ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ឃាត់ខ្លួន​ជន​សង្ស័យ​​ជួញដូរ និងប្រើប្រាស់គ្រឿ​ញៀន​២នាក់​ក្នុងផ្ទះសំណាក់​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជន​សង្ស័យ​ជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន​២នាក់​ប្តីប្រពន្ធ ត្រូវ​កម្លាំងនគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ សហការ​ជាមួយ​​ម្ចាស់ផ្ទះ​​សំណាក់​​ធ្វើការ​ឃាត់ខ្លួន​បាន​ កាលពីវេលាម៉ោង៣ និង​៣០នាទីរសៀល​ថ្ងៃទី​១៦ កញ្ញា ២០១៤ ស្ថិតនៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ។

រាជ​ធានីភ្នំពេញ ៖ ជន​សង្ស័យ​ជួញដូរ និងប្រើប្រាស់គ្រឿងញៀន​២នាក់​ប្តីប្រពន្ធ ត្រូវ​កម្លាំងនគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ សហការ​ជាមួយ​​ម្ចាស់ផ្ទះ​​សំណាក់​​ធ្វើការ​ឃាត់ខ្លួន​បាន​ កាលពីវេលាម៉ោង៣ និង​៣០នាទីរសៀល​ថ្ងៃទី​១៦ កញ្ញា ២០១៤ ស្ថិតនៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង​២នាក់​ ម្នាក់​ឈ្មោះ​វ៉ន ចាន់រិទ្ធិ ហៅសាន់ អាយុ​២៩​ឆ្នាំ​ ជាកម្មករ​សំណង់ និងម្នាក់ទៀត​ឈ្មោះ​​ខា ស្រីឃីម អាយុ​​៣០​ឆ្នាំ ទាំង២នាក់​មាន​ទីលំនៅ​​ក្នុង​ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល​​។ សមត្ថកិច្ច​បាន​ធ្វើ​ការ​ឆែក​ឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ.សថ្លា​ចំនួន​៨កញ្ចប់​ (តូច៧ ធំ១), ជញ្ជីង​ថ្លឹង១ និងឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿន​ញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង២នាក់​កំពុង​ធ្វើការ​សាកសួរ​​នៅ​​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព