ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់​ចាម​ចុះ​ចែក​អំណោយ​ដល់​អ្នកជំងឺ ​និង​គ្រូពេទ្យ​៧​Dនៅ​ស្រុក​កំពង់​សៀម

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ រដូវ​ដាក់​បិណ្ឌ​ទី​៨ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១៤ លោក​លន់ លឹ​ម​ថៃ អភិបាល​ខេត្ត​ និង​លោក​អភិបាលរង​ខេត្ត អមដំណើរ​ដោយ​សហការី​ជា​ច្រើន​នាក់បានអញ្ជើញ​​​ចុះ​សួរសុខទុក្ខ​អ្នកជំងឺ​ និង​ក្រុម​គ្រូពេទ្យ​សរុប​ចំនួន​៣០៥​នាក់នៅ​មន្ទីរពេទ្យ​៧ D ស្ថិត​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ព្រមទាំង​ចែក​អំណោ​យ​មនុស្សធម៌ របស់​សាខា​កា​ទ​កា​ទ​ក្រហម​កម្ពុជា​ខេត្ត​ផង​ដែរ ។

លោក​វរ​សេនី​យ៍​ឯក​ណាំ  វណ្ណៈ ប្រធាន​មន្ទីរពេទ្យ​៧D បាន​ថ្លែង​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី២​នេះ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​បញ្ជាផ្ទាល់របស់​យោធភូមិ​ភាគ​ទី​២ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ស្រុកខាងលើ មាន​តួ​នាទី​បំរើ​ការងារ​ពិនិត្យ ព្យាបាល​ជូន​ដល់​នាយទាហាន ពល​ទាហាន ចំណុះ​យោធភូមិភាគ​ទី​២ និង​ជួយ​ព្យាបាល​​ដល់​ក្រុម​គ្រួសារ​កងទ័ព ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅដែល​បាន​ចូល​មកសំរាក​នៅ​មន្ទីរពេទ្យ​នេះ ។

ក្នុង​ឱ​កាស​នោះ​ លោក​អភិ​បាល​ខេត្ត​បាន​ចែក​អំណោយ​ដល់​គ្រូពេទ្យ​ចំនួន​២១០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា៣​ម៉ឺន​រៀល និង​អ្នកជំងឺ​ចំនួន​៩៥​នាក់ ​ម្នាក់​ៗ​ទទួល​បាន មី​១​កេស  ភួយ​១  មុង​១ ក្រ​មា​១ និង​ថវិកា​ចំនួន​១​ម៉ឺន​រៀល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព