ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ឈ្មោះ ODILE វាយប្រហារ​យ៉ាង​ខ្លាំង​លើ​ប្រទេស​មុ​ិ​ច​ស៊ិ​ក

9 ឆ្នាំ មុន

ព្យុះសង្ឃរា​ឈ្មោះ ODILE កាលពី​យប់​ថ្ងៃ​ទី​១៤ មក​ទី​១៥ កញ្ញា បាន​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​តំបន់ Los Cabos ភាគ​ខាងជើង​មុ​ិ​ច​សិ​ុ​ក ។ អាជ្ញាធរ​ពុំ​បាន​រាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ ។ ម្យ៉ាងវិញទៀត កង​យោធា​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីនោះ ដើម្បី​ការពារ​ប្រជាជន ខណៈ​មាន​ពួក​ឱកាសនិយម​ឆ្លៀត​ដើរ​ប្រមូល​ទ្រព្យសម្បត្តិ ។

ក្នុង​តំបន់​ទេសចរណ៍​នេះ អ្នកទេសចរ​ប្រមាណ​ជា​៣០.០០០​នាក់ ក្នុង​នោះ​មាន​ជនបរទេស​២៦.០០០​នាក់ ត្រូវ​បញ្ជូន​មក​កាន់​សណ្ឋាគារ​មួយ​ដែល​មាន​ទីតាំង​ការពារ​ព្យុះសង្ឃរា ។ ពួក​គេ​ត្រូវ​ជាប់​នៅ​ទីនោះ​នា​ថ្ងៃ​ទី​១៥ កញ្ញា ដោយ​ព្រ​លាន​យន្តហោះ Los Cabos និង La Paz ត្រូវ​ផ្អាក​សកម្មភាព​មក​ពី​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់ ។

ព្យុះ ODILE ជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៣ ក្នុង​ចំណោម​ព្យុះសង្ឃរា​ទាំង​៥​ប្រភេទ ពេល​វា​បោកបក់​ដល់​ភាគ​ខាងកើត​ក្រុង Los Cabos ជាមួយ​កម្លាំង​ខ្យល់​មាន​ល្បឿន​ដល់​ទៅ​២០៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។ នា​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា ព្យុះ​នោះ​បាន​ចុះ​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ប្រភេទ​ទី​មួយ​វិញ ។ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ព្រមទាំង​រលក​សមុទ្រ​ធំ​ៗ​មាន​កម្ពស់​ដល់​ទៅ​៤​ម៉ែត្រ កត់សម្គាល់​ឃើញ​ក្នុង​តំបន់​នោះ​ពេល​ព្យុះ​បោកបក់ ៕