ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចថៃ​​ចាប់​អ្នក​នាំភ្ញៀវជន​ជាតិ​ខ្មែរ​​ជិត​​១០​នាក់​

9 ឆ្នាំ មុន

ខេត្ត​ប​ន្ទាយមាន​ជ័យ ៖ អ្នក​នាំ​ភ្ញៀវ​ជន​ជាតិ​​ខ្មែរ​ឲ្យ​ក្រុមហ៊ុន​ខ្មែរ​ថៃ​ជិត​១០​នាក់​ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ញាត់ចូល​​រថយន្ត​ទ្រុង​ដោយ​ពុំ​ដឹង​មូលហេតុ​នៅ​វេលា​ម៉ោង​​​ជាង​១រសៀល​​​​ ​ថ្ងៃ​ទី​១៦​ កញ្ញា​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ទឹកដី​ថៃ​ឈម​នឹង​ទឹកដី​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ​គេ​ឃើញ​រថយន្ត​ទ្រុង​របស់​​ថៃ​​ព​ណ៌​ខ្មៅ​មួយ​គ្រឿង​បាន​ដឹក​ក្រុម​អ្នក​នាំ​ភ្ញៀវ​(qide)​ទាំងអស់​ខាងលើ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​។​

ខេត្ត​ប​ន្ទាយមាន​ជ័យ ៖ អ្នក​នាំ​ភ្ញៀវ​ជន​ជាតិ​​ខ្មែរ​ឲ្យ​ក្រុមហ៊ុន​ខ្មែរ​ថៃ​ជិត​១០​នាក់​ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ញាត់ចូល​​រថយន្ត​ទ្រុង​ដោយ​ពុំ​ដឹង​មូលហេតុ​នៅ​វេលា​ម៉ោង​​​ជាង​១រសៀល​​​​ ​ថ្ងៃ​ទី​១៦​ កញ្ញា​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ទឹកដី​ថៃ​ឈម​នឹង​ទឹកដី​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ​គេ​ឃើញ​រថយន្ត​ទ្រុង​របស់​​ថៃ​​ព​ណ៌​ខ្មៅ​មួយ​គ្រឿង​បាន​ដឹក​ក្រុម​អ្នក​នាំ​ភ្ញៀវទាំងអស់​ខាងលើ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​។​

ប្រភព​ពី​អ្នក​នាំ​ភ្ញៀវ​ម្នាក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែ​ត​និយាយ​ថា ​អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ទាំងនេះ​មាន​៦​នាក់​ជា​អ្នក​នាំ​ភ្ញៀវ​ និង​ម្នាក់​ជា​ពលរដ្ឋ​ធម្មតា​ដែល​ចេញចូល​ចាំ​ចាប់​ម៉ូយ​ឲ្យ​រថយន្ត​​នៅ​ចំណុច​រង្វង់​មូល​។​ ក្រុម​អ្នក​នាំ​ភ្ញៀវ​ជា​ច្រើន​បាន​សម្តែង​​ការ​ខឹងសម្បា​ទៅ​នឹង​ទ​ង្វើរ​របស់​ភាគី​ថៃ​ដែល​ចាប់​អ្នក​នាំ​ភ្ញៀវ​ទាំងនេះ​ដោយ​ពួក​គេ​និយា​យ​ថា​​ភាគី​ថៃ​មិន​គួរ​ចាប់​នោះ​ទេ​ ព្រោះ​អ្នក​នាំ​ភ្ញៀវ​សុទ្ធតែ​មាន​កាត​សម្គាល់​ខ្លួន​សម្រាប់​នាំ​ភ្ញៀវ​(Pass)​ចេញចូល​ច្រក​ទ្វារ​អន្តរជាតិ​នៃ​ប្រទេស​ទាំង​២​តាំងពី​ដើម​រៀង​មក​។ ​ប្រភព​ដដែល​បាន​លើក​ឡើង​ថា​ អ្នក​នាំ​ភ្ញៀវ​មិនមែន​មាន​តែ​ខាង​ភាគី​កម្ពុជា​ទេ ​ខាង​ភាគី​ថៃ​ក៍​មាន​ចូល​មក​ទឹកដី​ខ្មែរ​ដូច​គ្នា​តែ​ខាង​កម្ពុជា​មិន​ដែ​ល​ប៉ះពាល់​ឡើយ​ ក្នុង​នោះ​មាន​ទាំង​អ្នក​រត់ការ​កាន់​ស្រា​បារី​ឲ្យ​ភ្ញៀវ​ជា​ជនជាតិ​ថៃ​ ពេល​ចេញពី​តាម​កាស៊ីណូ​ទៀត​ផង​។ ​

ជុំវិញ​ព័​ត៌មាន​ខាងលើ​លោក​ជង់​ឡឹម​​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ និង​ជា​អនុប្រធាន​ក្រុមការងារ​ច្រក​ទ្វារ​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល​។​

ចំណែក​លោក​នេ​ត ​សារី​ អ​គ្គកុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ មាន​ប្រសា​សន៍​​តាម​ទូរស័ព្ទ​ថា​ បញ្ហា​ហ្នឹង​តាម​​លោក​ដឹង​គឺ​ពួក​អ្នក​នាំ​ភ្ញៀវ​​​ឡើង​ចាប់​​ភ្ញៀវរ​ញ៉េរ​ញ៉ៃ​លើ​ទឹកដី​ថៃ​ហើយ​ខាង​ភាគី​ថៃ​គេ​ហាមឃាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ទៀត​រហូត​ភ្ញៀវ​ខ្លះ​ភ័យ​ខ្លាច​ថែម​​ទាំង​ស្រែក​ទៀត​ផង​ ទើប​សមត្ថកិច្ច​ថៃ​មាន​វិធានការ​តែ​ម្ដង​។ ​លោក​បន្ត​ថា ​ក្រុម​អ្នក​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​នេះ​មាន​ចំនួន​៧​នាក់​ហើយ​លោក​ថា​នឹង​រក​មធ្យោបា​យ​ជួយ​ដោះស្រាយ​ជាមួយ​ភាគី​ថៃ​ ដើម្បី​ឲ្យ​បាន​វិល​ត្រឡប់​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