ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន​៦០​កន្លែង​សម្រាប់​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុ​ប

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥​នេះ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​លើក​ទី​មួយ​១០០% រយៈពេល​៤​ឆ្នាំ​ចំនួន​៦០​កន្លែង និង​៥០%​រយៈ​ពេល​៤​ឆ្នាំ​ចំនួន​៦០​កន្លែងសម្រាប់​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុ​ប ហើយ​មាន​បំណង​រៀន​ជំនាញ​មួយ​នេះ​។

លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​សិក្ខា​សិលា​ស្តី​ពី​ការ​បើក​វគ្គ​សិក្សា​លើ​មុខ​វិជ្ជា​ខាងលើ និង​កិច្ច​ពិភាក្សា​ជាមួយ​ដៃគូ​ឯកជន​នានា​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ​២០១៤ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថា សម្រាប់​សិស្ស​ដែល​ចង់​ប្រឡង​យក​អាហារូបករណ៍​រៀន​លើ​ផ្នែក​ទាំង​អស់នេះ​អាច​ដាក់​ពាក្យ​បាន​នៅ​វិទ្យាស្ថាន​ជាតិ​ដែល​មាន​អា​សយ​ដ្ឋា​ន​ក្បែរ​ទីស្តីការ​គ​ណៈរដ្ឋមន្ត្រី ហើយ​សម័យ​ប្រឡង​នឹង​ប្រ​ព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​ទី​០៧ ​តុលា ​២០១៤​។

លោក​បញ្ជាក់​ថា វិញ្ញាសាប្រឡង​​មាន​៣​មុខ​វិជ្ជា ទី​១-ការ​ឆ្លើយ​សំណួរ​ជា​QCM ទី​២-​​ការ​ប្រឡង​គណិត​វិទ្យា កត្ត​វិទ្យា និង​ទី​៣-​​ភាសា​អង់គ្លេស ហើយ​សិស្សានុសិស្ស​អាច​ដាក់​ពាក្យ​ប្រឡង​បាន​រហូត​ដល់​ថ្ងៃ​ទី​០៤ ​តុលា ​២០១៤​៕