ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​លុយ​ស្មាន​ថា​រាសី​ឡើង​គេ​ហៅ​ផឹក​ស៊ី​ច្រៀង​ខារ៉ា​អូខេ​អ្នក​ប៉ាវ​គេច​បាត់​ វ័ណ្ឌ​.ក​ខ្លួន​ឯង​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​២​នាក់​ដែល​គ្មាន​លុយ​សូ​ម្បី​តែ​មួយ​កាក់​មួយ​សេន​នៅ​ជាប់​ខ្លួន លុះ​ពេល​មិត្តភក្ដិ​២​នាក់​ទៀត​ដែល​ទើប​ស្គាល់គ្នា​ថ្មី​ៗ​បបួល​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ ហើយ​ធានា​ថា ប៉ាវ​ម៉ា​សប្បាយ ក៏​នាំ​គ្នា​ត្រេកអរ​យ៉ាង​ខ្លាំង ព្រោះ​ចង់​សប្បាយ​យូរហើយ ។ ដោយ​នឹកឃើញ​ថា កម្រ​មាន​អ្នក​ប៉ាវ​បែប​នេះ​ណាស់ ក៏​យល់​ព្រម​ដោយ​មិន​មានការ​សង្ស័យ​អ្វី​ទាំងអស់ ព្រោះ​មានការ​ទុកចិត្ត​ទុក​ថ្លើម​ទៅ​លើ​មិត្ត​ភ​កិ្ដ​ខាងលើ​នោះ​ទាំងស្រុង ។

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​២​នាក់​ដែល​គ្មាន​លុយ​សូ​ម្បី​តែ​មួយ​កាក់​មួយ​សេន​នៅ​ជាប់​ខ្លួន លុះ​ពេល​មិត្តភក្ដិ​២​នាក់​ទៀត​ដែល​ទើប​ស្គាល់គ្នា​ថ្មី​ៗ​បបួល​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ ហើយ​ធានា​ថា ប៉ាវ​ម៉ា​សប្បាយ ក៏​នាំ​គ្នា​ត្រេកអរ​យ៉ាង​ខ្លាំង ព្រោះ​ចង់​សប្បាយ​យូរហើយ ។ ដោយ​នឹកឃើញ​ថា កម្រ​មាន​អ្នក​ប៉ាវ​បែប​នេះ​ណាស់ ក៏​យល់​ព្រម​ដោយ​មិន​មានការ​សង្ស័យ​អ្វី​ទាំងអស់ ព្រោះ​មានការ​ទុកចិត្ត​ទុក​ថ្លើម​ទៅ​លើ​មិត្ត​ភ​កិ្ដ​ខាងលើ​នោះ​ទាំងស្រុង ។

ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ការ​សប្បាយ​ក្លាយជា​ទុក្ខ និង​បាន​ធ្វើ​ឱ្យ​អ្នក​ទាំង​២​នាក់​នោះ​ខ្មាស​គេ​ពេញ​ក្នុង​ហាង​ខារ៉ាអូខេ  ព្រោះតែ​នៅ​ពេល​ចូល​ច្រៀង​សប្បាយ​អស់ចិត្ត​ហើយ មិត្តភក្ដិ​កំហូច​ទាំង​២​នាក់​នោះ​បាន​យក​ពួក​គេ​ធ្វើ​ជាដើម​ទុន និង​ឈ្នាន់​ទៅ​វិញ​។ មិត្តភក្ដិ​ចោលម្សៀត​ខាងលើ​បាន​ប្រើ​ល្បិច​ថា មានការ​រវល់​ចេញ​ទៅ​ក្រៅ​មួយ​ភ្លែត នឹង​ត្រឡប់​មក​វិញ ហើយ​ចាំ​គិតគូរ​ទូទាត់​លុយ ថ្លៃ​ច្រៀង​ខារ៉ាអូខេ​ឱ្យ បន្ទាប់​មក​ក៏​ចេញ​ទៅ​បាត់​រហូត​តែ​ម្ដង ។ លុះ​ពេល​ម្ចាស់​ហាង​គិតលុយ​អស់​ចំនួន​ជាង​៩០​ដុល្លារ ពួក​គេ​គ្មាន​លុយ​ឱ្យ ក៏​ត្រូវ​ម្ចាស់​ហាង​ប្ដឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ហាង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ក្នុង​ហាង​ខារ៉ាអូខេ​យីហោ អ៊ែ​រ​ផត (KTV) ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វិមាន​សព​កែង​នឹង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ ឆ​ន ពៅ អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឫស្សីស្រុក ស្រុក​ពាម​ជរ ខេត្តព្រៃវែង ចំណែក​ម្នាក់​ទៀត​ឈ្មោះ សួង ខាន់ អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយរ​រៀង ក្រុង​ស្វាយ​រៀង ។ អ្នក​ទាំង​២​នាក់​ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ក្នុងភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​ជាមួយ​គ្នា ។ ដោយឡែក​មិត្តភក្ដិ​ទាំង​២​នាក់​ដែល​ជា​ជន​បោកប្រាស់​នោះ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ។

