ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកការទូត​បារាំង Jerome Champagne ប្រកាស​ឈរឈ្មោះ​ធ្វើ​ប្រធាន FIFA អាណត្តិ​ទី​5

9 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន​ប៊ី​ស៊ី​ស៊ី ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៦ កញ្ញា ឆ្នាំ​២០១៤ បានឱ្យ​ដឹង​ថា លោក Jerome Champagne ជន​ជាតិ​បារាំង បាន​ប្រកាស​ថា លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ប្រជែង​ជាមួយ​លោក ស៊ែ​ប ប្លា​ធ័​រ ដើម្បី​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់ FIFA អាណត្តិ​ទី​៥ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែមិថុនា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ។

ការ​លើក​ឡើង​របស់​លោក Champage បាន​កើតឡើង​ក្រោយ​ពី​លោក​ប្រធាន FIFA ចាស់វស្សា សែ​៊​ប ប្លា​ធ័​រ ប្រកាស​បន្ត​ឈរ​ឈ្មោះ​​ជា​ប្រធាន FIFA អាណត្តិ​ថ្មី​បន្ត​ទៀត ។ អតីត​អ្នកការទូត​បារាំង​វ័យ​៥៦​ឆ្នាំ លោក Champagne ធ្លាប់​បម្រើ​ការ​ជានា​យក​ប្រតិបត្តិ​របស់​សហព័ន្ធ​បាល់ទាត់ FIFA ពី​ឆ្នាំ​១៩៩៩​ដល់​២០១០ បាន​និយាយ​ថា ៖ «​ខ្ញុំ​បាន​សរសេរ​លិខិត​ផ្ញើរ​ទៅ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA រួចរាល់​ហើយ ដោយ​បញ្ជាក់​ពី​បំណង​របស់ខ្ញុំ​ក្នុង​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន FIFA អាណត្តិ​ទី​៥» ។ដើម្បី​ជាប់​ជា​ប្រធាន FIFA លោក Champagne ត្រូវការ​សម្លេង​គាំទ្រ​ចំនួន​៥​ពី​សមាជិក សមាគម​បាល់ទាត់​របស់​បណ្តា​ទ្វីប​ទាំង​៥ ៕