ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​វាយប្រហារ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជិត​ក្រុង​បា​ដា​ដ

9 ឆ្នាំ មុន

កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា​ថា បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ជា​លើក​ដំបូង​នៅ​ជិត​ក្រុង​បា​ដា​ដ ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។យោង​តាម CENTCOM ជាទី​បញ្ជាការដ្ឋាន​កងទ័ព​អា​មេ​រិ​ក ទទួល​បន្ទុក​តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង​អាស៊ី​កណ្តាល​ថា ការ​វាយប្រហារ​តាម​អាកាស​នេះ​ធ្វើ​នៅ​ភាគ​និរតី​ក្រុង​បា​ដា​ដ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​អុ​ី​រ៉ា​ក់​ក្នុង​ការ​វាយលុក​ប្រឆាំង​ពួក​ភេរវ​ករ​នៃ​

កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា​ថា បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ជា​លើក​ដំបូង​នៅ​ជិត​ក្រុង​បា​ដា​ដ ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។យោង​តាម CENTCOM ជាទី​បញ្ជាការដ្ឋាន​កងទ័ព​អា​មេ​រិ​ក ទទួល​បន្ទុក​តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង​អាស៊ី​កណ្តាល​ថា ការ​វាយប្រហារ​តាម​អាកាស​នេះ​ធ្វើ​នៅ​ភាគ​និរតី​ក្រុង​បា​ដា​ដ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​អុ​ី​រ៉ា​ក់​ក្នុង​ការ​វាយលុក​ប្រឆាំង​ពួក​ភេរវ​ករ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។កងទ័ព​អា​មេ​រិ​ក​និយាយ​ទៀត​ថា ទីតាំង​របស់​ពួក​ជី​ហា​ដរ​ង​ការ​វាយប្រហារ​តាម​អាកាស​ជា​កន្លែង​បាញ់​ចេញ​សំដៅលើ​កង​ទាហាន​អុ​ី​រ៉ា​ក់ ។

ការ​វាយប្រហារ​តាម​អាកាស​មួយទៀត​របស់​អា​មេ​រិ​ក​ធ្វើ​នៅ​ភាគ​ខាងជើង​អុ​ី​រ៉ា​ក់​ជិត​ទីក្រុង SINJAR ដោយ​កម្ទេច​រថយន្ត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៦​គ្រឿង ។ ចាប់តាំងពី​ថ្ងៃ​ទី​៨ សីហា​មក កងទ័ព​អា​មេ​រិ​កបាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​សរុប​១៦២​លើក​ប្រឆាំង​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​វាយ​ដណ្តើម​ត្រួតត្រា​ដែនដី​យ៉ាង​ធំ​នៅ​ស៊ី​រី និង​នៅ​អុ​ី​រ៉ា​ក់ ៕