ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

If I Stay ភាពយន្ត​មនោ​ស​ញ្ជោ​ត​នា​ខុស​ពី​ធម្មតា

9 ឆ្នាំ មុន

ប្រសិនបើ​លោក​អ្នក​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​ប្រភេទ​ស្នេហា​មនោ​ស​ញ្ជោ​ត​នា​នោះ If I Stay ប្រាកដជា​ភាពយន្ត​តែ​មួយ​គត់​ដែល​លោក​អ្នក​មិន​ត្រូវ​រំលង​ទស្សនា​ឡើយ​។ វា​ជា​ភាពយន្ត​ប្លែក​ពី​ភាពយន្ត​ស្នេហា​ផ្សេង​ៗ​ទៀត​ ដែល​អ្នក​ធ្លាប់​បាន​ទស្សនា ដោយនៅ​ពេល​នេះ​កំពុង​បញ្ចាំង​ហើយ​នៅ​តាម​រោង​ភាពយន្ត​អន្តរជាតិ​ដូច​ជា Legend Cinemas, Platinum Cineplex និង Major Cineplex​។

ដូចដែល​បាន​បរិយាយ​ខាងលើ If I Stay ជា​ភាពយន្ត​មនោ​ស​ញ្ជេ​ត​នា​បែប​យុវវ័យ​ប​ច្ចិ​ម​ប្រទេស ដែល​សំដែង​ដោយ​តារា​ស្រី​ល្បី​ប្រចាំ Hollywood គឺ Chloë Grace Moretz ដែល​ប្រិ​យ​មិត្ត​នៅ​កម្ពុជា​ក៏​ស្គាល់​នាង​ផង​ដែរ ដោយ​នាង​ធ្លាប់​សំដែង​ក្នុង​រឿង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Kick Ass និង Carrie​។ នាង​សំដែង​ជា​តួ​ក្មេង​ស្រី​ម្នាក់ មាន​ឈ្មោះ​​ថា Mia ដែល​ជា​តួ​មាន​ទេព​កោសល្យ​ក្នុង​ការ​លេង​ឧ​បករ​ណ៏​តន្ត្រី cello ដែល​ជា​ប្រភេទ classical​។ នៅ​ក្នុង​សាលា​នោះ​មាន​សិស្ស​ប្រុស​ម្នាក់​ឈ្មោះ Adam ដែល​ជា​អ្នកចំរៀង​ក្នុង​ក្រុម​ប្រចាំ​សាលា​ប្រភេទ​ទំនើប ដែល​ក្រោយមក​បាន​ស្រលាញ់​គ្នា​ជាមួយ Mia ។ ទោះបីជា​ពួក​គេ​មាន​ចំណង់​ចំណូលចិត្ត​នៃ​ការ​លេង​ឧ​បករ​ណ៏​តន្ត្រី​ខុស​គ្នា​ពិតមែន ក៏​អារ​ម្ម​ណ៏​នៃ​សេចក្តី​ស្នេហា​របស់​ពួក​គេ​មិន​ខុស​គ្នា​ដែរ កាន់តែ​ស្រលាញ់​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ជា​ចៃដន្យ​អាក្រក់ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់ Mia កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​បាន​ជួយ​គ្រោះថ្នាក់​ក្រឡាប់​ឡាន ធ្វើ​អោយ Mia សន្លប់​បាត់បង់​ស្មារតី​។ អំឡុង​ពេល​ដែល​នាង​សំរាក​ក្នុង​មន្ទីរពេទ្យ មានរឿង​កើត​ឡើងជា​ច្រើន​ដែល​តំរូវ​អោយ​នាង​សម្រេចចិត្ត​ថា​តើ​នាង​គួរតែ​ដើរទៅ​រក​សេចក្តីស្លាប់ ដោយ​បោះបង់​មនុស្ស​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​គឺ Adam រឺ​ក៏​ត្រូវ​ព្យាយាម​ងើបឡើង​ពី​ការ​សន្លប់​ហើយ​បន្តជីវិត​រស់នៅ​វិញ​។

If I Stay បាន​ទទួលស្គាល់​ពី​ប្រិ​យ​មិត្ត​ថា ​ពិតជា​បាន​ធ្វើ​អោយ​ពួក​គេ​ស្រក់​ទឹកភ្នែក រំជើបរំជួល​អារ​ម្ម​ណ៏​មិន​ត្រឹមតែ​សេចក្តី​ស្នេហា​របស់ Mia និង Adam ទេ តែ​ក្តី​ស្រលាញ់​រវាង​ក្រុម​គ្រួសារ​ដែល​តែងតែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏​ដោយ​។ If I Stay ចាក់​បញ្ចាំង​ហើយ សូមកុំ​ភ្លេច​កក់​សំបុត្រ និង ទិញ​សំបុត្រ​ទស្សនា​ឥលូវ​នេះ​។

សូម​ទស្សនា​វី​ដេ​អូ​ខ្លី​នៅ​ទី​នេះ