ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែក​ ក្រសួង​ការងារបើកសិក្ខា​សាលា​ត្រីភាគីថ្នាក់ជាតិ​ស្តីពីការកំណត់​បា្រក់ឈ្នួល​អប្បបរមា​លើកទី២

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បើគ្មានអ្វីប្រែប្រួលនោះទេ ​ក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹងបើកសិក្ខាសាលា​ពិគ្រោះយោបល់ថ្នាក់ជាតិ ​ស្តីពីការពង្រឹង​ដំណើរការកំណត់បា្រក់​ឈ្នួលអប្បបរមា​នៅកម្ពុជាលើកទី២ ។

នេះបើយោង​តាមលិខិតអញ្ជើញ​តំណាងសហជីពកម្មករ ​ដែលចុះហត្ថលេខាដោយ​ លោក អ៊ិត សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​កាលពីថ្ងៃទី១០ ​កញ្ញា ​២០១៤ ។

បើតាមលិខិតដដែល ​សិក្ខាសាលាខាងលើនេះ​ នឹងផ្តើមបា្ររព្ឋធ្វើ​ចាប់ពីម៉ោង៨ព្រឹក​រហូតដល់ម៉ោង៥ល្ងាច​ ថ្ងៃទី១៧​ កញ្ញា ២០១៤ ​នៅសណ្ឋាគារ​អំាងទ័រកុងទីណង់តាល់​ ក្នុងរាជធានី​ភ្នំពេញ ។

ជាការកត់សម្គាល់​សិក្ខាសាលានេះ​ បានធ្វើឡើងទន្ទឹមពេលគ្នា​នឹងគម្រោងធ្វើ​បាតុកម្មទាមទារ​បា្រក់ឈ្នួល​កម្មករ១៧៧ដុល្លារ​នៅថ្ងៃស្អែកនេះដែរ ​របស់ក្រុមសហជីពមួយ​ចំនួនដឹកនំាដោយលោក​ ប៉ាវ ស៊ីណា ​និង ​លោក អាត់ ធន់​ជាដើម ៕