ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អត្ត​​ព​លិ​ក​ជម្រើស​ជាតិ​កម្ពុជា​​8​ប្រភេទ​​កីឡា​ចេញ​​ទៅ​ចូលរួម​​ព្រឹត្តិការណ៍​ Asian Games នៅ​​ប្រទេស​​កូរ៉េ​​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​ចំនួន​៨​ប្រភេទ​កីឡា​កាលពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា បាន​ចេញដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា Asian Games លើក​ទី​១៧ នៅ​ទីក្រុង Inchoen ប្រទេស​កូរ៉េ​ខាងត្បូង ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩ កញ្ញា ដល់​៤ តុលា ឆ្នាំ​២០១៤ ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​ចំនួន​៨​ប្រភេទ​កីឡា​កាលពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា បាន​ចេញដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា Asian Games លើក​ទី​១៧ នៅ​ទីក្រុង Inchoen ប្រទេស​កូរ៉េ​ខាងត្បូង ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩ កញ្ញា ដល់​៤ តុលា ឆ្នាំ​២០១៤ ខាង​មុខ​នេះ ។ អត្ត​ព​លិ​ក​ទាំង​៨​ប្រភេទ​កីឡា​នោះ​រួម​មាន តេ​ក្វា​ន់​ដូ​, ចំបាប់​, យូ​ដូ​, អត្តពលកម្ម​, ហែល​ទឹក​, វាយ​កូន​បាល់​, Soft Tennis  និង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ។

មុន​ពេល​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ប្រតិភូ និង​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​បណ្ឌិត្យ​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មន្ត្រី​រាជរដ្ឋាភិបាល​ដែល​មាន​វត្តមាន​ក្នុង​ឱកាស​នោះ​រួម​មាន លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​, លោក​ហង់ ជួនណា​រុ​៉​ន រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន និង​កីឡា និង​មន្ត្រីជាន់ខ្ពស់​ផ្នែក​កីឡា​ជា​ច្រើន​រូប​ទៀត ។

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នា​ពេល​នោះ លោក​បណ្ឌិត្យ​សភាចា​រ្យ សុខ អាន បាន​ផ្តាំផ្ញើ​៣​ចំណុច​សំខាន់​ៗ​ដល់​ប្រតិភូ​ថ្នាក់ដឹកនាំ និង​កីឡាករ​-​កីឡាការិនី​ទាំងអស់​គឺ ៖ ទី​១-​ជំរុញ​ឱ្យ​មាន​កិច្ចសហការ​ល្អ​រវាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កីឡា​របស់​កម្ពុជា មាន​ភាព​រីក​ចម្រើន ។ ពិសេស​សម្របសម្រួល​ពី​លក្ខណៈ​បច្ចេកទេស និង​យុទ្ធសាស្ត្រ​ដើម្បី​ដណ្តើម​បាន​ជ័យ​លា​ភី​ជូន​ជាតិ​មាតុភូមិ ។ ទី​២-​ការ​រៀបចំ​ចេញដំណើរ​ត្រូវ​គោរព​គោលការណ៍ និង​វិន័យ សេចក្តី​ថ្លៃថ្នូរ ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ​នៃ​ប្រទេស​ជាតិ​យើង ពិសេស​បច្ចេកទេស​មុន​ពេល​ប្រកួត ធ្វើ​យ៉ាងណា​ឱ្យ​អត្ត​ព​លិ​ក​មាន​សុខភាព និង​ការ​សម្រាក​គ្រប់គ្រាន់ ។

ទី​៣-​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រឹងប្រែង​ដណ្តើម​មេដាយ​ឱ្យ​បាន​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​អាស៊ី ព្រោះ​គិត​មក​ដល់​ពេល​នេះ ជា​ខួប​ទី​៦០​ឆ្នាំ​នៃ​ការ​ចូលរួម​របស់​កម្ពុជា បន្ទាប់​ពី​ខកខាន​ទទួល​មេដាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ជាមួយ​គ្នា​នេះ លោក​បណ្ឌិត​សភាចា​រ្យ ក៏​បាន​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ដល់​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​ទាំងអស់​ក្នុង​ម្នាក់​២០០​ដុល្លារ​ផង​ដែរ ។ ដោយឡែក​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បានឱ្យ​ដឹង​ដែរ​ថា ការ​ប្រកួត​កីឡា Asian Games ដែល​ធ្វើ​នៅ​ទីក្រុង Inchoen ប្រទេស​កូរ៉េ​ខាងត្បូង នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ដល់​ថ្ងៃ​៤ ខែតុលា ឆ្នាំ​២០០៤ ។ ក្រុម​អត្ត​ព​លិ​ក​យើង​ចេញដំណើរ​មុន​ព្រឹត្តិការណ៍​ចាប់ផ្តើម​ដើម្បី​ឱ្យ​អត្ត​ព​លិ​ក​ទាំងអស់​ផ្សាំ​ទៅ​នឹង​អាកាសធាតុ​នៅ​ទីនោះ ហើយ​អាច​ស្តារ​ថាមពល​ឡើង​វិញ​បន្ទាប់​ពី​ធ្វើ​ដំណើរ​រួច ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ នៅ​ពេល​ចេញដំណើរ​អត្ត​ព​លិ​ក​ម្នាក់​ៗ​សុទ្ធតែ​មាន​ទឹកមុខ​រីករាយ និង​ពោរពេញ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​យកជ័យ​ជម្នះ​ជូន​ជាតិ ខណៈ​អត្ត​ព​លិ​កមួយ​ចំនួន​ក្នុង​ចំណោម​អត្ត​ព​លិ​ក​ទាំងអស់​សុទ្ធតែ​ដណ្តើម​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​កាលពី​ចុងឆ្នាំ​២០១៣ កន្លង​ទៅ ។ សូម​បញ្ជាក់​ថា ចំពោះ​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​អាស៊ី​មួយ​នេះ ប្រាក់​រង្វាន់​របស់​រាជរដ្ឋាភិបាល​ដែល​ផ្តល់​ជូន​តាម​អនុក្រឹត្យ​ថ្មី​ឆ្នាំ​២០១៣ គឺ​មេដាយមាស​ទទួល​បាន​ប្រាក់​រង្វាន់​៨០​លាន​រៀល​, មេដាយ​ប្រាក់​៤០​លាន​រៀល និង​មេដាយ​សំរឹទ្ធ​២៤​លាន​រៀល ។ មិន​ត្រឹមតែ​បុ​៉​ណ្ណោះ សណ្ឋាគារ​ណា​ហ្គា​វើ​ល និង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ សុទ្ធតែ​សន្យា​ផ្តល់​រង្វាន់​ជាទី​គាប់ចិត្ត​ដល់​អ្នក​ដណ្តើម​បាន​ជ័យ​លា​ភី​លើស​ពី​ប្រាក់​រង្វាន់​ដែល​ផ្តល់​ជូន​កាលពី SEA Games លើក​ទី​២៧ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទៀត​ផង ៕