ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំ រ​ដ្ឋា គ្រោង​បញ្ចេញ​ដើមទុន​ខ្ទង់​ម៉ឺន​ដុល្លារ​ផលិត​ខ្សែភាពយន្ត​ភាគ ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​មុខស្រស់​ស្រទន់ រាង​តូច​សមជា​នារី​ខ្មែរ​អ្នក​នាង ព្រំ រ​ដ្ឋា ដែល​នៅ​មិន​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​កំពុង​តែ​មមាញឹក​រៀបចំ​ផែន​ការ​មួយ ដោយ​គ្រោង​បញ្ចេញ​នូវ​ស្នាដៃ​ថ្មី​របស់​ខ្លួន តាម​រយៈ​ការ​ផលិត​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ផ្ទាល់ខ្លួន ។ ពេល​នេះ ព្រំ រ​ដ្ឋា កំពុង​ពិចារណា​រឿង​បញ្ចេញ​ដើម​ទុន​ប្រើ​ប្រាស់​អស់​ប៉ុន្មាន ទើប​ល្អ​ថែម​ទាំង​ព្យា​យ​មា​ផ្ចិតផ្ចង់​ផ្ទៃរឿង​ឲ្យ​មាន​ភាព​ទាក់ទាញ ខណៈ​នាង​មាន​បញ្ចូល​ដោយ​តារា​ល្បី​ៗ​សហការ​ថត​រឿង​ជូន ព្រំ រ​ដ្ឋា ដែល​ឡើង​កាលី​ប​ក្លាយ​ជា​ថៅកែ​កុន​។

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​មុខស្រស់​ស្រទន់ រាង​តូច​សមជា​នារី​ខ្មែរ​អ្នក​នាង ព្រំ រ​ដ្ឋា ដែល​នៅ​មិន​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​កំពុង​តែ​មមាញឹក​រៀបចំ​ផែន​ការ​មួយ ដោយ​គ្រោង​បញ្ចេញ​នូវ​ស្នាដៃ​ថ្មី​របស់​ខ្លួន តាម​រយៈ​ការ​ផលិត​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ផ្ទាល់ខ្លួន ។ ពេល​នេះ ព្រំ រ​ដ្ឋា កំពុង​ពិចារណា​រឿង​បញ្ចេញ​ដើម​ទុន​ប្រើ​ប្រាស់​អស់​ប៉ុន្មាន ទើប​ល្អ​ថែម​ទាំង​ព្យា​យ​មា​ផ្ចិតផ្ចង់​ផ្ទៃរឿង​ឲ្យ​មាន​ភាព​ទាក់ទាញ ខណៈ​នាង​មាន​បញ្ចូល​ដោយ​តារា​ល្បី​ៗ​សហការ​ថត​រឿង​ជូន ព្រំ រ​ដ្ឋា ដែល​ឡើង​កាលី​ប​ក្លាយ​ជា​ថៅកែ​កុន​។

ក្នុង​ជំនួប​ដោយ​ផ្ទាល់​មួយ​នៃ​កម្មវិធី​សម្ភោ​ធ​ជា​ផ្លូវការ​របស់​ស្ថានីយ​ទូរទស្សន៍​ ETV កាលពី​រាត្រី​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៤ ពិធី​ការិនី​សម្តី​ស្រទន់​អ្នក​នាង ព្រំ រ​ដ្ឋា បាន​រៀបរាប់ ជុំវិញ​ផែនការ​បញ្ចេញ​កញ្ចប់​ប្រាក់​ដុល្លារ​ទាំង​កី​ប​ផ្តើម​ផលិត​ជា​ខ្សែភាពយន្ត​ភាគ​ខ្មែរ ក្នុង​ន័យ​ចូលរួម​លើក​ស្ទួយ​វិស័យ​សិល្បៈ​ថា «ដោយ​ចិត្ត​ស្រឡាញ់​សិល្បៈ នាង​តែងតែ​គិត​រឿង​ថ្មី​ៗ​ជាមួយ​សិល្បៈ​មិន​ដែល​ដាច់​នោះ​ទេ ដូច​ជា​រៀបចំ​កម្មវិធី​ប្រឡង​បង្ហាញ​ម៉ូ​ដ និង​ជួយ​បណ្តុះបណ្តាល​របៀប​ធ្វើ​ពិធី​ការិនី​ដល់​តារា​រលក​ក្រោយ ។ លើស​ពី​នេះ នាង​ពិតជា​មាន​គម្រោង​ចំណាយ​ប្រាក់​ជា​ច្រើន​ពាន់​ដុល្លារ ដើម្បី​ថត​ជា​រឿង​ភាគ​ខ្មែរមួយ​រឿង ដែល​មាន​ចំនួន​៣០​ភាគ​ជាង​ដាក់​បង្ហាញ​ជូន​បងប្អូន​បាន​ទស្សនា​ក្នុង​ន័យ​ចូល​រួម​ចំណែក​លើកមុខ​មាត់​វិស័យ​ភាពយន្ត​ខ្មែរ​ដែល​កំពុង​តែ​ស្ទុះ​ងើប​ឡើងជា​បន្តបន្ទាប់» ។ តារា​ដែល​ច្បា​បយក​ប្រជាប្រិយភាព​តាម​រយៈ​ខ្សែ​ចម្រៀង​រឿង «​ម៉ាក់ថឺង​» ក្នុង​តួ​អង្គ​​ម៉ឺ​ចើ​យ ព្រំ រ​ដ្ឋា បញ្ជាក់​ទៀត​ថា ក្នុង​ផែនការ​ថត​ភាពយន្ត​ភាគ​នេះ  នាង​បាន​ទាក់ទង​យក​ប្អូន​ៗ​ជំនាន់​ក្រោយ ធ្វើ​ជា​អ្នក​ផលិត សរសេរ​ជា​សាច់​រឿង  ក្នុង​ន័យ​ផ្តល់​ឱកាស​​ដល់​យុវជន​ជំនាន់​ក្រោយ​បាន​បញ្ចេញ​ស្នាដៃ​ក្នុង​ពេល​ដែល​រលក​ក្រោយ​កំពុង​តែ​មាន​សមត្ថភាព អាច​និ​ព​ន្ឋ​ចម្រៀង និ​ព​ន្ឋ​បទ​ភ្លេង​បាន​ដោយ​ខ្លួនឯង មិន​ចម្លង​គេ ទើប​​បើក​ឱកាស​បែប​នេះ​ទៅ​។ ភាពយន្ត​នោះ នាង​សុំ​មិន​ទាន់​បញ្ចេញ​នូវ​ចំណងជើង​ពិតប្រាកដ​ទេ រង់ចាំ​ច្បាស់​ជាង​នេះ ដើម្បី​បាន​ពិចារណា​ដាក់​ឈ្មោះ​ឲ្យ​មាន​លក្ខណៈ​ចាប់​អារម្មណ៍ ។ ក្រៅ ពី​នេះ​ទៀត តួអង្គ​សម្តែង ក៏មាន​សុ​ទ្ឋ​តែ​បទ​ពិសោធន៍​ទាំង​ចាស់ និង​ថ្មី មាន​ដូច​ជា​លោក​ហេង ប៊ុ​ន​លាភ, កញ្ញា ទេព ស​ម្ជ​ស្ស,  កញ្ញា អ៊ិ​ន ល​ក្ខិ​ណា ព្រមទាំង​មាន​វត្តមាន​រូប​នាង​ផ្ទាល់​ចុះ​ថត​សម្តែង​ក្នុង​ផ្ទៃរឿង​នោះ​ដែរ​។ ខ្សែភាពយន្ត​ថ្មី​នេះ នឹង​ប្រើ​ពេលវេលា​ថត​ចំនួន​ជាង​៣​ខែ ដោយ​មាន​ចេញ​ថត​ទៅ​តាម​ខេត្ត-​ក្រុង​នៃ​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​ទេសភាព​ប្លែក​ៗ​មិន​ឲ្យ​មាន​ភាព​ដដែល​ៗ​នោះ​ឡើយ​។ រឿង​របស់​នាង​នឹង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី​ធី​អិន ប្រ​សិន​បើ​មានការ​ចរចារ​តម្លៃ​គ្នា​ត្រូវ ។ ជាមួយ​នឹង​សមិទ្ធផល​ថ្មី​នេះ នាង​មាន​ក្តី​រំពឹង​ថា ច្បាស់​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ទស្សនិកជន ព្រោះ​ផ្ទៃរឿង​ដែល​គ្រោង​ថត​នោះ ពិតជា​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ច្រើន បូក​ទាំង​គំនិត​អប់រំ ក៏ស៊ី​និង​សង្គម​រស់​នៅ​បច្ចុប្បន្ន បូក​ផ្សំ​ជាមួយ​តាក់​ទិច​នៃ​​បច្ចេកទេស​​សម្តែង​របស់​តារា​ៗ​ដែល​ចូលរួម​នោះ ពិតជា​លើក​មុខ​​មាត់​ផ្ទៃរឿង​ថ្មី​នេះ​ជាក់​ជា​មិន​ខាន​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព