ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​ក្រុម​ក្លែង​ត្រា និង​ក្លែង​លិខិត​ឡើង​តុលាការ​ ត្រា​ក្រសួង​មន្ទីរ​នានា​ត្រូ​វ​បាន​គេ​ក្លែង​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ​២០០៧មក​ម្ល៉េះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​៣​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ត្រា និង​ក្លែង​លិខិត​សាធារណៈ​របស់​រដ្ឋ និង​ឯកជន ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ កញ្ញា ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ។ ជន​ទាំង​៣​នាក់​នេះ​មាន ១-​ឈ្មោះ ស៊ុំ ឧត្តម​រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​លេខ​៧៧ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ

រាជធានី​ភ្នំពេញ ៖ ជន​៣​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ត្រា និង​ក្លែង​លិខិត​សាធារណៈ​របស់​រដ្ឋ និង​ឯកជន ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ កញ្ញា ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ។ ជន​ទាំង​៣​នាក់​នេះ​មាន ១-​ឈ្មោះ ស៊ុំ ឧត្តម​រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​លេខ​៧៧ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ ២-​ឈ្មោះ នៅ សា​ខន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៦E4 ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ និង​៣-​ឈ្មោះ ញ៉េ​ប សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

ពួក​គេ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​និង​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១០ កញ្ញា ដោយ​ដកហូត​បាន​ត្រា​ក្លែងក្លាយ​ជាង​១​ពាន់ និង​ឯកសារ​ក្លែង​ជា​ច្រើន​ទៀត ។ ទាក់​ទិន​នឹង​ការ​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់​ខាងលើ​នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា ក្នុង​អំ​ទ្បុ​ង​ខែមករា និង​ខែមីនា ឆ្នាំ​២០១៤ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​សំណើ​ទៅ​ក្រសួងមហាផ្ទៃ ឱ្យ​បើក​ការ​ស៊ើបអង្កេត ព្រមទាំង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​បុគ្គល ឬ​ក្រុមហ៊ុន ដែល​បាន​លួច​បន្លំ​ធ្វើ​លិខិតផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​នាំ​ចេញ​ជា​ផ្លូវការ​ពី​ក្រសួង ។ ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១០ កញ្ញា ក៏​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ ដែល​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ទ្បឹ​ក វណ្ណៈ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

នៅ​ថ្ងៃ​ទី​១១ កញ្ញា លោក​ឧត្តមសេនីយ៍ត្រី ទ្បឹ​ក វណ្ណៈ បាន​នាំ​ជនសង្ស័យ​២​នាក់​ទៅ​ឆែកឆេរ​លំនៅ​ឋាន​២​កន្លែង រក​ឃើញ​និង​ដកហូត​វត្ថុ​តាង​រួម​មាន លំនៅ​ឋាន​របស់​ជនសង្ស័យ​ឈ្មោះ ស៊ុំ ឧត្តម​រស្មី កុំព្យូទ័រ​១​ឈុត ម៉ាស៊ីន​ព្រី​ន​ចំនួន​៥​គ្រឿង ម៉ាស៊ីន​អ៊ុតកាត​២​គ្រឿង ឧបករណ៍​ជះ​ពន្លឺ​ដើម្បី​ក្លែង​ហត្ថ​លេខ​១​សម្រាប់ បន្ទះ​ត្រា​ចំនួន​៦៥០ ត្រា​ស្ងួត​ដែក​ចំនួន​៣៧ ត្រា​ឈ្មោះ​ចំនួន​៨៩៧ ប្រដាប់​កាត់​កាត​១ និង​ឧបករណ៍​សម្រាប់​ផលិត​ឯកសារ​ក្លែង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ រីឯ​លិខិត​ក្លែង​មាន លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សំបុត្រ​កំណើត ប័ណ្ណ​ប៉ាតង់ ក្លែង​ឯកសារ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួង​អប់រំ យុវជន និង​កី​ទ្បា ក្រសួងកសិកម្ម និង​ក្រសួង​ធនធានទឹក ។

ជាមួយ​នេះ បាន​រក​ឃើញ​ត្រា​ក្លែង​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ត្រា​ក្លែង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តស្ទឹងត្រែង ។ ត្រា​ក្លែង​របស់​សាលាដំបូង​ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ ត្រា​ក្លែង​របស់​សាលា​រាជធានី​ភ្នំពេញ សាលា​ខេត្តស្ទឹងត្រែង សាលាខេត្ត​ក្រចេះ អធិការដ្ឋាន​ខណ្ឌ​មួយ​ចំនួន និង​សាលា​ឯកជន​មួយ​ចំនួន​ទៀត ។ ចំណែក​នៅផ្ទះ​របស់​ឈ្មោះ នៅ សា​ខន រក​ឃើញ​និង​ដកហូតកុំព្យូទ័រ​១​ឈុត ម៉ាស៊ីន​ស្គែ​ន​១​គ្រឿង ម៉ាស៊ីន​ព្រី​ន​៤​គ្រឿង ពុម្ព​ត្រា​១ ក្បាល​វី​ស៊ី​ឌី​១​គ្រឿង ពុម្ព​អូស​ស្បៃ​១៥​គ្រឿង ពុម្ព​ត្រា​ក្រដាស​៤១​សន្លឹក និង​សម្ភារ​សម្រាប់​បម្រើ​ការ​ផលិត​ឯកសារ​ក្លែង​មួយ​ចំនួន​ធំ ដែល​ពួក​គេ​សារភាព​ថា បាន​ប្រកប​របរ​នេះ តាំង​តែ​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​ខាងលើ ជា​បន្ទុក​សម្រាប់​សមត្ថកិច្ច​ដាក់​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង ដើម្បី​ធ្វើការ​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​នេះ ៕