ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់​អាយុ​19​ឆ្នាំ​បោះបង់​ការ​សិក្សា​ទៅ​ធ្វើ​ជា​នាង​ទេព​មច្ឆា

9 ឆ្នាំ មុន

នាង​អេ​មី​លី ឃី​ត អាយុ​១៩​ឆ្នាំ ជា​អ្នកស្រុក Cornwall ចក្រភព​អង់គ្លេស ចាប់​យក​អាជីព​មួយ​ប្លែក​ពី​គេ គឺ​ធ្វើ​ជា​នាង​ទេព​មច្ឆា​សម្រាប់​សម្តែង​ឱ្យ​មហាជន​ទស្សនា ។ សារព័ត៌មាន​មី​រ័​រ របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នាង​អេ​មី​លី ឃី​ត បាន​សម្រេចចិត្ត​លះបង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ ហើយ​កសាង​ជីវិត​ជា «​ទេព​មច្ឆា​» ដូច​ក្នុង​រឿងព្រេង «Little Mermaid» ដែល​នាង​ចូល​ចិត្ត

នាង​អេ​មី​លី ឃី​ត អាយុ​១៩​ឆ្នាំ ជា​អ្នកស្រុក Cornwall ចក្រភព​អង់គ្លេស ចាប់​យក​អាជីព​មួយ​ប្លែក​ពី​គេ គឺ​ធ្វើ​ជា​នាង​ទេព​មច្ឆា​សម្រាប់​សម្តែង​ឱ្យ​មហាជន​ទស្សនា ។ សារព័ត៌មាន​មី​រ័​រ របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នាង​អេ​មី​លី ឃី​ត បាន​សម្រេចចិត្ត​លះបង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ ហើយ​កសាង​ជីវិត​ជា «​ទេព​មច្ឆា​» ដូច​ក្នុង​រឿងព្រេង «Little Mermaid» ដែល​នាង​ចូល​ចិត្ត​អាន​កាលពី​កុមារ ។

នាង​អេ​មី​លី ឃី​ត បាន​យក​ឈុត​សម្លៀក​បំពាក់​ហែល​ទឹក ចាស់​ៗ​របស់​ខ្លួន​ទៅ​កាត់​កែ​ច្នៃ​ជា​ឈុត «​នាង​ទេព​មច្ឆា​» រួម​ទាំង​ធ្វើ​ជា​កន្ទុយ​ប្រវែង​១,៨​ម៉ែត្រ​ដោយ​ផ្ទាល់​ដៃ ។ បន្ទាប់​ពី​មាន​ឈុត​នោះ​ហើយ នាង​អេ​មី​លី ឃី​ត ហ្វឹកហាត់​ហែល​ទឹក និង​ទប់​ដង្ហើម​នៅ​ក្នុង​ទឹក​ក្នុង​មួយ​ថ្ងៃ​៤​ម៉ោង ។ នៅ​ពេល​ស្ទាត់ជំនាញ​នៅ​ក្នុង​ទឹក​ហើយ នាង​ក៏​ចាប់​អាជីព​ជា​នាង​ទេព​មច្ឆា ។

នាង​ទេព​មច្ឆា​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​សប្បុរសធម៌​សម្រាប់​កុមារ និង​សម្តែង​នៅ​តាម​ពិធី​ផ្សេង​ៗ​ទៀត តាមតែ​អតិថិជន​ត្រូវការ ។
នាង​អេ​មី​លី ឃី​ត បាន​សម្តែង​ទឹកចិត្ត​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌ ពិសេស​ក្នុង​ពិធី​ឃោសនា​ផ្តល់​ចំណេះដឹង​ដល់​កុមារ​ស្តី​ពី​ការ​ជួយ​ការពារ​បរិស្ថាន​នៅ​ក្នុង​សមុទ្រ ដើម្បី​ជីវិត​របស់​សត្វ​ទឹក​រស់នៅ​ប្រកបដោយ​ស្ថិរភាព​ក្នុង​ពេល​អនាគត ៕   ​