ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​វ៉េវ​អាល់​ហ្វា​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​ស្លា.ប់​ទាំង​សងខាង

9 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ បុរស​២នាក់​បាន​ស្លា.ប់​ភ្លាម​ៗនៅ​នឹង​កន្លែង ដោយ​មា្ន​ក់​ស្លា.ប់​ក្នុង​ថ្លុកឈាម​លើ​ផ្លូវជាតិ និង​ម្នាក់​ទៀត​ស្លា.ប់កៀប​ជាប់​ម៉ូតូ​ជាមួយ​​កំណាត់ឈើ​ធ្នង់​ដោយ​សារ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​កាល​ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៥ កញ្ញា ២០១៤ នៅ​ទល់​មុខ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្នុង​ទី​ប្រជុំ​ជន​ខេត្ត​ក្រចេះ។

ខេត្តក្រចេះ​ ៖ បុរស​២នាក់​បាន​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង ដោយ​មា្ន​ក់​ស្លាប់​ក្នុង​ថ្លុកឈាម​លើ​ផ្លូវជាតិ និង​ម្នាក់​ទៀត​ស្លាប់កៀប​ជាប់​ម៉ូតូ​ជាមួយ​​កំណាត់ឈើ​ធ្នង់​ដោយ​សារ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​កាល​ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៥ កញ្ញា ២០១៤ នៅ​ទល់​មុខ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្នុង​ទី​ប្រជុំ​ជន​ខេត្ត​ក្រចេះ។

ជន​រង​គ្រោះ​ទាំង​ពីរ​ជា​អ្នកបើកបរ​ម៉ូតូ​ទាំងសងខាង ​ម្នាក់​ឈ្មោះ បាន សុ​ខាន់  អាយុ​២៣​ឆ្នាំ រស់នៅ​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង មុខរប​រជា​ជាង​ជួសជុល​រថ​យន្ត ​បច្ចុប្បន្នមក​រស់​សង្កាត់​រកា​កណ្តាល​ទី​២ ក្រុង​ក្រចេះ ​បើកបរ​ម៉ូតូវ៉េវអាល់​ហ្វា ​ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ​។ រីឯ​ម្នាក់​ទៀត​ឈ្មោះ យី ចាន់ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ជួរ​ក្រូច ស្រុក​ចិត្រ​បុរី ​​បើក​ម៉ូតូ​វ៉េវ​អាល់ហ្វា ពណ៌​ខ្មៅ ​​ដឹកឈើ​ធ្នង់​ចំនួន​៦​កំណាត់​នៅ​ពីក្រោយ​។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​ត្រូវ​បាន​នគរបាល​ជំនាញ​ច​រាចរ​ណ៏​​ដាក់​ការ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម​ស្រវឹង និង​បើកបរ​លឿន​ជ្រុល​រេ​ចង្កូត​មក​បុក​គេ​ពីមុខ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព