ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អ​ចលនទ្រព្យ​វៀតណាម​ទាក់ទាញ​វិនិយោគិន​ឥណ្ឌា

9 ឆ្នាំ មុន

ហាណូយ ៖ លោក Tran Ngoc Quang លេខាធិការ​ទូទៅ​នៃ​សមាគម​អចលនទ្រព្យ​វៀតណាម​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​មាន​សក្តានុពល​ធំធេង​ចំពោះ​ការ​អភិវឌ្ឍ​លំនៅ​ឋាន និង​អចលនទ្រព្យ​ក៏​ដូច​ជា​វិស័យ​សំណង់​ទូទៅ​ដោយសារ​តែ​ការ​កើតឡើង​នៃ​តម្រូវការ​របស់​ខ្លួន ។

ហាណូយ ៖ លោក Tran Ngoc Quang លេខាធិការ​ទូទៅ​នៃ​សមាគម​អចលនទ្រព្យ​វៀតណាម​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​មាន​សក្តានុពល​ធំធេង​ចំពោះ​ការ​អភិវឌ្ឍ​លំនៅ​ឋាន និង​អចលនទ្រព្យ​ក៏​ដូច​ជា​វិស័យ​សំណង់​ទូទៅ​ដោយសារ​តែ​ការ​កើតឡើង​នៃ​តម្រូវការ​របស់​ខ្លួន ។

ដោយឡែក លោក​អនុប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម បាន​លើក​ឡើង​ថា ដោយសារ​តែ​កិច្ចសង្គ្រោះ​នៅ​ក្នុង​ការ​ប្រតិបត្តិ​នយោបាយ​គាំទ្រ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ចំពោះ​សហគ្រាស​នានា ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ដោះ​ដូរ​ជា​ប្រាក់ និង​ការ​បង្កើន​ច្រកចូល​នៃ​ឥណទាន​ស្រប​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​វៀតណាម​កំពុង​រីក​ចម្រើន និង​កើនឡើង ។ ម្យ៉ាងទៀត​រដ្ឋាភិបាល​ក៏​បាន​សន្យា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គម្រោង​ស្របច្បាប់ និង​នីតិវិធី​រដ្ឋបាល​ងាយ​ៗ​ដើម្បី​ជំរុញ​ការ​រើប​ឡើង​វិញ និង​ការ​អភិវឌ្ឍ​ទីផ្សារ​អចល​នទ្រព្យ​របស់​ខ្លួន ។ ការ​ផ្លាស់​ប្តូរ​នេះ​បាន​ផ្តល់​នូវ​ឱកាស​ចំពោះ​អ្នកជំនួញ​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​របស់​ពួក​គេ​ក្នុង​វិស័យ​នេះ​។

ជាមួយនឹង​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៩ ដែល​បាន​ចុះបញ្ជី​នៅ​អំឡុង​ពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​នេះ អចលនទ្រព្យ​ជា​លំដាប់​ទី​៣ ជា​ផ្នែក​មួយ​ដែល​ស្ថិត​នៅ​ប្រយោល​នៃ​វិស័យសេដ្ឋកិច្ច​របស់​វៀតណាម ដែល​មាន​ចំណែក​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស ។

យោង​តាម​សភា​ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម​ឥណ្ឌា គឺ​ស្ថិត​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត ទាំង​១០​របស់​ប្រទេស​វៀតណាម ។ ក្នុង​នោះ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០១៣ មាន​ចំនួន​៥,២​ពាន់​លាន​ដុល្លារ កើន​៣០%​ធៀប​នឹង​ឆ្នាំទៅ ។ ថ្មី​ៗ​នេះ​ឥណ្ឌា​កំពុង​ប្រតិបត្តិការ​នូវ​គម្រោង​ចំនួន​៧៧​ក្នុង​ប្រទេស​វៀតណាម​ជាមួយនឹង​ការ​វិនិយោគ​សរុប ២៥៤​លាន​ដុល្លារ ពិសេស​ក្នុង​ឧស្សាហកម្ម​រ៉ែ និង​ផលិតកម្ម ៕