ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុ​ី​ស្រា​អែ​ល​មិន​លក់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន​ខ្លាច​រុ​ស្ស៊ី​អន់ចិត្ត

9 ឆ្នាំ មុន

ដោយសារ​ខ្លាច​រុ​ស្ស៊ី​អន់ចិត្ត ក្រសួងការបរទេស​អុ​ី​ស្រា​អែ​ល បាន​ប្រឆាំង​គម្រោង​លក់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ដោយ​អះអាង​ថា​អុ​ី​ស្រា​អែ​ល​ចង់​ស្ថិត​នៅ​កណ្តាល​ក្នុង​ជម្លោះ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ។ ទូរទស្សន៍​ខ្សែ​ទី​២​របស់​អុ​ី​ស្រា​អែ​ល គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ថា គម្រោង​លក់​អាវុធ​របស់​អុ​ី​ស្រា​អែ​ល​ដល់​អ៊ុយ​ក្រែ​ន​ត្រូវ​រារាំង​នា​ពេល​ថ្មី​ៗ​នេះ​ដោយ​ខ្លាច​រុ​ស្ស៊ី​អន់ចិត្ត ។

គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​មួយ រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​បាន​ទៅ​កាន់​អុ​ី​ស្រា​អែ​ល ដើម្បី​ចរចា​ទិញ​សម្ភារ​យោធា ពិសេស​យន្តហោះ​គ្មាន​មនុស្ស​បើក សម្រាប់​ប្រើប្រាស់​ប្រឆាំង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ។ ក្រសួង​ការពារ​ប្រទេស​អុ​ី​ស្រា​អែ​ល​ក្នុង​គ្រា​ដំបូង បាន​យល់ព្រម​លក់​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក ផលិត​ដោយ​សហគ្រាស​អុ​ី​ស្រា​អែ​ល Aeronautics ឱ្យទៅ​អ៊ុយ​ក្រែ​ន ក៏​ប៉ុន្តែ​ក្រសួងការបរទេស​ដែល​ត្រូវ​ផ្តល់​ការ​យល់ព្រម​ចំពោះ​រាល់​ការ​នាំ​ចេញ​អាវុធ​ដែរ បាន​ប្រើ​វេតូ​ប្រឆាំង​ការ​លក់​នោះ ។

ក្រសួងការបរទេស​អុ​ី​ស្រា​អែ​ល​លើក​ហេតុផល​ថា ការ​លក់​នោះ​អាច​បង្ក​ការ​មិន​សប្បាយចិត្ត​ដល់​រុ​ស្ស៊ី ហើយ​ញុំ​ា​ង​ឱ្យ​លោក​ប្រធា​នាធិបតី វ្លា​៉​ឌី​មៀរ ពូ​ទី​ន ជំរុញ​ការ​លក់​អាវុធ​ឱ្យ​ស៊ី​រី និង​អុ​ី​រ៉​ង់ ដែល​ចាត់ទុកជា​សត្រូវ​លេខ​មួយ​របស់​អុ​ី​ស្រា​អែ​ល ។អុ​ី​ស្រា​អែ​ល​ប្រកាន់​យក​ការ​នៅ​កណ្តាល​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជម្លោះ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ។ ជំហរ​នេះ បើ​តាម​អ្នកការទូត​អុ​ី​ស្រា​អែ​ល​ម្នាក់​ថា បើ​យើង​ផ្តល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ដូច​យើង​ដើរ​លើ​ពងមាន់ ព្រោះ​ក្រុង​មូ​ស្គូ​នឹង​សម្តែង​ការ​អន់ចិត្ត ហើយ​ឧទាហរណ៍​ផ្តល់​អាវុធ​ទំនើប​ៗ​ដល់​សុ​ី​រី ឬ​ពង្រឹង​កិច្ចសហការ​ក្នុង​វិស័យ​នុយក្លេអ៊ែរ ជាមួយ​អុ​ី​រ៉​ង់ ៕
ខាន់ សុ​ឃ​ន
THEAR20140916_564_24002
រូប S16/10 យន្តហោះ​គ្មាន​មនុស្ស​បើក​ដ៏​ទំនើប​របស់​អុ​ី​ស្រា​អែ​ល
កែ