​ព្យុះនេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ឆ្នេរ​សមុទ្រ​វៀត​ណាម​ខាង​ជើង​នៅ​យប់​​ថ្ងៃ​ទី ១៧ កញ្ញា ២០១៤​ ។ ស្ថាន​ភាព​បែន​នេះ​នឹង​ធ្វើ​ឱ្យ​តំបន់​មាត់​សមុទ្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ មាន​ភ្លៀង​ធ្លាក់ពី​បង្គួរ​ទៅ​ច្រើន​ ព្រម​ទាំង​មាន​ខ្យល់បោក​បក់​ខ្លាំង​ជា​ពិសេស​ខេត្ត​កោះ​កុង​និង​ព្រះ​សីហនុ   រលក​សមុទ្រ​មាន​កំពស់ពី​១ម៉ែត្រ​ទៅ​២.៥០ ម៉ែត្រ ដូច្នេះ​ប្រជា​នេសាទ​សមុទ្រ​ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន ។