ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថុ​ល ​មក​រា និង​​រឿ​ម វណ្ណៈ មាន​​ជំនឿ​ចិត្ត​រក​បាន​3​ពិន្ទុ​​បន្ថែម​​ដូច​​គ្នា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​ថ្ងៃ​សៅរ៍ ទី​២០ កញ្ញា​ស​ប្តា​ហ៍​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​១០ ហើយ ។ កីឡាករ​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​សេក រតនា មក​ពី​ក្លិប​សឹក​រង​ខេត្តសៀមរាប ចំណែក​កីឡាករ​រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​ខេ​ម​រិ​ន្ទ​មាន​រឹទ្ធ ។

ការ​ប្រកួត​លើក​នេះ ថុ​ល មក​រា មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​រក​ឱ្យ​បាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​គេច​ឱ្យ​ផុត​ពី​វគ្គ​ជម្រុះ ។ ម្យ៉ាងវិញទៀត​នោះ​ការ​ប្រកួត​ទាំង​៤​លើក​មកនេះ ថុ​ល មក​រា ជួប​ការ​បរាជ័យ​តែ​មួយ​លើក​គត់ ហើយ​ប្រសិនបើ​យកឈ្នះ​លើក​នេះ​ទៀត​នោះ​អាច​មាន​សង្ឃឹម​មិន​តិច​ជាង​៨០% ឡើយ​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​ទៀត​នោះ ។ ចំណែក សេក រតនា ឆ្លងកាត់​ការ​ប្រកួត​បាន​៤​លើក​ដែរ បុ​៉​ន្តែ​មិន​ទាន់​ស្គាល់​ឈ្នះ​ម្តងណា​ឡើយ ។ ដូច្នេះ​សម្រាប់​ការ​មក​ជួប ថុ​ល មក​រា លើក​នេះ​អាច​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​បុ​៉​ណ្ណោះ ។

រឿ​ម វណ្ណៈ ជួប ផៃ គឹ​ម​ហឿ​ត លើក​នេះ ទោះបី​សង្ឃឹម​ឈ្នះ ក៏​ទំនងជា​គ្មាន​ឱកាស​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ដែរ ដោយសារ​ប្រកួត​៤​លើក​ស្គាល់​ឈ្នះ​តែ​១​លើក​គត់ គឺ​ដូចនឹង​ផៃ គឹ​ម​ហឿ​ត ដែរ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ទាំង​សងខាង​គ្រាន់តែ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​តែ​បុ​៉​ណ្ណោះ ទោះ​ឈ្នះ​ឬ​ចាញ់ គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់ ៕