ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជម្លោះ​បែកផ្សែង​ក្រោយ​ពី​អាជ្ញាធរ​យក​គ្រឿងចក្រ​កៀរ​ដី​ប៉ះ​ចំ​បេតុង​ដែល​ចាក់​លយ​មុខ​ផ្ទះ​គ្រួសារ​មួយ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​គ្រួសារ​មួយ​បាន​ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកបើកបរ​គ្រឿងចក្រ​ដែល​អាជ្ញាធរ​ជួល​ឲ្យ​កៀរ​ដី​តាម​ចំណី​ផ្លូវ ​ដើម្បី​កែ​លម្អ​សោភ័ណ​ភាព​ក្រុង​ក្នុង​ភូមិ​បា​លិ​លេ​យ្យ​០១​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៦​ កញ្ញា​ ។ ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​គ្រួសារ​មួយ​បាន​ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកបើកបរ​គ្រឿងចក្រ​ដែល​អាជ្ញាធរ​ជួល​ឲ្យ​កៀរ​ដី​តាម​ចំណី​ផ្លូវ ​ដើម្បី​កែ​លម្អ​សោភ័ណ​ភាព​ក្រុង​ក្នុង​ភូមិ​បា​លិ​លេ​យ្យ​០១​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៦​ កញ្ញា​ ។ ​

ជម្លោះ​ខាងលើវិះនឹង​​​ក្លាយជា​អំពើហិ​ង្សា ​ដោយ​បុរស​ម្នាក់​ដែ​ល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចេញពី​ក្នុងផ្ទះ​ទាញ​កៅអី​ជ័រ​ និង​ដែក​ប្រុង​វាយ​អ្នកបើកបរ​គ្រឿង​​ចក្រ​​ ព្រោះតែ​ឈូស​ឆាយ​ប៉ះ​ចំ​បេតុង​ដែល​ចាក់​លយ​លើ​ដី​​​ចំណី​ផ្លូវខុស​ពី​គេ​នៅ​ចំណុច​កើតហេតុ​។ ​​យ៉ាងណាក៏ដោយ​​​សកម្មភាព​ប្រុង​ប្រើ​ហិង្សា​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ ព្រោះតែ​បុរស​ម្នាក់​នោះ​ត្រូវ​ក្រុម​សាច់​ញាតិ​​និង​ប្រពន្ធ​ប្រតាយ​ចាប់​អូស​ចូល​ទៅ​ក្នុងផ្ទះ ​និង​ទាញ​ទ្វារ​បិទ​មិន​ឲ្យ​ចេញ​។ ​ឈ្មោះ​ឌី ​វិ​ចិត្រ ​ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ ​ប្រធាន​ប្រជា​ការពារ​ភូមិ​បា​លិ​លេ​យ្យ​០១​បាន​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ​ថា​ ហេតុ​ការ​ណ៍​ដំបូង​គឺ​គ្រឿងចក្រ​ធ្វើការ​ឈូស​ឆាយ​កៀ​រដី​តាម​ចំណី​ផ្លូវ​ តាម​បញ្ជា​របស់​លោក​ចៅ​សង្កាត់​​ ដើម្បី​កែ​លម្អសោភ័ណ​ភាព​ក្រុង ​លុះដល់​មុខ​ផ្ទះ​គ្រួសារ​ដែល​បង្ករ​ជម្លោះ​នោះ​ស្រាប់តែ​បុរស​ម្នាក់​ទាញ​កៅអី​ជ័រ ​និង​ដែក​ប្រុង​បង្កហិ​ង្សា​លើ​អ្នក​បើកបរ​អា​ប៊ុល​(​គ្រឿងចក្រ​)​ទៅ​វិញ​។​

ទោះជា​យ៉ាងណា​ស្ត្រី​ចំណាស់​នៃ​គ្រួសារ​ដែល​មាន​ពាក់ព័ន្ធ​ឈ្មោះ​ម៉ី​ សុ​ផាត​ អាយុ​៥៥​ឆ្នាំ ​បាន​អះអាង​ថា​កូន​របស់​គាត់​​ខឹង​នឹង​ក្រុម​អ្នក​យក​គ្រឿងចក្រ​ឈូស​ឆាយ​មុខ​ផ្ទះ​របស់​គាត់ ​ដោយ​គាត់​ថា​ឯណា​ឯ​ណី​មិន​ឈូស​មក​ឈូស​តែ​ត្រង់​ហ្នឹង​។​ គាត់​ថា​មុខ​ផ្ទះ​របស់​គាត់​ពី​មុនគេ​ចាក់​បេតុង​ផត​ទើប​គាត់​ចាក់​បំពេញ​វិញ​បែ​ជា​មាន​បញ្ហា​។

​ ក្រោយ​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ ប៉ុន្តែ​សភាព​ការ​ណ៍​​បាន​ស្ងប់ស្ងាត់ទៅ​វិញ​បាត់​ទៅ​ហើយ ៕​