ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ប្តឹង​លែងប្រពន្ធ ព្រោះ​វក់​នឹង​ទូរស័ព្ទ​ភ្លេច​ប្តី

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា លោក​ឈី​វ អាយុ​២៩​ឆ្នាំ បាន​ប្តឹង​ទៅ​សាលាដំបូង​ក្រុង​នី​ង​ប៉ូ ខេត្ត​ជឺ​ជាំ​ង កាលពី​ថ្ងៃ​ទី​៣ កញ្ញា ២០១៤ សុំ​លែងប្រពន្ធ​នាង​សៀវ​ឈើ​ន អាយុ​២៦​ឆ្នាំ ដោយសារ​នាង​វក់​លេង​ទូរស័ព្ទ​មិនសូវ​រវល់​នឹង​ប្តី ។ ប្តី​-​ប្រពន្ធ​នេះ​រៀប​ការ​ទើបតែ​ជិត​បាន​១​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​ឈី​វ និយាយ​ថា ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​មាន​អ្នក​ទី​៣ ចូល​ជ្រៀតជ្រែក គឺ​ទូរស័ព្ទ ។ នាង​ជា​ប្រពន្ធ​អាចរ​ស់បាន​ដោយ​គ្មាន​ប្តី ប៉ុន្តែ​គ្មាន​សេចក្តីសុខ​បើ​គ្មាន​ទូរស័ព្ទ ។ នាង​សៀវ​ឈើ​ន គិតតែ​លេង​ទូរស័ព្ទ​មិន​បំពេញការងារ​ផ្ទះ មិន​ចម្អិន​អាហារ ពិសេស​មិនសូវ​រវល់​នឹង​ប្តី ។

ចៅក្រម​បាន​ប្រាប់​ឱ្យ​ប្តី​-​ប្រពន្ធ​នោះ​សម្រុះសម្រួល​គ្នា កុំ​ឈាន​ដល់​លែងលះ ខណៈ​នាង​សៀវ​ឈើ​ន សន្យា​ថា នឹង​កែខ្លួន​ដោយ​យកចិត្តទុកដាក់​លើ​ការងារ​ផ្ទះ ពិសេស​ស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយ​ស្វាមី មិន​សោះអង្គើយ ព្រោះ​តេ​វក់​នឹង​លេង​ទូរស័ព្ទ​ដូច​មុន​ទេ៕