ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា​កម្ពុជា​ប្រកាស​រៀប​ចំ​ពិព័រណ៌បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា​អេឡិច​ត្រូនិច​ និង​ទូរគមនា​គមន៍​អន្តរជាតិ​លើក​ទី១នៅ​កម្ពុជា​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ក្រុមហ៊ុន​ប្រមាណ​ជាង​១០០នឹង​ចូលរួម​តាំង​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​ខែ​វិ​ច្ឆិកា​ ២០១៤​ នេះ ស្តី​អំពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា អេ​ឡិច​ត្រូ​និ​ច និង​ទូរគមនាគមន៍អន្តរជាតិ​(ITET)​លើក​ទី​១ នៅ​កម្ពុជា ឆ្នាំ​២០១៤​ ដែល​ពិធី​នេះ​នឹង​រៀបចំ​ឡើង​​រយៈ​ពេល​៣​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦ ​​វិ​ច្ឆិកា​ ២០១៤

រាជ​ធានីភ្នំពេញ​ ៖ ក្រុមហ៊ុន​ប្រមាណ​ជាង​១០០នឹង​ចូលរួម​តាំង​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​ខែ​វិ​ច្ឆិកា​ ២០១៤​ នេះ ស្តី​អំពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា អេ​ឡិច​ត្រូ​និ​ច និង​ទូរគមនាគមន៍អន្តរជាតិ​(ITET)​លើក​ទី​១ នៅ​កម្ពុជា ឆ្នាំ​២០១៤​ ដែល​ពិធី​នេះ​នឹង​រៀបចំ​ឡើង​​រយៈ​ពេល​៣​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦ ​​វិ​ច្ឆិកា​ ២០១៤ នៅ​មជ្ឈមណ្ឌលពិ​ព័រ​ណ៌កោះ​ពេជ្រ ក្រោម​កិច្ចសហការពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​មាន​កិច្ច​គាំទ្រ​យ៉ាង​ពេញទំហឹងពី​ក្រសួងពាណិជ្ជកម្ម ​ព្រមទាំង​មានការ​ចូល​សហការ​​ឧបត្ថម្ភពីបណ្តា​ក្រុម​ហ៊ុ​ន ICT នៅ​កម្ពុជាជា​ច្រើន​ទៀត​។

តាម​គំរោង ពិ​ព័រ​ណ៌​បច្ចេកវិទ្យាព័ត៌មានវិទ្យា អេ​ឡិច​ត្រូ​និ​ច និង​ទូរគមនាគមន៍ អន្តរជាតិ​(ITET)​លើក​ទី​១ ឆ្នាំ​២០១៤​នេះ នឹង​មាន​វិស័យ​ឯកជន ចួ​ល​រួម​ប្រមាណ​១២០​ក្រុមហ៊ុនជាមួយ​ស្តង់ដា​ក់តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម ICT ប្រមាណ​៥០០​ស្តង់ និង​មាន​អ្នកចូលរួម​ទស្សនា ទាំង​អ្នក​ធ្វើ​សេវាកម្ម និង​សា​ធារ​ណជន ពិសេស សិស្ស និស្សិត ជា​ច្រើន​ពាន់​នាក់​។

នៅ​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយជាមួយ​បណ្តា​ក្រុមហ៊ុន​ឯកជន ដែល​បំរើសេវា​កម្មពាក់​ព​ន្ធ័ នឹង​វិស័យអាយ​ស៊ី​ធី នៅ​ក្នុង​ប្រទេស​កម្ពុជានៅ​សាល​ប្រជុំ នៃ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា​​ សហ​ព័ន្ធបច្ចេកវិទ្យា​ ព័ត៌មានវិទ្យា កម្ពុជា​ ( ICT Federation) ​បាន​ប្រកាស​ពី​ការ​រៀបចំ​ពិ​ព័រ​ណ៌​បច្ចេកវិទ្យា ព័ត៌មានវិទ្យាអេ​ឡិច​ត្រូ​និ​ច និង​ទូរគមនាគមន៍អន្តរជាតិ​(ITET)​លើក​ទី​១​នៅ​កម្ពុជា ឆ្នាំ​២០១៤​នេះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព