ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​ជុំ​វិញ​ការ​គេច​ខ្លួន​របស់​លោក​ផ្កាយ​២​ឃាតករ​ទៅ​ក្រេប​រស​ជាតិ​ស្នេហ៍​លែង​ផ្អែម​នៅ​ប៉ា​តា​យ៉ា​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឃាតករ​ម្នាក់​ដែល​ជា​ផ្កាយ​២​យោធា លោក គឹ​ម ម៉ា​វិ​ន្ថា អគ្គនាយក​ក្រុមហ៊ុន​ជី​អេស​ធី ដឹក​អ្នកដំណើរ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សរួច​ហើយ កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ខណៈ​មាន​សុខភាព​ខ្សោយ​ខ្លាំង​និង​មាន​វិប្បដិសារី រហូត​ចង់​សម្លា.ប់​ខ្លួន គ្រាន់តែ​បានដឹង​ពី​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ ដាក់​ក្រោម​បទ​ឃាតក.ម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​មានទោស​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

រាជធានី​ភ្នំពេញ ៖ ឃាតករ​ម្នាក់​ដែល​ជា​ផ្កាយ​២​យោធា លោក គឹ​ម ម៉ា​វិ​ន្ថា អគ្គនាយក​ក្រុមហ៊ុន​ជី​អេស​ធី ដឹក​អ្នកដំណើរ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សរួច​ហើយ កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ខណៈ​មាន​សុខភាព​ខ្សោយ​ខ្លាំង​និង​មាន​វិប្បដិសារី រហូត​ចង់​សម្លាប់​ខ្លួន គ្រាន់តែ​បានដឹង​ពី​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ ដាក់​ក្រោម​បទ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​មានទោស​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ក្រុមការងារ​នៃ​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៥ កញ្ញា ថា ពិត​ណាស់​លោក គឹ​ម ម៉ា​វិ​ន្ថា បាន​ស្រ​ទ្បា​ញ់​គ្នា​ជាមួយ​លោកស្រី​អនុសេនីយ៍ទោ វ៉ា ដា​រី ដោយ​មិន​បាន​រៀប​ការ​តាម​ប្រពៃណី​ទេ តែ​បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ស្របច្បាប់ និង​មាន​ចំណងដៃ​កូនស្រីម្នាក់ ។ ទោះបីជា​បែប​ណា ២​នាក់​ប្តី​ប្រពន្ធ​នេះ រស់នៅ​ជាមួយ​គ្នា​មិនសូវ​មាន​សេចក្តីសុខ​ទ្បើ​យ ព្រោះ​លោក ម៉ា​វិ​ន្ថា ជា​មនុស្ស​កោងកាច​ណាស់ វាយ​ទាត់​ធាក់​មិន​បាន​គិត​ប្រពន្ធ​កូន​ទេ ។ មុន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ លោក គឹ​ម ម៉ា​វិ​ន្ថា បាន​សន្យា​សង់​លំនៅ​ឋាន​មួយ​កន្លែង សម្រាប់​លោកស្រី វ៉ា ដា​រី និង​ប្រគល់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​សម្រាប់​ធ្វើ​ទុន​រកស៊ី តែ​ទីបំផុត​លោកស្រី វ៉ា ដា​រី ត្រូវ​រស់នៅ​ជ្រក​ក្រោម​ដំបូល​ក្រុមហ៊ុន រហូត​បានកូន​ស្រី​មួយ ហើយ​ត្រូវ​លោក គឹ​ម ម៉ា​វិ​ន្ថា សម្លាប់​ចោល​ទាំង​ម្តាយ​និង​កូន​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ប្តី​ប្រពន្ធ​២​នាក់​នេះ ឈ្លោះ​គ្នា​មិន​ទំនេរ ហើយ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១៤ លោកស្រី វ៉ា ដា​រី និង​កូន ព្រមទាំង​សាច់ញាតិ បាន​ទៅ​ជួប​ឈ្មោះ ហាក់ ម៉ៅ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួងបរិស្ថាន ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន ។ ការ​ជួប​គ្នា​នេះ គឺ​នៅ​ផ្សារ​សុ​វ​ណ្ណា ដែល​ពេល​នោះ លោក​គឹ​ម ម៉ា​វិ​ន្ថា បាន​កើតក្តី​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ឈ្មោះ ហាក់ ម៉ៅ ទើប​ពេល​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ ក៏​មាន​ជម្លោះ​បែកផ្សែង ។ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ប្តី​ប្រពន្ធ​២​នាក់​នេះ បាន​ចេញដំណើរ​ទៅ​ស្រុក​កំណើត​ខាង​នាង វ៉ា ដា​រី ឯ​ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​បាន​ទៅ​ឈ្លោះ​គ្នា​នៅ​ទីនោះ​ទៀត ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ទើប​ត្រ​ទ្ប​ប់​មក​ភ្នំពេញ​វិញ ។

តាម​បុគ្គលិក​ក្រុមហ៊ុន​បញ្ជាក់​ថា នៅ​ម៉ោង​ប្រមាណ​១២​យប់ ថ្ងៃ​ទី​១៥ កុម្ភៈ លោក​គឹ​ម ម៉ា​វិ​ន្ថា បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ ដែល​ជម្លោះ​នេះ​ហើយ​បាន​ឈាន​ទៅ​ដល់​ការ​សម្លាប់​ទាំង​កូនស្រី​អាយុ​៦​ឆ្នាំ ។ លុះ​ក្រោយ​ពី​ចុះ​ទៅ​បាត់​មួយសន្ទុះ គេ​ឃើញ​នាំ​កូនប្រុស​បង្កើត​ឈ្មោះ ស ធី ហៅ សែ​ម គឹ​ម​រិ​ទ្ធី ដែល​បានឱ្យ​ធុង​ទឹកកក​និង​ថង់​ប្លា​ស្ទិ​ក យក​ទៅ​ច្រក​សព​ម្តាយ​និង​កូន ដោយ​មាន​វត្ត​មានឈ្មោះ ជា សំណាង កូនប្រសា និង​សន្តិសុខ​២​នាក់ ជួយ​លើកដាក់​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​ជ្រោះ​ជើងភ្នំ​ពេជ្រនិល ។

ពេល​សម្លាប់​ប្រពន្ធ​និង​កូន​ហើយ ឃាតករ​ឈ្មោះ គឹ​ម ម៉ា​វិ​ន្ថា បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​មូលដ្ឋាន​ថា ប្រពន្ធ​បាត់​ពី​ផ្ទះ​អាច​រត់​តាម​សហាយ​សុំ​ជួយ​រក​ផង ។
ក្រុមការងារ​ជំនាញ​របស់​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ​បន្ត​ថា ពេល​សម្លាប់​ប្រពន្ធ​និង​កូន​ហើយ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៤ បន្ទាប់​ពី​បែក​ការណ៍​នៅ​ពេល​សព​ម្តាយ​និង​កូន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជ្រោះ​ជើងភ្នំ​ពេជ្រនិល ឃាតករ​រូប​នេះ​បាន​នាំ​ស្រី​ស្នេហ៍​ដ៏​ស្រស់​ស្អាត​ម្នាក់​យ៉ាង​ប្រញាប់ប្រញាល់​ទ្បើ​ង​យន្តហោះ​ជើងភ្នំ​ពេញ​-​ក្រុង​បាងកក ទៅ​កាន់​ប្រទេស​ថៃ ដោយ​បាន​ទាក់ទង​អ្នកបកប្រែ​ខ្មែរ​ម្នាក់ ធ្វើ​ជា​អ្នក​នាំ​ផ្លូវ (Guide) ជួល​ទីកន្លែង​ស្នាក់​នៅ​ក្នុង​ក្រុង​ប៉ា​តា​យ៉ា ។
ពេល​ស្នាក់​នៅ​ក្នុង​ក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ប៉ុន្មាន​ខែ​នោះ លោក​គឹ​ម ម៉ា​វិ​ន្ថា ពិតជា​មាន​សេចក្តីសុខ​ណាស់​ជាមួយ​ស្រី​ស្នេហ៍ ព្រោះ​គិត​ថា​អត់​មាន​អ្នក​ណា​ដឹង​ថា​ខ្លួន​រស់នៅ​ទីណា ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១១ កញ្ញា ពេល​បានដឹង​អំពី​សកម្មភាព​របស់​សមត្ថកិច្ច​កម្ពុជា​-​ថៃ សហការ​តាម​រក​ចាប់ខ្លួន ក៏​បាន​បណ្តេញ​ស្រី​ស្នេហ៍​ឱ្យ​វិល​មក​ប្រទេស​វិញ​តែ​ម្នាក់ឯង ហើយ​រូបគេ​មាន​បំណង​ចាក​ចេញពី​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត ដោយ​ឆ្លងកាត់​ប្រទេស​ទ្បា​វ តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ពេល​រង់ចាំ​ធ្វើ​បែបបទ​ឆ្លង​ដែន និង​បញ្ជូន​មក​ឱ្យ​កម្ពុជា​វិញ ។ តាម​ក្រុមការងារ​ជំនាញ​បាន​បន្ត​ទៀត​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្វែងរក​ជួប​នាង​ជា​ស្រី​ស្នេហ៍​ចុង​ក្រោយ​របស់​លោក​ផ្កាយ​២​ជា​ឃាតករ ដើម្បី​ឱ្យ​ជួយ​បំ​ភ្លឹ និង​ធ្វើ​ជា​សាក្សី​ផងដែរ ។ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា នារី​រូប​នោះ បាន​វិល​មក​កម្ពុជា​វិញ​ឬ​បែប​ណា​នោះ​ទេ ព្រោះ​តាម​ច្រកព្រំដែន​ពុំ​ទាន់​ឃើញ​ឈ្មោះ​របស់​នាង​ឆ្លងកាត់​ចូល​មក​ប្រទេស​វិញ​នៅ​ទ្បើ​យ ឬ​មួយ​ឆ្លង​តាម​ច្រករបៀង​ក៏​មិនដឹង ៕