ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅចុ​ងលើកគ្នា​ទៅកា.ប់បំផ្លាញ​ដំណាំចេក​លោកតា ​ព្រោះចង់បា​នដីចម្ការ​នៅក្រុង​ប៉ៃលិន

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​បុរស​វ័យ​ក្មេង​ម្នាក់ ​ត្រូវ​គេ​ស្គាល់​ថា​ជាចៅ​ចុង​របស់​លោកតា​ចំណាស់​​ម្នាក់ ដោយ​រូប​គេ​បាន​លើក​គ្នា​ចំនួន​៦នាក់​ ចូល​ទៅ​កា.ប់​បំផ្លាញ​ដំណាំ​ចេក​អស់​ចំនួ​ន៣៥​គុម្ព និ​ងដក​ស្លឹក​គ្រៃ​ចំនួន​៨២គុម្ព​ចោល ដែល​គាត់​ខិត​ខំប្រឹង​ប្រែង​ដាំ​ដើម្បី​ចិញ្ចឹម​ចៅ​ប្រុ​សស្រី​ចំនួន​៣នាក់​ទៀត​នៅ​ក្នុង​បន្ទុក បណ្តាល​ឱ្យ​រង​ការ​ខូច​

ខេត្ត​ប៉ៃលិន​ ៖ ​បុរស​វ័យ​ក្មេង​ម្នាក់ ​ត្រូវ​គេ​ស្គាល់​ថា​ជាចៅ​ចុង​របស់​លោកតា​ចំណាស់​​ម្នាក់ ដោយ​រូប​គេ​បាន​លើក​គ្នា​ចំនួន​៦នាក់​ ចូល​ទៅ​កាប់​បំផ្លាញ​ដំណាំ​ចេក​អស់​ចំនួ​ន៣៥​គុម្ព និ​ងដក​ស្លឹក​គ្រៃ​ចំនួន​៨២គុម្ព​ចោល ដែល​គាត់​ខិត​ខំប្រឹង​ប្រែង​ដាំ​ដើម្បី​ចិញ្ចឹម​ចៅ​ប្រុ​សស្រី​ចំនួន​៣នាក់​ទៀត​នៅ​ក្នុង​បន្ទុក បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ខ្ទេច​ខ្ទី ដោយ​សារ​តែចង់​បាន​ដីចម្ការ​មួយក​ន្លែងនេះ​ ធ្វើ​ជាកម្ម​សិទ្ធផ្ទាល់​ខ្លួន​ ។ លុះ​ក្រោយ​ពី​ដឹង​ដល់​ខាង​មន្ទីរ​បរិស្ថា​ន ក៏ហៅ​ទាំង​ជនបង្ក​ហេតុ និង​ ជនរង​គ្រោះ​មកសួរ​នាំ​នៅមន្ទីរ​បរិស្ថាន​ខេត្ត កាល​ពីវេលា​ម៉ោង​១០ និង​៣០នា​ទីព្រឹក​ ថ្ងៃទី១៥​ សីហា ​២០១៤  ។

ហេតុ​ការណ៍​ កាប់​បំផ្លាញ​ដើម​ចេក ស្លឹ​កគ្រៃ​ និង អ​ណ្តេង​នេះ​ បាន​កើ​តឡើង​​កាលពីវេលា​ម៉ោ​ង៩ និង​៣នាទី​ព្រឹក​ថ្ងៃទី១២ ​កញ្ញា ​២០១៤  ស្ថិត​នៅចំណុច​ជើង​ភ្នំក្បែរ​អាង​ជីង​ចក់ ​ក្នុងភូមិ​អូរច្រា​លើ សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃលិន ​។

ប្រភ​ពព័ត៌​មាន​បានឱ្យ​ដឹងថា​ បុរស​ចំណាស់​ដែល​ត្រូវ​ចៅចុង​លើ​កគ្នាទៅ​កាប់​បំផ្លា​ញដំណាំ​នេះ ឈ្មោះ ​ឡាយ ឆាង ​អាយុ៦២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ​មិត្ត ផង់ ​អាយុ៦​៤ឆ្នាំ គា​ត់មាន​ស្រុក​កំណើត​រស់​នៅភូមិ​អូរដំប​ងពីរ​ ឃុំអូរ​ដំបង​ពីរ ស្រុក​សង្កែ​ ខេត្តបា​ត់ដំបង បច្ចុ​ប្បន្នរស់​នៅភូមិ​កើតហេតុ​ខាងលើ​ មាន​ចៅ​ចំនួន៣​នាក់​នៅ​ក្នុង​បន្ទុក ។ទី១. ​ឈ្មោះ ម៉ៅ​ ស្រីម៉ី ​ហៅមុំ អាយុ​១៤ឆ្នាំ​ ទី២.​ ឈ្មោះ ​ម៉ៅ សុគា ​ភេទ​ប្រុស ​អាយុ​១១ឆ្នាំ​ និង​ទី៣.​ឈ្មោះ ម៉ៅ​ គង់​គីម ​ភេទប្រុស​ អាយុ១០​ឆ្នាំ ។

ចំណែ​កបុរសវ័យ​ក្មេង​​​ត្រូវជា​​ចៅចុង ​និងបក្សពួក​ដែលកាប់​បំផ្លាញ​ដំណាំ​ចេក ​ទី១.ឈ្មោះ ​មុំ ម៉ៃ ​ភេទប្រុស អាយុ​២៧ឆ្នាំ ​ត្រូវជា​ចៅចុង ​ជាអ្នក​ដឹកនាំ​លើក​គ្នាទៅ​កាប់ដំ​ណាំ​ក្នុងចម្ការ ​ ទី២.​ឈ្មោះ​ អ៊ុង ​​មករា ភេ​ទប្រុស អាយុ​​១៦ឆ្នាំ ទី៣.​ឈ្មោះ ​ចក់ ​ប៊ុនសុង​ ភេទ​​ប្រុស អាយុ​១៦ឆ្នាំ​ ទី៤.​ឈ្មោះ ​តាពៅ ​អាយុ៥​៤ឆ្នាំ និង​បុរស​ពីរ​នាក់​ទៀ​តមិនស្គាល់​អត្តសញ្ញាណ​ ទាំង​អស់គ្នា​រស់នៅ​ភូមិបរ​យ៉ាខា​ សង្កាត់​បរយ៉ា​ខា ​ក្រុង​ប៉ៃលិន​ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​