ម្ចាស់​ហាង​បាន​ប្រាប់​ប៉ូលិស​ថា បុរស​ទាំង​៤​នាក់​នោះ​បាន​ចូល​ទៅ​ផឹកស៊ី និង​ច្រៀង​ខារ៉ាអូខេ នៅ​ក្នុង​ហាង​របស់​គាត់ តាំងពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ដែល​ខណៈនោះ​គាត់​មិន​ទាន់​បាន​បើកទ្វារ​ហាង​ស្រួលបួល​នៅឡើយ​ទេ ។ ប៉ុន្តែ​ដោយសារ​តែ​ភ្ញៀវ​ចូល​ទៅ​ហើយ​នោះ គាត់​ក៏​ប្រញាប់ប្រញាល់​រៀបចំ​ទៅ​តាម​ការ​កុ​ម្មង់​របស់​ភ្ញៀវ មិន​ឱ្យ​ភ្ញៀវ​អន់ចិត្ត​ឡើយ ។ បុរស​ទាំងនោះ​បាន​ផឹកស៊ី​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​ជិត​៨​យប់ ស្រាប់តែ​មាន​បុរស​២​នាក់​ចាកចេញ​ទៅ ហើយ​ពេល​នោះ​គាត់​បាន​សួរនាំ​ដែរ ប៉ុន្តែ​អ្នក​ទាំងនោះ​ប្រាប់​ថា ចេញ​ទៅ​តែ​មួយ​ភ្លែត​ទេ និង​ត្រឡប់​មក​វិញ​ហើយ ទើប​គាត់​មិន​បាន​ឃាត់ ។ លុះ​ក្រោយ​ពេល​ចាំ​បាត់​ៗ ទើប​ដឹង​ថា ជន​នោះ​បោកប្រាស់ ហើយដោយ​ខ្លាច​បុរស​២​នាក់​ទៀត​គេចខ្លួន​បាត់​ដែរ ទើប​គាត់​ទារ​លុយ ប៉ុន្តែ​អ្នក​ទាំង​២​នាក់​នោះ​គ្មាន​លុយ​ឱ្យ គាត់​ក៏​ប្ដឹង​បូ​៉​លិ​ស​ឱ្យ​ចាប់ខ្លួន​តែ​ម្ដង ។

ប៉ូលិស​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ កងកម្លាំង​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់​ភ្លាម​ៗ ប៉ុន្តែ​ក្រោយ​ពេល​សាកសួរ​សាច់​រឿង ទើប​ដឹង​ថា អ្នក​ទាំង​២​នាក់​នោះ​ជា​ជន​រង​គ្រោះ​ដែរ ព្រោះ​ត្រូវ​បាន​មិត្តភក្ដិ​បោក នាំ​យក​ទៅ​ធ្វើ​ជា​ឈ្នាន់ ហើយ​ក៏​គ្មាន​ការ​ឃុំខ្លួន​ន​ទេ គ្រាន់តែ​អប់រំ និង​ជូន​ទៅ​ផ្ទះ​បងប្អូន​ដើម្បី​យក​លុយ​មក​សង​ម្ចាស់​ហាង​ខារ៉ាអូខេ ដើម្បី​ជា​ការ​បញ្ចប់រឿង​តែ​ប៉ុណ្ណោះ ៕