ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​កាច់​សោ.ក ម៉ូតូ​២​​នាក់​ត្រូវ​សមត្ថ​​កិច្ច​ក្របួច​បាន​ម្នាក់​ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ជន​សង្ស័យ​កាច់​​សោ.ក​ ម៉ូតូ២​នាក់​ ​​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​បានកាល​ពី​​​វេលាម៉ោង​៣និង​២៥នាទី​ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤​ ហើយ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ស្រមោល បន្ទាប់ពី​​​ធ្វើ​សកម្ម​ភាព​​កាច់សោ.ក ម៉ូតូ​របស់​​ប្រជា​ពលរដ្ឋ​កន្លង​មក ។

ខេត្ត​កំពង់ធំ ៖ ជន​សង្ស័យ​កាច់​​សោ.ក​ ម៉ូតូ២​នាក់​ ​​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​បានកាល​ពី​​​វេលាម៉ោង​៣និង​២៥នាទី​ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤​ ហើយ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ស្រមោល បន្ទាប់ពី​​​ធ្វើ​សកម្ម​ភាព​​កាច់សោ.ក ម៉ូតូ​របស់​​ប្រជា​ពលរដ្ឋ​កន្លង​មក ។

ប្រភ​ពព័​ត៌មា​នបានឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេ​តុជនរង​គ្រោះ​ឈ្មោះ​ ភូ រិទ្ធីសះ​ ភេទ​ប្រុស អាយុ​២៣ឆ្នាំ​មាន​ទីលំ​នៅក្នុង​ភូមិសិរី​សុខុម​ ឃុំឈូក​ខ្សាច់​ ស្រុបារា​យណ៍ ​ខេត្ត​កំពង់​ធំ បាន​ជិះម៉ូ​តូម៉ាក់​សង់សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ មាន​ពាក់ស្លាក​លេខ​មណ្ឌ​លគីរី 1A-​0665 ទៅ​កម្សាន្ត​ខណៈ​ម្ចាស់​ម៉ូតូ​ទុក​ម៉ូតូ​ចោល​រួច​ចុះ​ទៅ​ងូត​ទឹក​លេង​នៅចំណុច​ទំនប់៦មករា ស្ថិត​នៅភូមិ​ត្បែង ​ឃុំបឹង​ល្វា ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ ក៏​ត្រូវ​ជន​សង្ស័យ​២នាក់​ធ្វើ​សកម្មភាព​កាច់​.ក​ ម៉ូតូ​ជិះ​យក​ទៅ​បាត់​ ភ្លាមៗ​នោះ​ជន​រង​គ្រោះ​ក៍បាន​ប្ដឹង​ទៅ​សមត្ថិកិច្ច​ដែល​នៅក្បែរ​ទីនោះ​ដើម្បី​តាម​ចាប់​ជន​សង្ស័យ​ទាំង​ពីរ​នាក់​។​

សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​កំពង់​ថ្ម​សហការណ៍​ជា​មួយ​ប្រ​ជា​ការ​ពារ​ភូមិ​បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ជន​រង​គ្រោះ​ដែល​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​កាច់​សោក ម៉ូតូ ក៏ធ្វើ​ការ​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ឈ្មោះ ​អុក ​ថេង ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ ​នៅចំណុ​ចភូមិ​កំពង់ថ្ម ​ឃុំកំព​ង់ថ្ម   ស្រុក​សន្ទុក​ ជន​សង្ស័យ​មាន​​ទីលំ​នៅក្នុង​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​បារាយ​ណ៍ ខេត្តកំ​ពង់ធំ​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​។​

សមត្ថិ​កិច្ច​បាន​ប្រាប់​ថា​ជន​សង្ស័យ​ម្នាក់​ជា​មុខ​សញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធ​ធនា​គារ​បន្ទាប់​ពី​ចាប់​បាន​ម្នាក់​សមត្ថ​កិច្ច​​ក្តាប់​មុខ​សញ្ញា​បាន​ ហើយ​កំពុង​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​ប្រមាញ់​ចាប់​យក​មក​ផ្តន្ទា​ទោស​ចំពោះ​មុខ​ច្បាប់​។ក្រោយ​ពី​​តាម​ប្រ​មាញ់​ជន​សង្ស័យ​បាន​ភ្លាមៗ​សមត្ថ​កិច្ច​ក៍​បាន​ប្រ​គល់​ម៉ូតូ​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​នៅ​នឹង​កន្លែង​កើត​ហេតុ​ភ្លាមៗ​ចំណែក​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​ស្រុក​សន្ទុក​ដើម្បី​ចាត់​ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ។