ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​​​ចេញពី​ក្លិប​​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​វាយ​ប្លន់យក​កាបូប​លុយ និង​ទូរ​ស័ព្ទ​ទៅ​បាត់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​យុវជន​ម្នាក់​បាន​ដេក​សន្លប់​ក្នុង​ថ្លុកឈាម​ដោយសារ​តែ​ត្រូវ​ក្មេង​ស្ទាវ​១​​​ក្រុម​មាន​គ្នា​ប្រមាណ​៧​ទៅ​៨​នាក់​​ព្រួត​គ្នា​វាយ​ដោយ​ប្រើ​ខ្សែក្រវាត់ ដុំថ្ម​ និង​ដំបង​បណ្តាល​ឲ្យ​​របួសធ្ងន់ កាល​ពី​វេលា​ម៉ោង១២ និង៤៥នាទី​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី១៦ កញ្ញា ២០១៤ ​តាម​ច្រក​ផ្លូវ​ចូល​ទៅ​ក្លិប​សិល្បៈ​តារា​រះជាប់​របង​ស្ថានីយប្រេង​ឥន្ទ​នៈ​តូ​តា​ល់ ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

យុវជន​រង​គ្រោះ​ឈ្មោះ​សា​រឿ​ន បញ្ញា អាយុ​២២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយ​​ទាំង​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ថា ​ខ្លួន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត​មក​រាំ​កំសាន្ត​នៅ​ក្នុង​អាវ៉ា​ឡូ​ន​ឌី​ស្កូ​ ជា​ច្រើន​ម៉ោង ​ហើយ​មិត្តភក្តិ​​​២​នាក់​ដែល​មក​ជាមួយ​គ្នា​បាន​សុំ​ទៅ​ផ្ទះ​មុន ។ ​ជន​រង​គ្រោះ​បន្ត​ថា ​នៅ​វេលា​ម៉ោង​ខាង​លើ​ខ្លួន​បាន​ចេញពីក្នុង​អាវ៉ា​ឡូ​ន​ឌី​ស្កូ​ក្លិប ដើម្បី​ត្រឡប់​ទៅ​ផ្ទះ ហើយ​បាន​យក​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​មក​យក ខណៈ​ពេល​នោះ​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៧​ទៅ​៨​នាក់​បាន​នាំ​គ្នា​ព្រួត​វាយ​ប្លន់​យក​កាបូប​លុយ ​និង​ទូរស័ព្ទ​ម៉ាក​សាំ​សុង​ចំនួន​១​គ្រឿង  រួច​​នាំ​គ្នា​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាពតែ​ម្តង​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព