ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​តាម​អាកាស​ប្រឆាំង​មូលដ្ឋាន​កងជីវពល​មួយ​នៅ​ភាគ​ខាងលិច​លី​ប៊ី

9 ឆ្នាំ មុន

យន្តហោះ​ប្រយុទ្ធ​១​គ្រឿង​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា បាន​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​មួយ​កន្លែង​ដែល​ត្រួតត្រា​ដោយ​ពួក​ជីវពល​ប្រឆាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងលិច​លី​ប៊ី ដែល​ការ​វាយប្រហារ​នោះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ឧត្តមសេនីយ៍ ខា​លី​ហ្វា ហា​ហ្វ​តា ដែល​ប្រទូស្ត​រ៉ា​យ​ជាមួយ​ពួក​អ៊ិ​ស្លា​ម​និយម ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​លី​ប៊ី LANA ថា ការ​វាយឆ្មក់​នោះ​សំដៅលើ​ឃ្លាំង​ស្តុក​គ្រាប់រំសេវ​មួយ​កន្លែង​គ្រប់គ្រង​ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​នៅ​ទីក្រុង GHARYAN ចម្ងាយ​១២០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​ទ្រី​ប៉ូ​លី បណ្តាល​ឱ្យ​មនុស្ស​១៥​នាក់​ត្រូវ​របួស ។ ពួក​ជីវពល​នៅ​ក្រុង GHARYAN ស្ថិត​ក្នុង​ក្រុម FAJR LIBYA ជា​ក្រុម​សម្ព័ន្ធមិត្ត​របស់​ពួក​ជីវពល​ដែល​ដណ្តើម​ត្រួតត្រា​ក្រុង​ទ្រី​ប៉ូ​លី​កាលពី​ដំណាច់​ខែសីហា ក្រោយ​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​១​ខែ​កន្លះ និង​ក្រោយ​ពី​វាយ​បណ្តេញ​ពួក​ជីវពល​ប្រឆាំង​គ្នា​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរ​ជាតិ​ក្រុង​ទ្រី​ប៉ូ​លី​មក ។

ក្រុម FAJR LIBYA កាលពី​ខែ​មុន នៅ​ក្រុង​ទ្រី​ប៉ូ​លី ធ្លាប់​រង​ការ​វាយប្រហារ​តាម​អាកាស​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អេ​មី​រ៉ាត អា​រ៉ាប់​រួម និង​អេ​ហ្ស៊ី​ប ។ ក្រុម FAJR LIBYA បាន​ចោទប្រកាន់​សភា​លី​ប៊ី​កើត​ចេញពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៥ មិថុនា គ្របដណ្តប់​ដោយ​ពួក​ពុំ​មែន​អ៊ិ​ស្លា​ម​និយម ហើយ​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ថា រួមគំនិត​គ្នា​ជាមួយ​អា​រ៉ាប់​រួម និង​អេ​ហ្ស៊ី​ប ។ ចំណែក​រដ្ឋាភិបាល​លី​ប៊ី ដែល​រើ​ចេញពី​ទីក្រុង​ទ្រី​ប៉ូ​លី បាន​ចោទប្រកាន់​ប្រទេស​កា​តា និង​ស៊ូ​ដង់​ថា ជួយ​ផ្តល់​អាវុធ​ដល់​ពួក​ប្រឆាំង​អ៊ិ​ស្លា​ម​និយម ៕